ភាគ០៥

7 0 0
                                        

#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ០៥

           ក្រោយពេលរ៉េមហ្វឺដែលជាជំនិតរបស់ខ្លួនចេញទៅផុតនាយកម្លោះយកដៃច្បូតមុខទាំងតប់ប្រម៉ល់ពេញខ្លួន អារម្មណ៍បន្ទោសខ្លួនឯងនៅតែកើតមានឡើងមកម្ដងហើយម្ដងទៀតឥតឈប់ឈរ ព្រោះនាយដឹងថានាងប្រាកដជាឈឺចាប់ចំពោះរឿងទាំងនោះ បើនាងដូចស្រីដទៃនាងប្រាកដជានៅចាំទទួលលុយពីគេ តែនេះអត់ទេនាងចេញទៅទាំងមិនបន្សល់ទុកអ្វីទាំងអស់ ចេញទៅទាំងស្ងាត់ៗដោយមិនទាមទាអ្វីពីនាយសូម្បីបន្តិច ទើបនាយចង់ស្វែងរកនាងប្រាប់នាងគ្រប់យ៉ាង ចង់ប្រាប់ថាខ្លួនមិនមែនជាមនុស្សប្រុសប្រភេទសុីមិនរើស បើសិនជាអាចគេចង់មើលថែនាងអស់មួយជីវិតរបស់គេ តែពេលនេះ  សង្ឃឹមអ្វីបើនាងទៅបាត់ហើយនោះ
       ជីមីនអស់អារម្មណ៍ធ្វើការក៏ក្រោកពីកៅអីដើរទៅកាន់ជញ្ជាំងកញ្ចក់នៃបន្ទប់ធ្វើការធំទូលាយមួយនេះ កែវភ្នែកសម្លឹងទៅឆ្ងាយតាមកញ្ចក់គយគន់ទេសភាពទីក្រុងទាំងមូល សម្លឹងអគារខ្ពស់ៗដែលឈរបង្ហាញរាងយ៉ាងស្រស់សង្ហាពេញផ្ទៃទីក្រុង ក្នុងបន្ទប់ស្ងាត់ជ្រងំមាន តែសម្លេងខ្យល់ដង្ហើមរបស់អ្នកកម្លោះដែលពេលនេះដកដង្ហើមធំមិនដឹងជាប៉ុន្មានដងទៅហើយត្រឹមប៉ុនន្មានវិនាទីសោះ

    «ពេលនេះនាងយ៉ាងមិចហើយ?»បបូមាត់ស្ដើងពោលនៅពាក្យដែលចង់អោយអ្នកម្ខាងទៀតដឹងតែគ្មានថ្ងៃ

    «ខ្ញុំគ្រាន់តែចង់ប្រាប់នាងថា....ខ្ញុំនឹកនាង»មនុស្សស្រីតែម្នាក់ដែលអាចផ្លាស់ប្ដូរអារម្មណ៍ប្រុសកម្លោះអោយចេះនឹកនា មនុស្សស្រីតែម្នាក់ដែលពង្វក់គេអោយគ្មានអារម្មណ៍ធ្វើការម្ដងចេញម្ដងចូលព្រោះនឹកឃើញតែនាង ហើយក៏បានត្រឹមតែវាចារប្រាប់វត្ថុជុំវិញខ្លួនក្នុងបរិវេណបន្ទប់ធ្វើការ

      ថ្ងៃបាក់ជ្រេគងភ្នំប្រែពណ៌ទៅជាក្រហមព្រឺងៗមិនយូរប៉ុន្មានព្រះអាទិត្យក៏លិចបាត់ស្បៃងងឹតក៏វិលត្រឡប់មកគ្របដណ្ដប់ផ្ទៃផែនដីម្ដងទៀត បក្សាបក្សីហើរចូលទ្រនំអស់បន្សល់ទុកតែភាពស្ងប់ស្ងាត់នៅតាមដងព្រៃនានាចំណែកឯទីក្រុងដែលសម្បូរទៅដោយភាពជឿនលឿននៅតែបន្តសកម្មភាពមមាញឹក ចរាចរណ៍ខ្វាត់ទៅខ្វាត់មកនៅតាមដងផ្លូវ អ្នកធ្វើដើរឆ្លងកាត់ទៅមកឥតដាច់ស្រាច់បង្គោលភ្លើងនៅតាមដងផ្លូវចាប់ភ្លឺឡើងធ្វើអោយកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរ

ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)Donde viven las historias. Descúbrelo ahora