ភាគទី ០២

720 45 2
                                        

/បន្ទប់ហាត់រាំ/

សមាជិកទាំងអស់កំពុងតែហាត់សមសំរាប់កាប្រគុំតន្រ្ដីដែលនឹងចាប់ផ្តើមនៅប៉ុន្មានថ្ងៃខាងមុខនេះ

«1...2....3... 4» មុខមាំរបស់ជេហូបដែលសម្លឹងមើលទៅសមាជិកគ្រប់គ្នាយ៉ាងតឹងតែង
«សំរាកបន្ដិចសិនទៅ» ជេហូបលើកដៃជាសញ្ញាអមជាមួយសំដីត្រជាក់ដូចទឹកកក
«សំរាកទៀតហើយ? តែមុននេះមួយម៉ោងពួកយើងទុកតែសំរាកហើយទេ» ជុងហ្គុក សួរទៅជេហូប
«បើឯងមិនចង់ទេក៏បន្ដទៀតទៅ តែអ្នកផ្សេងគេត្រូវការសំរាក» សំលេងស្មើរធេងមុខមាំតបទៅជុងហ្គុក
«ខ្ញុំមិនសូវជាហត់ណាស់ណាទេ តោះជុងហ្គុកយើងហាត់ពីរនាក់» ណាមជូន ងាកទៅនិយាយជាមួយជុងហ្គុក
«ល្អណាស់តោះ ថេយ៉ុង យើងទៅក្រៅ» យ៉ូនហ្គី ដើរទៅរក ថេយ៉ុង ខណៈដែលអ្នកខ្លះអង្គុយនៅកន្លែងផ្សេងគ្នាក្នុងបន្ទប់ ខ្លះក៏ចុតទូរស័ព្ទលេង ខ្លះដេកលើការ៉ូ ខ្លះហាត់រាំបន្ដ

«មិនឲ្យចេញទៅក្រៅទេសំរាកក្នុងបន្ទប់បន្ដិចបានហើយ» ជេហូបងាកទៅសម្លឹងមុខ យ៉ូនហ្គីដែលរៀបនឹងដឹកដៃថេយ៉ុងចេញទៅ
«ខ្ញុំចង់ស្រូបយកខ្យល់ឱកាសបរិសុទ្ធ» ថេយ៉ុងនិយាយដោយឱនមុខចុះ
«បើចឹងក៏ដោះអាវរឹបករបស់ឯងចេញទៅ នេះឬសំលៀកបំពាក់សំរាប់អ្នកហាត់សម» ជេហូបចាប់ផ្ដើមម៉ួរម៉ៅរ

យ៉ូនហ្គី និង ថេយ៉ុង កាន់ដៃគ្នាជាប់ហើយនិយាយរអ៊ូតិចៗដាក់ត្រចៀករបស់ថេយ៉ុង

«កុំបង្ខំចិត្តអី»
«មិនអីទេ រឿងខ្លះវាមិនអាចលាក់បាំងបានរហូតទេ» ថេយ៉ុងប្រលែងដៃយ៉ូនហ្គីហើយក៏ដោះអាវរឹកនោះចេញមួយជាន់
«អ្វីនឹង...?» ជុងហ្គុកបើកភ្នែកធំៗសម្លឹងស្នាមលើករបស់ ថេយ៉ុង
«ស្នាមនេះ» ជេហូបធ្វើមុខឆ្ងល់ហើយក៏សួចដៀងភ្នែកទៅជីន
«ស្នាមជាំនេះជារបស់ខ្ញុំ... មានអ្វីឬ?» យ៉ូនហ្គីចេញមុខអះអាងទទួលខុសត្រូវ
«អ្នកទាំងពីរទាក់ទងគ្នា... ហើយចុះ? ក្រែងបងនៅជាមួយ បងជីន....» ជុងហ្គុកសម្លឹងមើលជីនដែលដើរមកជិតថេយ៉ុងហើយអង្អែលខ្នងគេជាការលួងលោម
«វាមិនមែនជាចំណុចសំខាន់ទេ» យ៉ូនហ្គីនិយាយមុខស្មើរ

