ភាគ៣៣

4 0 0
                                        

#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ៣៣

រាត្រីកាលចូលមកដល់មេឃក៏ចាប់ផ្ដើមងងឹតដោយសារព្រះអាទិត្យបានអស្ដង្គតទៅហើយ
នៅក្នុងក្លឹមមួយកន្លែងដែលល្បីក្នុងទីក្រុង មានមនុស្សប្រុស ស្រីចេញចូលរាល់យប់យ៉ាងកុះករ ទីកន្លែងនេះជាកន្លែងសប្បាយ កន្លែងដែលធ្វើអោយមនុស្សភ្លេចអស់ទុក្ខកង្វល់ដែលណែនណាន់ក្នុងខួរក្បាលដូចជាអ្នកខ្លះស្ទ្រេសរឿងការងារ ឯខ្លះទៀតក៏ត្រឹមតែមកដើម្បីសប្បាយតាមទម្លាប់របស់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែ...វាក៏ជាកន្លែងដែលមនុស្សមួយចំនួនជ្រើសរើសមកសំងំកើតទុក្ខផងដែរ។
កាយសង្ហារបស់ជីមីន បានតែកំពុងអង្គុយអកស្រាយកអ្យកនៅតុខ្ពស់មុខកន្លែងក្រឡុកស្រាដោយពេលនេះភ្នែកធ្លាក់ទៅហើយតែគេនៅតែផឹកចូលទៀតដោយមិនគិតស្រណោះខ្លួនឯងអីបន្តិច ហើយនៅជិតនោះក៏មានកម្លោះសង្ហាម្នាក់ទៀតអង្គុយសម្លឹងគេដោយការហួសចិត្តនិងមិត្តរបស់ខ្លួន ថេយ៉ុងគិតតែពិអង្គុយគ្រវីក្បាលទោះចង់ឃាត់ក៏មិនបានផសអីក្រៅពីត្រូវអ្នកម្ខាងទៀតស្រែកដាក់ទើបជ្រើសរើសអង្គុយមើលស្ងៀមៗបែបនេះ
«ថេយ៉ុងហា៎.....»សម្លេងប្រហើរស្ដាប់សឹងតែមិនចង់លឺធ្វើអោយអ្នកដែលអង្គុយមើលមុខគេជាយូរទទួលដឹងពីការហៅខ្លួនបានតាមរយះមាត់ហបៗនោះ តែក៏មិនបានតបអ្វីក្រៅពីអង្គុយចាំស្ដាប់បន្ត
«យើងល្ងង់ណាស់រឺសម្លាញ់?»ជីមីនពោលសួរទាំងថ្ពាល់ឡើងក្រហមព្រឺងៗដោយសារជាតិសុរ៉ាចូលខ្លួនខ្លាំងពេក ថេយ៉ុងលឺបែបនេះក្នុងចិត្តបានតែអាណិតអ្នកជាមិត្តពន់ពេកព្រោះតាំងពីនាយស្គាល់គ្នាមកក៏មិនដែលឃើញសភាពយ៉ាប់យើនរបស់ជីមីនដល់ថ្នាក់នេះឡើយ ព្រោះពេលនេះវាមិនមែនត្រឹមតែឈឺខួរផឹកដល់សន្លប់ដូចលើកមុនតែលើកនេះវាឈឺទាំងចិត្តនិងបេះដូងដែលត្រូវគេបោះបង់ដោយមិនរអា នាយស្ងៀមបន្តិចដោហការគិតនៅសំណួរមុននេះ
«....ឯងមិនបានល្ងង់ទេជីមីន តែអ្នកដែលល្ងង់គឺជាអ្នកដែលបោះបង់ឯងទៅវិញទេ»ជីមីនហាក់ស្ងៀមមិននិយាយអីនៅពេលដែលបានលឺវាចាររបស់មិត្ត មែនហេតុអីគេត្រូវគិតថាខ្លួនឯងល្ងង់ តាមពិតទៅគេគ្រាន់តែស្រឡាញ់នាងខ្លាំង ស្រឡាញ់នាងឡើងអស់ពីចិត្តពីបេះដូង គេច្បាស់លាស់និងនាងមិនដែលគិតថាក្បត់សូម្បីបន្តិច មិនដែលគិតសូម្បីម្ដងថានិងចាកចោលនាង មកពីនាងដែលមានភ្នែកតែគ្មានប្រស្រី បែរជាមើលរំលងមនុស្សល្អដូចជាគេ
