#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ២៣
ជីមីនលូកដៃយកប្រអប់ពណ៌ឈូកស្រាលរលោងស្រិលហើយក៏លើកមកដាក់នៅពីមុខនាងតូចដែលពេលនេះអង្គុយធ្មឹងសម្លឹងប្រអប់ពណ៌ឈូកនោះដោយការរិះគិត នាងកំពុងគិតថាវាជាស្អី ហើយវាពាក់ពន្ធ័អីនិងនាងទៅ កំឡុងពេលនេះឯងអ្នកកម្លោះក៏បើកប្រអប់ឡើងបង្ហាញអោយឃើញចិញ្ចៀនពេជ្រស្រស់ស្អាតមួយវង់បញ្ចេញពន្លឺភ្លឺផ្លេកៗដែលធ្វើអោយសេហ្វៀរហ័សដកភ្នែកពីចិញ្ចៀនទៅសម្លឹងមុខអ្នកកម្លោះដោយកែវភ្នែកបង្កប់នូវសំណួរជាច្រើនដែលកំពុងចាក់រុកខួរក្បាលរបស់នាងអោយវិលវុលក្នុងមួយប៉ព្រិចភ្នែក
«ធ្វើសង្សានិងខ្ញុំបានទេ?»ជីមីនពោលពាក្យនេះឡើងដោយមិនរងចាំយូរតទៅទៀតព្រោះនាងក៏បានបើកឱកាសអោយគេទៅហើយវាជាអ្វីដែលគេរងចាំមករហូត អ្នកកម្លោះញញឹមទាំងមិនដឹងថាលិទ្ធផលដែលទទួលបាននៅបន្តិចទៀតនេះជាអ្វី តើនាងព្រមរឺមួយក៏នាងបដិសេធទៅ គេពិតជាភ័យណាស់ ចំណែកនាងតូចសេហ្វៀវិញក៏នៅស្ងៀមស្ងាត់ហាក់ក្នុងចិត្តគិតរឿងដែលកើតឡើងនៅចំពោះមុខ
«ខ្ញុំមិនចង់អោយវាកើតឡើងឡើយលោកដឹងទេ?មិនដែលគិតសោះថាថ្ងៃនេះនិងមកដល់ ហើហវាក៏ជាពេលវេលាដែលត្រូវសងការឈឺចាប់នោះមែនទេ?ខ្ញុំពិតជាមិនចង់កុហកលោកទេដឹងទេ?ហើយខ្ញុំរឹតតែមិនចង់ធ្វើបាបចិត្តមនុស្សម្នាក់ទៀតដែលគេក៏ស្រឡាញ់ខ្ញុំដូចគ្នា»នាងតូចបានតែនិយាយម្នាក់ឯងនៅក្នុងចិត្តដោយអារម្មណ៍ចុកណែន ប្រាប់ទៅថានាងមិនបានចង់ធ្វើបែបនោះ តែបើគេចង់ចូលមកកាន់តែហាមគេក៏កាន់តែព្យាយាមអោយនាងធ្វើបែបណាក៏មានតែប្រើវិធីមួយដែលធ្វើហើយក៏អោយគេស្អប់នាងនិងមិនចង់ជួបមុខនាងជារាងរហូតនោះអី បើនាងបោកប្រាស់គេវាប្រាកដណាស់ថាគេនិងមិនចង់ឃើញមុខនាងតទៅទៀតហើយអ្វីដែលនាងចង់បានជីវិតស្ងប់សុខនោះក៏និងបានដូចចិត្តនោះអី
«វាមិនលឿនពេកទេដឹង?»ស្រីតូចធ្វើជាលើកចិញ្ចើមសួរហាក់ភ្ញាក់ផ្អើលនិងមិនចង់ជឿ ទាំងដែលការពិតអារម្មណ៍នាងមិនបានរំភើបញាប់ញ័រនិងព្រឹត្តិការណ៍មួយនេះតែបន្តិចក៏អត់ដែរ
«មិនលឿនទេអ្នកនាង...សម្រាប់ខ្ញុំរងចាំថ្ងៃនេះយូរមកហើយ»ជីមីនតបទាំងមិនបានលាក់លៀមនិងអ្នកនៅចំពោះមុខ ចំណែកឯសេហ្វៀវិញក៏បានតែអង្គុយសម្លឹងគេគ្រប់កាយវិការគ្រប់សម្ដីដែលគេពោលមកកាន់នាងដោយទឹកមុខធម្មតាមិនប្រែប្រួលវាហាក់ដូចជានាងបានភ្លេចរឿងគ្រប់យ៉ាងរវាងនាងនិងគេអស់ដូចដែលនាងបាននិយាយ នាងសម្ដែងបានល្អណាស់ទាំងក្នុងចិត្តវាមិនទាន់បានជាស្រួលបួលពីរបួសមួយនិងផងនោះ
«អ្នកនាងដឹងទេ...សេហ្វៀតាំងពីថ្ងៃនោះមកមិនដែលមានថ្ងៃណាមួយដែលខ្ញុំមិនបន្ទោសខ្លួនឯងនោះទេ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងនេះល្ងង់ដែលគិតថាអ្នកនាងជា...ស្រីក្នុងក្លឹបនោះ»ដល់ត្រឹមនេះអ្នកកម្លោះឈប់បន្តិចសម្លឹងមើលទៅកែវភ្នែកមនុស្សស្រីចំពោះមុខដោយចង់ដឹងថានាងនិងនៅខឹងស្អប់ខ្លួនដែរទេ តែគ្មានទេកែវភ្នែកទទេស្អាតគ្មានការគុំគួនធ្វើអោយអ្នកកម្លោះលួចសប្បាយចិត្តមិនស្ទើរនោះទេ ទើបបន្ត
«ហើយពីពេលនោះមកខ្ញុំតែងតែនឹកនាងរហូត ដឹងទេថាខ្ញុំខំតាមរកនាងខ្លាំងប៉ុណ្ណានៅអុីតាលី ហឹសៗ»ជីមីនសើចឡើងនៅដើមកហាក់អស់សំណើចនិងខ្លួនឯង ទើបធ្វើអោយសេហ្វៀបានតែសម្លឹងមុខគេតែក៏ប្រឹងស្ដាប់គេនិយាយដោយជ្រើសរើសមិនតប ត ព្រោះនាងចង់ដឹងនោះអីថាគេយកខ្លួនល្អដល់ពេលណាទៅទាំងដែលជីវិតនាងបិះស្លាប់ក៏ព្រោះគេម្នាក់គត់មិនអញ្ចឹង?
