🧸បង្ខំការប៉ះមហាមិត្ត💗_3_

5.5K 585 8
                                    

Episode 3 : មួយស្មើ!!!!!

“ចឹងពួកកូនរៀបចំខ្លួនឯងម៉ាក់ទៅបន្ទប់វិញហើយ”
“បាទម៉ាក់”
“ឯង! មកតាមយើងមក” ជុងហ្គុកដើរនាំមុខជូនថេយ៉ុងទៅបន្ទប់ ផ្ទះធំយ៉ាងនេះបែជាមានបន្ទប់តែបី?

“អូ បន្ទប់ឯងធំណាស់”
“ទុកឲ្យឯងមកដេកជាមួយទេដឹង?”
“ឡប់”
“យើងងូតទឹកមុនឯងចាំងូតតាមក្រោយចុះ យើងដើរពេញមួយថ្ងៃហើយហត់ណាស់”ជុងហ្គុកក៏យកកន្សែងរៀបនឹងទៅងូតទឹកតែ...

“យើងងូតទឹកមុនវិញ” ថេយ៉ុង កញ្ឆក់កន្សែងពីជុងហ្គុក ទាំងភ្នែកសម្លក់សម្លឹងមិនឈប់។

“យីហុី!!បានចរិតណាស់ឯង ធ្វើមើលតែម្ចាស់ផ្ទះមកដេកផ្ទះគេសោះ”

“បិទមាត់ឯង ចន ជុងហ្គុក ម៉ាក់ឯងជាអ្នកឲ្យយើងមកដេកជាមួយឯងទេ” ថេយ៉ុង ថាហើយក៏ចូលបន្ទប់ទឹកបាត់ទៅ។ថេយ៉ុងចំណាយពេល២០នាទីដើម្បីលាងសម្អាតខ្លួនឲ្យសប់ប្រាណ។
ក្រាក!!!!
“យ៉ាងម៉េចល្មមចេញមកបានហើយឬ?”
ជុងហ្គុកនិយាយទាំងមិនបានបែមុខមកគេគ្រាន់តែឮសំឡេងបើកទ្វារក៏និយាយតែម្តង។

        រាងតូចចេញមកទាំងអាវឃ្លុំត្រឹមជង្គង់ពណ៌សនិងខោជើងខ្លីជាមួយផង បូករួមជាមួយនិងជើងដ៏ស្រឡូនស្រឡៅសាច់ស
ដូចបន្តូចេក។ ធ្វើឲ្យអ្នកអង្គុយលើសាឡុងស្ទើរតែឈាមច្រមុះស្រក់តក់ៗទៅហើយ។

“ជុងគុក!!ច្រមុះឯង??” ដោយឃើញរាងក្រាស់អង្គុយភ្លឹកព្រមជាមួយឈាមច្រមុះទៀតក៏ស្រែកមួយទំហេងទាំងភ័យខ្លាចថានាយកើតអី។

“អឺ!!!អឺ យើង!!យើងអត់អីទេយើងទៅងូតទឹកហើយ”ជុងហ្គុក និយាយរដាក់រដុបឆ្លេឆ្លារកបន្ទប់ទឹក បើនៅទៀតប្រាកដណាស់ថាច្រមុះឈាមហូរដូចទឹកចឹង ក្នុងចិត្តត្រូវតែទន្ទេញពាក្យថា ទប់អារម្មណ៍។

“ចង្រៃយ៎អើយអាគុក” ជុងហ្គុក ជូតឈាមចេញព្រមទាំងជេរប្រទិចខ្លួនឯង យ៉ាប់មែនចេះមកឲ្យឈាមច្រមុះទៅកើត។អស់១០នាទីដែលនាយងូតទឹកចេញមកពីក្នុងបន្ទប់ដោយស្លៀកកន្សែងត្រឹមចង្កេះនិងមានកូនកន្សែងសម្រាប់ជូតសក់។នាយងូតទឹកមិនមែនយូដូចជាអ្នកខ្លះទេងូតៗមិនដឹងអ្នកចាំមានអារម្មណ៍ថាយូប៉ុណ្ណា។

🧸បង្ខំការប៉ះមហាមិត្ត💗[Complete✓]Where stories live. Discover now