ភាគទី៣១:គេទៅហើយ

3.4K 249 3
                                        


  ប៉ុន្មានថ្ងៃក្រោយមកអាការក្អួតចង្អោររបស់នាយតូចក៏បានស្រាកស្រាន្ត តែក៏ជំនួសមកវិញដោយកាេស្រេកឃ្លាន ញុំានេះញុំានោះមិនឈប់ នេះក៏សរបញ្ជាក់អោយឃើញថាកូនរបស់គេមានសុខភាពល្អណាស់ ។

« កូននឹកប៉ាកូនទេ ?? » ថេយ៉ុងស៊កដៃអង្អែលពោះខ្លួនឯងថ្នមៗ មិនថាតែកូនទេសូម្បីតែគេក៏នឹកឪពុកក្មេងម្នាក់នេះដែរ មិនដឹងថាគេពេលនេះយ៉ាងមិចហើយទេ...

« ឯងទៅមែនហ្អេស?? » យ៉ុនហ្គីបកសំណួរទៅកាន់នាយកម្លោះ

« វាជាបំណងប៉ាយើង » ជុងហ្គុកតបទៅមិត្តសម្លាញ់ខ្លួន គេក៏មិនចង់ចាកចេញពីទីនេះប៉ុន្មានដែរ តែគិតសព្វៗទៅនៅទីនេះធ្វើអី ទៀត ឬក៏គេទ្រាំមើលឃើញមនុស្សដែលខ្លួនឯងស្រឡាញ់រៀបការជាមួយអ្នកផ្សេងឬ ??

« តែឯងក៏ធ្លាប់បដិសេធគាត់ »

« ដោយសារតែយើងបដិសេធជាមួយគាត់ច្រើនចឹងហើយ ទើបលើកនេះយើងព្រម គាត់មិចនឹងអាចគ្រប់គ្រងក្រុមហ៊ុនតែឯងបាននោះ » ពិតមែនហើយ ក្ដីស្រមៃរបស់លោក ចន គាត់ចង់ឃើញនាយកម្លោះបន្តដំណែងជាអគ្គនាយកក្រុមហ៊ុនពីគាត់ ទើបគាត់បញ្ចូននាយអោយទៅរៀនដល់អាមេរិក តែមានឯណានាយកម្លោះបែរជាចាប់កាងារផ្សេងទៅវិញ ។ គេគិតហើយ វាគួរតែដល់ពេលដែលនាយត្រូវបំពេញបំណងគាត់ហើយ ។

# រាជដំណាក់

« អ្នកអង្គម្ចាស់ ក្រាបទូល៎ » អង្គរក្សរបស់ព្រះអង្គម្ចាស់ គីម

« មានរឿងអីឬ?? » ថេយ៉ុង

« ព្រះគូដណ្ដឹងរបស់ទ្រង់ យាងមក ក្រាបទូល៎ »

« គាត់នៅឯណា?? »

ថេយ៉ុងដើរតិចៗមកប្រឈមមុខនិងនាយកម្លោះ ។

« បងជូនអូន » ទ្រង់ហុចកុលាបពណ៌សមួយទង ទៅនាយតូច ។ ថេយ៉ុងស៊កដៃកាន់វានឹងដៃទាំងមានអារម្មណ៍ថារអៀសចិត្ត ។

« ហេតុអី?? »

« ព្រោះវាជារបស់ចុងក្រោយ ដែលបងនឹងប្រគល់វាអោយទៅអូន »

« មានន័យថាម៉េច?? »

« កុលាបសរតំណាងអោយស្នេហាបរិសុទ្ធរវាងមនុស្សពីរនាក់ អូនគួរតែធ្វើតាមបេះដូងខ្លួនឯងហើយ »

អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]Where stories live. Discover now