«តែរកមិនឃើញព្រោះអ្នកនាងមិនបាននៅទីនោះ តែវាក៏ជាសំណាងរបស់ខ្ញុំមែនទេដែលមកជួបអ្នកនាងនៅកូរ៉េម្ដងទៀត»ពេលស្ងាត់យូរបន្តិចនាយក៏ពោលបន្តពីប្រយោគមុននេះ នាយកម្លោះងើយសម្លឹងនាងតូចម្ដងទៀតដោយនៅលុតជង្គុងម្ខាងតាំងពីដើមហើយក៏ញញឹមសួរនាងជាលើកទីពីរ
«ធ្វើសង្សានិងខ្ញុំណាអ្នកនាង..»សេហ្វៀសម្លឹងជ្រៅទៅក្នុងកែវភ្នែកអ្នកចំពោះមុខរួចក៏ញញឹមស្រាលងកក្បាលជាការយល់ព្រមដោយមិនចំបាច់គិតច្រើន មែន!!នៅគិតធ្វើអីទៀតទៅបើនាងរៀបចំវាមកយូរហើយនោះរឿងអីដែលនាងត្រូវចំណាយពេលយូរក្នុងរឿងដដែលៗនោះ
«......ចា៎ស»
«ពិតមែនរឺ?»នាយកម្លោះសួរបញ្ជាក់ហាក់ដូចលេងជាមួយក្មេងក្នុងចិត្តអរផងភ័យផងហើយមានចម្ងល់តិចតួចក្នុងចិត្ត
«ចុះក៏ប្រាប់ហើយតើ..ថារឿងពីមុនខ្ញុំភ្លេចអស់ហើយ»សេហ្វៀញញឹមស្រស់ដាក់អ្នកកម្លោះដោយមិនរុញរារួចក៏ហុចដៃឆ្វេងអោយអ្នកកម្លោះដើម្បីអោយគេបំពាក់ចិញ្ចៀនអោយ ឃើញបែបនេះជីមីនក៏រហ័សដកចិញ្ចៀនពីប្រអប់មកពាក់អោយនាងតូច រួចក៏កាន់ដៃនាងមកថើបថ្នមៗដោយការសប្បាយចិត្ត ហើយនាងតូចក៏មិនគិតអ្វីក៏បណ្ដោយតាមគេមួយខ្យល់ទៅ
ក្រោយពីការសារភាពរបស់អ្នកកម្លោះរួចមកពួកគេទាំងពីក៏នៅនិយាយគ្នាពីនេះពីនោះជាហូរហែរពេលខ្លះជីមីនអង្គុយសម្លឹងមុខនាងតូចដោយការភ្លឹកភ្លាំងព្រោះតែចិត្តស្រឡាញ់ដែលមានពេញបេះដូង គេតែងលួចសួរខ្លួនឯងថា នាងទន់ភ្លន់បែបនេះតើអាចមានទេ?ថ្ងៃដែលនាងនិងក្បត់គេយកក្ដីស្រឡាញ់គេមកលេងសើចនោះ បើបែបនោះមែនតើគេនិងធ្វើយ៉ាងណាជាមួយនាង តែណ្ហើយសូមអោយគ្មានរឿងនិងកើតឡើងទៅចុះគេក៏បន់ស្រន់ថាមនុស្សស្រីដែលគេជ្រើសរើសម្នាក់នេះជាមនុស្សស្រីម្នាក់ដែលមិនដូចស្រីដទៃ នាងទន់ភ្លន់ គួរអោយស្រឡាញ់មុខមាត់មានមន្តស្នេហ៍ រឿងអីដែលនាងដូចស្រីដទៃនោះ
អរគុណសម្រាប់ការចំណាយពេលអាន✨
YOU ARE READING
ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)
Actionក្ដីស្រឡាញ់ដែលគេមានចំពោះនាងជាក្ដីស្រឡាញ់ពិត គេមិនដែលគិតថានិងចង់បោកប្រាស់នាងម្ដងណាឡើយ ក្រោយពីថ្ងៃនោះគេតែងបន្តោសខ្លួនឯងដែលជ្រុលធ្វើខុសចំពោះនាង តែគ្មានឱកាសព្រោះនាងមិនដែលបង្ហាញមុខអោយគេឃើញទៀតទេ តើវាជានិសយ្ស័រឺជាកម្មពាដែលគេបានជួបនាងម្ដងទៀតដែលការពិតបីឆ្នាំ...
