P 9: ទំនាក់ទំនងដែលគ្មានអ្នកដឹង អាចយូរអង្វែងឬ??

6.3K 479 8
                                    


« លោក » ថេយ៉ុងហៅសព្វនាមជុងហ្គុក ក្រោយដឹងថាអ្នកដែលមកគោះទ្វារបន្ទប់មិញនេះគឺជាគេ

« ខ្ញុំគួរចេញពីបន្ទប់លោក ទៅគេងបន្ទប់ផ្សេងហើយ » ថេយ៉ុងតបទៅកាន់ជុងហ្គុកវិញ គេមានអារម្មណ៍ថារអៀសចិត្ត ក្រោយនាយកម្លោះបានអោយខ្លួនគេងក្នុងបន្ទប់នេះ ចំណែកឯគេបែរជាសុខចិត្តទៅគេងនៅបន្ទប់ផ្សេងទៅវិញ ។

« អឹម » ជុងហ្គុកក្រហឹមយល់ស្រប ។ ថេយ៉ុងក៏ស៊កដៃយកវ៉ាលីដែលខ្លួនបានទុកនៅជ្រុងម្ខាងមកកាន់នឹងដៃ

« ចាំខ្ញុំជួយចុះ » ជុងហ្គុកថាហើយ ក៏លូកដៃទៅកាន់វ៉ាលីគេវិញ ថេយ៉ុងក៏រហ័សដកដៃយ៉ាងលឿនដោយធ្វើខ្លួនមិនត្រូវ ។ជុងហ្គុកក៏យកឥវ៉ាន់ថេយ៉ុងដាក់ទៅក្នុងបន្ទប់មួយទៀត

« បើត្រូវការអ្វីហៅខ្ញុំចុះ » ជុងហ្គុកងាកនិយាយទៅថេយ៉ុងបន្តិច ថេយ៉ុងក៏ងក់ក្បាលយល់ស្រប។

  ជុងហ្គុកក៏ដើរទៅបន្ទប់ខ្លួនវិញ !ថេយ៉ុងស៊កដៃបិទទ្វារបន្ទប់ រួចរ៉ូតកាតាបយកខោអាវខ្លួននិងរបស់របរដែលលោកស្រីចនបានទិញអោយទុកដាក់តាមកន្លែង

[ ពេល យប់ ]

ថេយ៉ុងបិទភ្នែកគេងលើគ្រែសំងំគេង តែបែរជាគេងមិនលក់ដោយមានអារម្មណ៍ថារសាប់រសល់ព្រោះប្លែកកន្លែង តែថាហេតុអីពេលគេងបន្ទប់ជុងហ្គុកបែរជាមិនអី ស្រាប់តែមកគេងបន្ទប់នេះ បែរជាគេងមិនលក់ទៅវិញ???។

<< អឹប.....>> ថេយ៉ុងរហ័សស៊កដៃយកមកខ្ទប់មាត់ មុននឹងរត់ទៅសម្ដៅបន្ទប់ទឹកយ៉ាងលឿន

       អ៊ួកៗៗៗ~អ៊ួក សម្លេងក្អួតក៏បានបន្លឺឡើង។

« ហ្អឹម..... » ថេយ៉ុងក្រហឹមដើមក.បន្តិច មុននឹងស៊កដៃក្បង់ទឹកលុបលាងផ្ទៃមុខ រួចយកកន្សែងមកផ្ដិតដំណក់ទឹកដែលនៅជាប់លើមុខចេញ

គ្រូកៗ~~

  អស់ពីក្អួតចង្អោរ ពេលនោះប្រែជាឃ្លានម្ដងហើយ ថេយ៉ុងចងជញ្ចើមធ្វើមុខជូរអង្អែលពោះតិចៗ ។

  ថេយ៍ក៏សម្រេចចិត្តចុះមករកអីញុំា ព្រោះបើមិនចឹងគេច្បាស់ជាឃ្លានគេងមិនលក់មិនខាន។ ថេយ៉ុងបើកទូរទឹកកកឃើញដោះគោ គេក៏ស៊កដៃយកវាមួយដកយកមកចាក់ផឹក ក្អឹកៗ !បន្ទាប់ពីផឹកហើយគេក៏ឡើងទៅបន្ទប់វិញ ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now