ភាគទី១៦:តើគេនឹងដោះស្រាយយ៉ាងមិច?

3.2K 229 1
                                        

នាយកម្លោះបានត្រឹមឈរធ្មឹងមិនកម្រើក។នេះគេភ្លើឬធ្វើភ្លើអោយប្រាកដ!ដែលមិនដឹងថាគេប្រងើយនឹងខ្លួនរឿងអីនោះ!កាលនៅផ្សារទំនើបនាងក្រមុំបាននិយាយច្បាស់ណាស់ថាជាសង្សារខ្លួន តែគេក៏មិនចាប់អារម្មណ៍ហើយយកទោសពៃណាស់ណាដែរ តើគេមិនយល់ ហេតុអីក៏បណ្ដោយអោយមានការយល់នេះកើតឡើង? គេមិនយល់ទេហេតុអី?គេមិនអាចស្មានចិត្តនាយតូចបាន ហេតុអីក៏មិនអាចដឹងពីចិត្តគេបាន។គេត្រឹមជាក្មេងប្រុសដែលមានអាយុ18ម្នាក់ប៉ុណ្ណោះ មាឌតូចតែមួយសោះ គ្រាន់តែស្មានចិត្តមានអីពិបាក! ចុះហេតុអីពេលគេបង្ក្រាបជនអាក្រក់ គេអាចស្មានយល់ពីការគិត ដឹងពីល្បិចរបស់គេបាន?!

ក្លឹប////

«ហ៊ើយៗហ៊ើយ....នៅផឹកទៀត..!»
«....»នាយកម្លោះលើកដបមកអកទៀត។

«យើងមិនអោយឯងផឹកទេ»យ៉ុនហ្គីទាញដបស្រាចេញ។
«មើស៎!អោយមកវិញ..»ជុងហ្គុកពោលទាំងស្រវឹង រួចស៊កដៃឈោងយកដបស្រាមកវិញ!តែអ្នកម្ខាងក៏ទាញចេញអោយឆ្ងាយ

«អោយស្អី..!ស្រវឹងហើយ ។មិនចេះផឹកផង ប្រកាច់ផឹកធ្វើអី??»យ៉ុនហ្គីដែលបានផឹកកំដរ ប្រិចភ្នែកតែមួយភ្នែតសោះអស់មួយដកហើយមួយដបទៀត នាយឃើញហើយទើសភ្នែកលែងផឹកបន្ត!បើគេនៅផឹកកំដរទៀត បានអ្នកណាបើកឡាន! បើអាមិត្តម្នាក់នេះស្រវឹងដោយសារសុរ៉ាទៅហើយ....

«មិនអីទេ...!ផឹកទៀតបាន..អត់ស្រវឹងទេ ផឹកមិនអស់មិនទៅផ្ទះ...»មាត់និយាយថាមិនស្រវឹងតែមុខឡើងក្រហម ខណៈភ្នែកបើកមិនចង់រួច

«អ្អឹក អ្អឹក!»យ៉ុនហ្គីលើកដបស្រាដែលមានចំណុះជិតពេញមកផឹក។

«អស់ហើយ តោះទៅផ្ទះ!»
«អាចង្រៃ...យើងមិនទាន់ផឹកទេ...អូនយកស្រាមួយដបទៀត!»

«អូនមិនបាច់ទេប្អូន ។ វាស្រវឹងហើយ បើផឹកទៀតឆ្កែលិតមាត់មិនខាន»
«បាទ បងប្រុស»បុគ្គលិកក្នុងបា ក៏ដើរចេញទៅរកតុផ្សេង

«ហ៊ើស...!អាចង្រៃ..បបួលយើងផឹកឡើងរាន់នោម។នៅទីហ្នឹងសិនហើយ តិចទៀតយើងមកវិញ»យ៉ុនហ្គីថាហើយក៏ដើរទៅបន្ទប់ទឹក មិញគេផឹកច្រើនពេក
ហើយថែមអកទាំងដបទៀត!

អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]Where stories live. Discover now