«ហឹស...ត្រូវហើយយើងមិនបានល្ងង់ហឹសហឺ»នាយកម្លោះសើចឡើងហាក់សប្បាយចិត្តតែមិនមែនទេនាយកំពុងសើចអោយខ្លួនឯងដែលទៅស្រឡាញ់ស្រីបែបនេះ ស្រីដែលមើលមិនឃើញពីតម្លៃរបស់គេ ស្រីដែលមិនបានស្រឡាញ់គេតាំងពីដំបូង ហើយក៏ជាស្រីដែលបានប្រែក្លាយគេទៅជាបែបនេះ គិតរួចអ្នកកម្លោះក៏លើកស្រាអកសារជាថ្មី មែន!!ពេលនេះវាឈឺ ឈឺលើសអ្វីៗទាំងអស់ឈឺហួសថ្លែង គេខំស្រឡាញ់ខំហួងហែងតែចុងក្រោយនាងក៏បោះបង់គេចោលគ្មានស្រណោះ គ្មានអាណិត ត្រូវហើយហេតុអីនាងត្រូវអាណិតនាយទៅបើនាងបាននិយាយហើយថាមិនបានស្រឡាញ់នាយសូម្បីបន្តិច រឿងអីដែលនាងត្រូវអាណិតវាមិនសម
ជីមីនងើយអកស្រាថែមតែលើកនេះមិនមែនជាកែវដូចមុនតែជាដបស្រាតែម្ដងធ្វើអោយថេយ៉ុងដែលអង្គុយស្ងាត់មាត់ជាយូរមកហើយត្រូវបើកភ្នែកធំៗហាក់មានការភ្ញាក់ផ្អើលជាមួយនិងរូបភាពនេះ ទើបរហ័សយកដៃទាញយកដបស្រាចេញពីមាត់នាយជាមិត្ត
«អេ៎ៗៗៗ....ឯងផឹកយករង្វាន់ក្ដារមឈូសរឺយ៉ាងមិច?បានហើយៗ»ថេយ៉ុងស្រែកពេលយកដបស្រាចេញពីគេបានព្រមទាំងសម្លក់អ្នកដែលស្រវឹងជោគលែងដឹងខ្យល់អីនោះដោយការហួសចិត្ត
«កុំ...ឃាត់...យើង...អាថេ យើងចង់ផឹក....»ជីមីនតបទាំងសម្លេងដាច់ៗព្រមទាំងលូកដៃបម្រុងយកដបស្រាពីថេយ៉ុងវិញតែត្រូវនាយគ្រវាសដៃចេញមួយទំហឹង
«អាមីន បើឯងនៅតែរឹងទទឹងហើយផឹកយកស្លាប់បែបនេះណា យើងថាឯងល្ងង់ប្រាកដណាស់ ព្រោះតែស្រីម្នាក់ឯងក៏បណ្ដោយខ្លួនដូចឆ្កែធ្លាក់ទឹកបែបនេះ គឺឯងល្ងង់ៗខ្លាំងណាស់ជីមីន ខ្លាឌឺរ៉ូម»អ្នកកម្លោះសង្កត់សម្លេងក្នុងន័យដាស់តឿន ដាស់អោយគេស្វាងពីភាពឈឺចាប់ដែលមិនគួរចំណាយពេលជាមួយ ភាពឈឺចាប់ដែលមានតែគេម្នាក់ទទួលរងឯម្នាក់ទៀតបែរជាចាកចេញធ្វើព្រងើយនោះអី
«........»ស្ងាត់ ជីមីនមិននិយាយទើបថេយ៉ុងនិយាយបន្ត
«ឯងត្រូវរស់ណាសម្លាញ់ ដោយយកឯងពីមុនមកនៅជាមួយមិនមែនឯងពេលនេះ ពីមុនឯងអាចរស់ដោយគ្មាននាងបាន ចុះហេតុអីពេលទៅមុខឯងរស់មិនបាន?»ថេយ៉ុងនិយាយព្រមទាំងយកដៃដាក់លើស្មាអ្នកជាមិត្ត សួរសំណួរដែលចាក់ដោយដល់ក្រអៅបេះដូងរបស់ជីមីនអោយចុកណែនកាន់តែខ្លាំងលើសដើម ព្រោះស្រឡាញ់ទើបខ្លាចបាត់បង់ ព្រោះស្រឡាញ់ទើបការពារ ព្រោះស្រឡាញ់ទើបគេខំទុកចិត្តប្រគល់ជូនបេះដូងអោយនាង តែដែលនិយាយថារស់គ្មាននាងគេរស់មិនបានវាមិនអាចទៅរួចទេ
«យើងទៅវិញហើយ...»នៅសុខៗជីមីនក៏ក្រោកពីកៅអីខ្ពស់ចាក់ចេញទៅដោយមិនបានបន្សល់ពាក្យតវ៉ាអីច្រើនក្រៅពីន័យលាចាកចេញពីទីនេះដែលធ្វើអោយថេយ៉ុងបានតែអង្គុយសម្លឹងដំណើរចាកចេញរបស់មិត្តដែលដើរត្រង់ផ្លូវភ្លឹងដូចមនុស្សមិនបានស្រវឹង
នាយកម្លោះដើរចេញពីក្នុងក្លឹបដោយទឹកមុខស្មានមិនត្រូវពីជម្រៅចិត្តខាងក្នុងថាគេកំពុងគិតអ្វី ចង់ធ្វើអ្វីព្រោះប្រែទៅជាមាំភ្លាមៗពេលដែលបានស្ដាប់សម្ដីដាស់តឿនរបស់មិត្តមុននេះ ធ្វើអោយអ្នកកម្លោះហាក់ស្វាងដូចត្រូវគេទៈច្រើនកំផ្លៀង នាយដើរមកដល់កន្លែងចតឡានភ្លាមក៏បើកទ្វាចូលអង្គុយក្នុងឡានទំនើបតម្លៃថ្លៃរបស់ខ្លួនរួចបើកបញ្ជាចាកចេញទៅដោយទឹកមុខស្ងប់ស្ងៀម

