ភាគ៤០

4 0 0
                                        

#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ៤០

«តេហ្វឹង...»
«បានហើយអូនទៅវិញសិនទៅ បងចង់សម្រាក់....»ថាហើយគេក៏ឡើងទៅបាត់ស្រមោលបន្សល់ទុកកាយតូចដែរឈររឹងខ្លួននៅមួយកន្លែងដោយមិនបាននិយាយអ្វី បានតែសម្លឹងទៅជាន់លើដោយចិត្តធ្ងន់កណ្ដុក មិនយូរប៉ុន្មានទឹកភ្នែកក៏ស្រក់ចុះមកដូចបាក់ទំនប់ សេហ្វៀទម្លាក់ខ្លួនអង្គុយលើសាឡុងវិញយំយកៗ យំលាងភាពឈឺចាប់ លាងភាពស្មុគស្មាញចេញ ហេតុអី?គេគិតថានាងចង់ចេញណាស់រឺ?ចំពោះនាងក្នុងបេះដូងគឺមានតែគេ តែ...នាងធ្វើព្រោះស្រឡាញ់ ធ្វើព្រោះចង់អោយគេជ្រើសរើសផ្លូវដែលល្អ បើគ្រប់យ៉ាងវាដល់ផ្លូវទាល់ទៅហើយក៏មានតែនាងដែលត្រូវដើរចេញព្រោះកន្លងមកតេហ្វឹងលៈបង់ចំពោះនាងប៉ុណ្ណាដល់ពេលដែលនាងត្រូវដើរចេញដើម្បីអោយជីវិតគេមានផ្លូវដើរល្អជាងនេះហើយ
«សូមទោស....ហឹហឹ...អោយអូនសូមទោសណា...តេហ្វឹងអូនធ្វើនេះហឹ...គឺដើម្បីបងហឹហឺ...»នាងជ្រើសរើសផ្លូវនេះហើយក៏ព្រោះនាងដឹងថាបើនាងនៅតែរឹងទទឹងលទ្ធផលចុងក្រោយវាបែបណា នាងក៏មានឈ្មោះជាមា តេហ្វឹងក៏រង្គោះរង្គើជាមួយទំនាក់ទំនងក្នុងគ្រួសារ នេះហើយអ្វីដែលនាងមិនចង់ជួប
«ហឹ.....»នាងតូចនៅតែអង្គុយជ្រោងសក់យំដោយអារម្មណ៍ប្រកាប់ប្រចាក់
ដោយអង្គុយយំបែបនេះយូរពេកទៅហើយស្រាប់តែស្រីតូចរំលឹករឿងដែលលីណាបានប្រាប់ឡើងមក(គេមិនទាន់មានអ្វីញាំទេ)គ្រាន់តែគិតឃើញភ្លាមសេហ្វៀក៏រហ័យក្រោកយកដៃជូតទឹកភ្នែកចេញហើយក៏នាំរាងកាយទៅកាន់ផ្ទះបាយដើម្បីចម្អិនអាហារខ្លះទុកអោយគេ ហើយក៏ចាត់ទុកថាវាជាលើកចុងក្រោយទៅចុះសម្រាប់នាងនិងគេ នាងក្រមុំបើកទូរទឹកកកយករបស់ដែលត្រូវការហើយក៏ញាប់ដៃធ្វើបន្ត

ហើយមិនយូរប៉ុន្មានសេហ្វៀក៏រួចរាល់ជាមួយនិងស៊ុបមាន់មួយចាននិងឆាបន្លែសាច់គោមួយចានមកតម្រៀបដាក់លើតុព្រមជាមួយនិងបាយសមួយចានផងដែរ ស្រីតូចធ្វើវាចេញពីចិត្ត ផ្ចិតផ្ចង់ដើម្បីអោយរសជាតិល្អបំផុតទោះខ្លួនមិនមែនជាចុងភៅដៃឯកក៏ដោយតែចាត់ទុកថាអាចទទួលយកបានព្រោះនាងក៏ចេះធ្វើម្ហូបគ្រាន់បើ
«ហ្វូ.....»សេហ្វៀដកដង្ហើមធំមួយខ្យល់ដើម្បីបណ្ដេញភាពស្មុគស្មាញចេញរួចក៏ដើរទៅបើកការបូបស្ពាយឈៀងរបស់ខ្លួនដែលដាក់ទុកនៅលើតុមុខសាឡុងនោះទាញយកក្រដាសណូតមួយសន្លឹកចេញមកព្រមជាមួយបិចមួយដើម នាងញញឹមខ្សោះបន្តិចរួចក៏ចាប់ផ្ដើមសរសេរវាសលើក្រដាសណូតនោះ

ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)Donde viven las historias. Descúbrelo ahora