P 8:កូនស្រលាញ់ម៉ាក់

6.6K 469 0
                                    


  បន្ទាប់ពីញុំាអាហារពេលព្រឹករួចហើយ ជុងហ្គុកក៏ទៅធ្វើការតាមធម្មតា ។ លោកស្រីចន ក៏នាំអនាគតកូនប្រសាររបស់គាត់ទៅខាងក្រៅ ព្រោះគាត់ទើបមកដល់មិនបានប៉ុន្មានថ្ងៃទេ ទើបចង់ទៅលេងមិត្តចាស់ដែលបានណាត់និយាយគ្នាលេង។

« តើអ្នកបង មកនៅទីនេះប៉ុន្មានថ្ងៃ ទើបត្រឡប់ទៅវិញ ?? »

« ប្រហែលជាមួយអាទិត្យទៀត ទើបត្រឡប់ទៅវិញ » លោកស្រី ចនតបទៅទាំងរីករាយ ការពិតគាត់មិនសូវជាចង់ត្រឡប់មកទីនេះប៉ុន្មានទេ បើគាត់មកហើយក៏ទៅវិញ យូរបំផុតនៅបានបីថ្ងៃ តែដោយសារតែថេយ៉ុងទើបគាត់ព្រមនៅទីនេះយូរបន្តិច

« មិចក៏នៅយូរយ៉ាងនេះ ក្រែងរាល់ដងអ្នកបងមកតែមួយភ្លែតៗនោះអី?? »

« អរ៎! ដោយសាតែខ្ញុំចង់នៅលេងជាមួយអនាគតកូនប្រសារនោះអី... »

« នេះឬអនាគតកូនប្រសារអ្នកបង?? » លោកស្រី ចាងចោទសំនួរឡើង

« ចាស៎... »

« ស្រស់ស្អាត.. នេះ ជុងហ្គុកពិតជាសំណាងណាស់! ខ្ញុំជួយអបអរអ្នកបងផង »

« ចាស៎ អរគុណ »

ជាងកន្លះម៉ោងក្រោយមកពួកគាត់ក៏បំបែកផ្លូវគ្នារាងៗខ្លួន មើលទៅពួកគាត់ចូលចិត្តថេយ៉ុងណាស់ ថែមទាំងផ្ដាំប្រាប់លោកស្រី ចន នាំកូនប្រសារម្នាក់នេះមកទៀតផង ។

[ មណ្ឌលកុមារកំព្រា ]

  លោកស្រីចនបាននាំនាយតូចថេយ៉ុងមកលេងទីនេះ ក្នុងមួយឆ្នាំៗគាត់តែងតែផ្ដល់ជំនួយឧបត្ថម្ភដល់មណ្ឌលនេះមិនដែលខកខានឡើយ ក្មេងៗនៅទីនេះត្រូវឪពុកម្ដាយបោះបង់ចោលតាំងតែនៅជាកូនង៉ាមកម្លេះ!!គាត់ពិតជាអាណិតស្រលាញ់ពួកគេខ្លាំងណាស់!!ហើយម្យ៉ាងកាលដែលគាត់ត្រឡប់មកទីនេះ គាត់គ្រាន់តែចង់មកលេងមិត្តភក្តិ នឹងមកមើលពួកក្មេងៗនៅក្នុងមណ្ឌលនេះតែប៉ុណ្នោះ ។

« ក្មេងៗចង់ញុំានំទេ?? » លោកស្រីចន តបទាំងញញឹម ទៅកាន់ពួកគេ ។ពួកក្មេងៗក្រោយពេលបានឮសម្លេងគាត់ក៏ងាកមកព្រមទាំងញញឹមសប្បាយចិត្ត ក្រោយឃើញលោកយាយចិត្តល្អមកដល់ ។ ក្មេងប្រុសតូចម្នាក់ៗដែលមានអាយុប្រហែលប្រាំឆ្នាំបានរត់មកអោបជើង រួចងើយមុខឡើងស្ញេញបញ្ចេញធ្មេញទន្សាយមកកាន់គាត់ ! ឃើញដូចនេះថេយ៉ុងក៏ធ្លោយមាត់ញញឹមឡើង លោកស្រី ចន បន្ទន់ជង្គង់បន្តិច រួចពោលឡើង ៖

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now