ម្ចាស់បំណុល

701 62 0
                                    

ក្រោយពីពិធីបានបញ្ចប់គ្រប់គ្នាក៏សណ្ឋាគារវិញដើម្បីសម្រាកសម្រាប់ថតថ្ងៃស្អែក។ វាក៏ជាពេល អារហារថ្ងៃត្រង់ផងដែរទើបគ្រប់គ្នា កំពុងតែរីករាយជាមួយអាហារនៅក្នុងសណ្ឋាគារ ក្នុងនោះដែរតុមួយដែលនៅដាច់ពីគេ វាជាតុអាហាររបស់ Yibo ដោយសារតែពួកគេសុទ្ធតែជាមនុស្សចូលចិត្តភាវស្ងប់ស្ងាត់ ក្នុងនោះក៏មាន Luhan ចូលរួមជាមួយដែរ មិនមែនចូលរួមធម្មតាទេមានបំណងមកចេះដឹងរឿងគេ។ បន្ទាប់ពីកម្មង់អាហារហើយគាត់ក៏ប្រញាប់មកសួរនាំ Xiao Zhan ភ្លាម

"បងZhan!! អាឆ្កែឈ្មោល Roki នោះវានិយាយអីខ្លះជាមួយបង!??"

Deng Lun មានបំណងទម្លាក់កែវទឹកក្រូចបែបលឺៗដើម្បីឲ្យ Luhan ស្ងាត់មាត់។ គាត់សង្គេតឃើញតាំងពីឡើងឡានមកវិញ ឃើញថា Xiao Zhan ស្ងប់ស្ងាត់ខុសពីរាល់ដងដែលតែងតែនិយាយពីរឿងការងាររហូត សួរបែបនេះដូចបញ្ឆេះកំហឹងគ្នាចឹង

"Roki ជាអ្នកណា??"

ទោះគាត់មិនចង់ឲ្យ Luhan សួរពីរឿងអម្បាញ់មិញតែគាត់នៅតែចង់ដឹងថាអាចង្រៃមិញនេះវាមានទំនាក់ទំនងអីជាមួយក្មេងតូចរបស់គាត់។

" Roki!! ជាមនុស្សបោកប្រាស់ ស្អាតតែសម្បកក្រៅតែខាងក្នុងរលួយ ឃើញមុខវាពេលណាចង់តែទម្លាក់នុយក្លេអែរ ផ្ទុះមួយប្រទេសទេ!!"

"សម្រេចមកវាជាអ្នកណា!??"

និយាយរៀបរាប់អម្បាញ់មិញនេះអត់ត្រូវសំណួរគេអីបន្តិចទេ ទើបYibo ដែលចង់ដឹងម្នាក់ដែរសួរម្ដងទៀត ដល់ថ្នាក់ចង់បំផ្ទុះមួយប្រទេសបែបនេះពិតជាខឹងមិនធម្មតាទេ។ Xiao Zhan ដកដង្ហើមធំហើយក៏សម្រេចចិត្តនិយាយដោយខ្លួនឯង

"គេជាសង្សារចាស់របស់ខ្ញុំ!! បែកគ្នាកាលពី5 ខែមុន ក្រោយពីខ្ញុំចេញពីផ្ទះបាន 3 ខែ!!ពួកយើងរស់នៅក្នុងផ្ទះជាមួយគ្នាបានបីខែ គាត់ក៏បាត់ខ្លួនជាមួយនឹងរបស់ប្រើប្រាស់របស់គាត់ ហើយបន្សល់ទុកក្រដាសមួយដែលសរសេរថា «ទំនាក់ទំនងរវាងពួកយើងមិនគួរបន្តទៅមុខទៀតទេ » ខ្ញុំគ្រាន់តែចង់បានហេតុផលមួយថាហេតុអី?? ខ្ញុំចាំគាត់អស់ពីខែ តែគ្មានបានអ្វីទាំងអស់ ក្រៅពីព័ត៌មានដែលគាត់ក្លាយជាតារាសម្ដែង បន្ទាប់មកខ្ញុំក៏ចុះឈ្មោះជាជំនួយការ ក្រែងថ្ងៃមួយនឹងជួបគាត់សួរឲ្យច្បាស់តែ....ខ្ញុំមិនដែលបានជួបគាត់ទេ!!"

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now