«ត្រូវវាមិនមែនជាចំណុចសំខាន់ទេ អ្វីដែលសំខាន់នោះគឺពួកយើងនឹងឡើងឆាករយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ» ជេហូបតំឡើងសំលេងស្ដីឲ្យថេយ៉ុង
«នេះអ្នកទាំងពីរកំពុងគិតអី» ជេហូបបន្ដស្ដីឲ្យថេយ៉ុងចិត្តចាប់ផ្ដើមខឹងយ៉ាងខ្លាំង

«ស្ងប់អារម្មណ៍សិនទៅ ហូប៊ី ពេលចេញដំណើរនិងពេលឡើងឆាកគ្រាន់តែឲ្យ Stylish ធ្វើការតុបតែងបិទបាំងទៅគឺបានហើយកុំខឹងអីលើកលេងឲ្យថេយ៉ុងទៅ» ជីនដើរមកនិយាយបញ្ចុះបញ្ចូល
«វាត្រូវតែចឹងហើយ នៅមានទៀតយើងមិនចង់ឃើញឯងដួលសន្លាប់នៅលើឆាកទេ ដូចកាលពីលើកមុន» ជេហូប
«ឲ្យ...ខ្ញុំសុំទោស» ថេយ៉ុងរត់ទៅក្រៅពេលទប់ទឹកភ្នែកលឬងជាប់
«ថេយ៉ុងឈប់សិន» ជីមីនក៏រត់ទៅតាម
«ខ្ញុំមិនដឹងថាឯងទៅមានរឿងជាមួយអ្នកណាទេ តែថាវាជ្រុះពេកហើយ បែបនេះមើលមកដូចជាពួកយើងមិនចុះសម្រុងគ្នា» យ៉ូនហ្គីដើរមកនិយាយជាមួយជេហូបបន្ដិចហើយក៏ចេញទៅតាមថេយ៉ុងនិងជីមីនដែរ ការវឹកហត់ត្រូវបានបញ្ចប់ គ្រប់គ្នាចេញទៅអស់នៅតែ ណាមជូន និង ជេហូប
«បានហើយឈប់ហាត់ទៀតទៅ» ណាមជូនដើរមកឃាត់ជេហូបដែលគិតតែពីរាំអារម្មណ៍មិននៅនឹងខ្លួន
«កុំមកខ្វល់ពីយើង» ជេហូបក្រវៀសដៃរបស់ណាមជូនចេញរុញគេមិនឲ្យមកជិត
«កុំចឹងអីវាមិនល្អសំរាប់ឯងទេ នេះឯងក៏មិនបានញាំអីពេញមួយថ្ងៃដូចគ្នាបើបន្ដទៀតឯងសន្លាប់មិនខានទេ» ជេហូបបន្ដរាំមិនតបរហូតណាមជូនដើរទៅបិទបាស
«ធ្វើស្អីនឹងមិចក៏បិទចម្រៀង» ទីបំផុតជេហូបក៏ដើរមករកណាមជូនរៀបនឹងបើកបាសវិញតែត្រូវណាមជូនចាប់ដៃទាំងពីរជាប់
«មើលទៅពួកយើងត្រូវនិយាយគ្នាម្ដងហើយ»
«យើងគ្មានស្អីនិយាយគ្នានោះទេលែងដៃយើង»
«ទៅមុជទឹកចេញសិនទៅឲ្យត្រជាក់ខ្លួន ហើយមកនិយាយគ្នានៅបន្ទប់យើងចាំកម៉្មង់របស់ញាំឲ្យ» ណាមជូនប្រលែងដៃជេហូបហើយដើរចេញទៅមុន មិនមាត់គេសម្លក់ណាមជូនពីក្រោយខ្នងរៀងយូរបន្ដិចគេក៏ប្រមូលរបស់ដាក់កាបូបរួចចេញទៅដែរ

ទឹកភ្នែកលោកហិត «ចប់» ✔️Tempat cerita menjadi hidup. Temukan sekarang