P 16:ថើប!!!

6K 467 2
                                    


ពេលល្ងាច នាយបញ្ចប់ការងារខ្លួន រួចត្រឡប់ទៅភូមិគ្រិះវិញ ។ ជុងហ្គុករេភ្នែកទៅមើលសភាពក្នុងភូមិគ្រិះបន្តិច ឃើញថាស្ងាត់ គេក៏សម្រេចចិត្តបោះជំហានឡើងទៅលើបន្ទប់ ។

៚ ក្រឹប ៚

« គេទៅណាអញ្ចេះ?? » ជុងហ្គុកតបឡើងម្នាក់ឯងដោយតិចៗ ក្នុងបន្ទប់ក៏ស្ងាត់មិនឃើញគេ តើគេទៅណាហើយ??

នាយលូកដៃទៅបន្ធូរខ្សែរអាវបន្តិច មុននាំខ្លួនសង្ហាររបស់នាយឆ្ពោះទៅបន្ទប់ទឹក ព្រោះថ្ងៃនេះគេនឿយ ហត់នឹងការងារ ទើបតែថ្មើរនេះទើបបានមកផ្ទះវិញ ។

បន្តិចក្រោយមក ថេយ៉ុងដើរចូលក្នុងបន្ទប់ ព្រោះឃើញឡានចតនៅចំណតក្បែរភូមិគ្រឹះ ។ ថេយ៉ុងលូកដៃយកអាវធំ ពណ៌ខ្មៅ នឹងក្រវាត់ក.ដែលនាយកម្លោះទម្លាក់លើសាឡុងមកកាន់នឹងដៃដោយគិតថានឹងយកវាទៅគក់អ៊ុតអោយស្អាតតែប៉ុណ្នោះ ។

៚ ក្រាក ៚

ទ្វារក៏របើកឡើងដោយស្នាដៃនាយកម្លោះ ថេយ៉ុងងាកទៅមើលបន្តិច តែក៏រហ័សក្រលាសភ្នែកមកវិញ ដោយសារតែឃើញគេប្រលែងល្វែងខាងលើចោល បង្ហាញអោយឃើញរាងកាយសាច់សខ្ចី ឯល្វែងខាងក្រោមត្រូវរុំដោយកន្សែងពោះគោ ។ បន្ទាប់ពីឃើញវត្តមានថេយ៉ុងកំពុងតែឈរ នៅចំពោះមុខខ្លួន នាយកម្លោះហាក់គ្មានភាពអៀនខ្មាសអ្វីបន្តិច មុននឹងពោលទៅរកគេ

« ឯងកំពុងធ្វើអី?? » ដោយសារតែឃើញថេយ៉ុងក្រសោបអោបអាវខ្លួនជាប់នឹងដៃ គេក៏សួរឡើង

« គឺខ្ញុំគ្រាន់តែចង់យកខោអាវលោក ទៅគក់អោយប៉ុណ្នោះ » ថេយ៉ុងតបទាំងមិនហ៊ានរេក្រសែភ្នែកទៅមើលនាយសង្ហារ

« បើអ៊ីចឹង នេះយកខោខ្ញុំផង » ជុងហ្គុកក៏ឈោងដៃទៅយកខោពីស្នួរ ហុចទៅអោយថេយ៉ុង គេក៏ឈោងដៃទទួលយកហើយរហ័សដើរចេញពីបន្ទប់យ៉ាងប្រញាប់ ។

« ហឹស..!! » ជុងហ្គុកក្រហឹមអស់សំណើចបន្តិច ពេលឃើញគេធ្វើខ្លួនប្លែកៗ សង្ស័យ តែអៀនមិនហ៊ានមើលគេហើយមើលទៅ!!

បន្ទាប់ពីយកខោអាវដាក់ចូលម៉ាសុីនរួចហើយគេក៏ចុះមកជាន់ក្រោម ឃើញចេនកំពុងតែឈររេរ៉ាម្នាក់ឯង ហាក់មានរឿងអីម្យ៉ាង ទើបគេបោះជំហានដើរទៅរក

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now