ភាគទី ០៦

477 41 0
                                        

«Hyung!»
«យ៉ាងមិច?»
«ជេហូប Hyung កើតអីមែនទេ?»
«គេមែនទេ! គេបែបនឹងឯងមិនមែនមិនដឹងឯណា?»
«តែមើលទឹកមុខគាត់ដូចមិនសូវសប្បាយចិត្តសោះ ពួក Hyung ឈ្លោះគ្នាឬ?»
«កុំទៅខ្វល់អី តិចទៀតគេលេងអីហើយ ជុងហ្គុក នំនោះទំនងណាស់យើងទៅទិញញាំទៅល្អទេ»
«តែ...»
«ណា....»
«បាទ!» ជុងហ្គុកដើរតាមការអូសទាញរបស់ជីមីនទាំងមិនចង់ ក្នុងចិត្តនឹកគិតបារម្ភពី ជេហូបយ៉ាងខ្លាំង
«ទិញឲ្យច្រើនទៅយកទៅផ្ញើរគ្រប់គ្នាផង»
«បាន» ជីមីនញញឹមបិទមាត់មិនជិតគ្រប់ពេលបាននៅជាមួយជុងហ្គុក

ជេហូបបន្ទាប់ពីរៀងធូរបន្តិចក៏ចុះមកផ្ទះបាយរកអីញាំ នៅក្នុងផ្ទះស្ងាត់ជ្រៀបព្រោះតែគ្រប់គ្នាចេញទៅក្រៅអស់ហើយ

«ជេហូប! នេះមិនទៅណាទេឬ?» ណាមជូនត្រលប់មកពីក្រៅចូលមករកជេហូបដែលនៅក្នុងផ្ទះបាយ

«អត់ទេ! មិនសូវស្រួលខ្លួនចង់សម្រាក»
«ហាស! ឯងកើតអីធ្ងន់ឬអត់» លឺថាជេហូបមិនសូវស្រួលខ្លួនគេក៏រត់ទៅស្ទាបថ្ងាសរបស់ ជេហូបភ្លាម
«គ្មានអីទេ ប្រហែលមកពីយប់មិញផឹកច្រើនពេក» រាងតូចគេចចេញពី ណាមជូន
«សុំទោសមកពីខ្ញុំ ...» ឱនមុខចុះដោយដឹងខុស
«កុំនិយាយចឹងអី មកពីខ្ញុំខ្លួនឯងទេ» រាងតូចញញឹមស្ងួតតបទៅណាមជូនកុំឲ្យគេបន្ទោសខ្លួនឯង
«ទៅអង្គុយទៅ ខ្ញុំទិញរបស់មកច្រើនអាចញាំជាមួយគ្នាបានន» រាងក្រាស់ដើរទៅយកចានមកដាក់អាហារ
«ក៏បាន» រៀបចំរួចទាំងពីរនាក់ក៏អង្គុយញាំអាហារជាមួយគ្នា កំពុងតែញាំសុខៗ ណាមជូន ក៏ក្រលេកឃើញស្នាមនៅលើករបស់ ជេហូប ជាស្នាមជាំដុំៗក្រម៉ៅថ្មីៗ

«ជេហូប នេះ ជីមីន គេ.... ស្នាមនោះ...»
«គ្មានអីទេ ...» ឃើញប្រតិកម្មរបស់ណាមជូនជេហូបរហ័សទាញអាវក្រៅមកបិទ
«អាក្រក់ពេកទេដឹងនេះឯងនេះទ្រាំឲ្យគេធ្វើបាបទៀតឬ» ណាមជូនស្ទុះក្រោកច្រលោតភ្លាមៗ
«ខ្ញុំឆ្អែតហើយ ....» រាងតូចបន្ធូរអារម្មណ៍ក្រោកឈរដើរចេញ
«មិនបានទេ និយាយគ្នាសិន» នាយរត់ទៅចាប់ដៃរាងតូច
«លែងទៅ ជូន ខ្ញុំហត់ ខ្ញុំចង់ទៅគេង» រាងតូចព្យាយាមរើចេញពីរង្វង់ដៃរបស់ណាមជូន
«បានហើយ ជេហូប ឈប់ធ្វើបាបខ្លួនឯងទៀតទៅ» ឃើញជេហូបរើបំរាស់ចង់គេចចេញនាយក៏ចាប់ឱបពីក្រោយណែនឃាត់មិនឲ្យជេហូបចាកចេញ
«ខ្ញុំ...ខ្ញុំ» និយាយមិនទាន់ចប់ជេហូបក៏សន្លប់បាត់ចំពេលជុងហ្គុកនិងជីមីនមកល្មម
«ជេហូប ... ជេហូប.... ឯងកើតអី?» នាយអង្រួនរាងតូចមិនភ្ញាក់ក៏លើកបីទៅបន្ទប់
«ជេហូប Hyung... ណាមជូន Hyung នេះគាត់កើតអី?» ជុងហ្គុក ដើរចូលមកមិនទាន់បានសួរអីផងក៏រត់ទៅតាមណាមជូន

ជុងហ្គុក និង ជីមីន ដើមឡើយដើរចូលមកទាំងសើចញញឹម តែក៏ប្រែជាស្ងាត់ពេល ពេលឃើញសកម្មភាពរបស់ ណាមជូន មានរឹកពារស្លន់ស្លោរ

«Hyung យកគាត់ទៅពេទ្យទៅ» ជុងហ្គុកផ្ដល់យោបល់ឲ្យនាំជេហូប ទៅពេទ្យតែណាមជូនមិនទាន់បានតបវិញផងជេហូបក៏ដឹងខ្លួនវិញ

«អត់អីទេ....»
«ហេតុអី? នេះឯង!» ណាមជូន ប្រុងបញ្ចុះបញ្ចូលជេហូបតែជីមីនក៏តបជំនួស
«ទុកឲ្យខ្ញុំមើលថែរគេ» ជីមីន ដើរទៅលើកបី ជេហូប ទៅបន្ទប់របស់ពួកគេវិញ ដោយមិនចាំឲ្យជេហូបតប
«ខ្ញុំទៅដែរ...» ជុងហ្គុក ប្រុងទៅតាមតែណាមជូនចាប់ស្មារជាប់
«ទុកឲ្យគេចាត់ការទៅ ពួកយើងទៅវិញ»
«ក៏បាន ... សង្ឃឹមថាគាត់មិនអីចុះ»
«យើងក៏គិតដូចគ្នា»

ជីមីននាំជេហូបមកដល់បន្ទប់វិញជេហូបគេងលក់តាំងពីពេលណាក៏មិនដឹងនាយដាក់រាងតូចលើកគ្រែរួចអង្គុយសម្លឹងគេ

«ពូកែរមាយាដូចស្រី»
«គិតហេរថាយើងដោះលេងឯង ... គ្មានផ្លូវទេ»

ទឹកភ្នែកលោកហិត «ចប់» ✔️Where stories live. Discover now