ងាកមកនាងតូចសេហ្វៀវិញក្រោយពីចាកចេញពីទីនោះមកក៏មកសម្ងំនៅក្នុងហាងរបស់ខ្លួនវិញដើយខលទៅប្រាប់អ្នកផ្ទះថានាងមិនអីទើបពួកគេលែងបារម្ភ នាងតូចអង្គុយពិបាកចិត្តរឿងស្អីក៏មិនដឹងមួយថ្ងៃទៅហើយនាងចេះតែនឹកឃើញមុខគេមិនឈប់ហើយក៏ចេះតែមានអារម្មណ៍គិតនេះគិតនោះឥតឈប់ទើបរសៀលបន្តិចក៏សម្រេចចិត្តលែងឃុំខ្លួនឯងចេញមករាក់ទាក់ភ្ញៀវដែលចេញចូលមិនឈប់នោះធ្វើអោយនាងធូស្រាលបានមួយកម្រិតធំទឹកមុខក៏ពោរពេញដោយស្នាមញញឹមនៅលើផ្ទៃមុខហើយពេលនេះផងដែរក៏ដល់ពេលដែលត្រូវបិទហាងផងដែរ ស្រីតូចរៀបចំរួចរាល់ក៏ចេញដើរមកកាន់ឡានខ្លួនឯងទាំងញញឹមគ្មានទុក្ខកង្វល់ព្រោះហាក់ដូចសប្បាយចិត្តនិងភាពជឿនលឿនរបស់ខ្លួន ដែលសកម្មភាពទាំងប៉ុន្មានមិនបានផុតពីក្រសែភ្នែកឈឺចាប់របស់មនុស្សម្នាក់ដែលតាមមើលនាងជាយូរមកហើយ
«ហឹស....ខ្ញុំឈឺស្ទើរស្លាប់ឯនាងវិញបែរជាសប្បាយលើការឈឺចាប់របស់ខ្ញុំទៅវិញ គីម សេហ្វៀ...»

អរគុណសម្រាប់ការចំណាយពេលអាន✨

ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)Where stories live. Discover now