P 17:សូមទោស!!!

6K 457 6
                                    


[ មួយខែកន្លងផុតទៅ ]

« លោកប៉ា ត្រូវធ្វើបែបនេះណា » គ្រូ បង្រៀន មកឈរក្បែរគូពួកគេទាំងពីរ មុននឹងតបទៅនាយ អោយគេដាក់ដៃទប់ចង្កេះនាយតូច

« បែបនេះហើយ លោកប៉ា ,តែសុំអោយកៀកបន្តិចណា៎ » នាងតបទៅនាយម្ដងទៀត ដើម្បីអោយគេឈរកាន់តែកៀកនឹងនាយតូច ដើម្បីងាយស្រួលក្នុងការធ្វើលំហាត់ប្រាណ

« លោកហត់ហើយ ផឹកទឹកសិនទៅ » បន្ទាប់ពីបញ្ចប់លំហាត់ប្រាណមួយនេះ នាយសង្ហារក៏ដាក់ខ្លួនអង្គុយចុះផ្ទាល់នឹងកម្រាលព្រំ ថេយ៉ុងឃើញបែបនេះក៏លូកដៃយកទឹកមួយដបហុចទៅអោយនាយ ជុងហ្គុកក៏ស៊កដៃយកទឹកពីគេយកមកផឹកមើលទៅដូចជាស្រេកហើយ មើលចុះផឹកឡើងអស់មួយដបហើយ

« ខ្ញុំចូលទៅផ្លាស់ខោអាវសិនហើយ » ជុងហ្គុកងក់ក្បាល ថេយ៉ុងក៏កាន់កាបូបដើរតម្រង់ទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ ។ បានមួយសន្ទុះនាយសង្ហារក៏ ដើរ ទៅតាមក្រោយ តែចូលក្នុងបន្ទប់មួយផ្សេង ទៀត ។

បន្ទាប់ពីរៀបចំខ្លួនរួចរាល់ហើយ ថេយ៉ុងក៏ដើរមកអង្គុយចាំនាយនៅកៅអីក្បែរនោះ កំពុងតែអង្គុយសុខៗក៏មានបុរស វ័យកណ្ដាលម្នាក់ដើរមកជិតគេថែមទាំងមកនិយាយ៖

« ក្មេងតូច ឯងមកចាំអ្នកណា?? »

« ខ្ញុំមកចាំ... »

« កុំថាមកចាំស្វាមីណា៎ ឯងក្មេងហើយនឹងស្រស់ស្អាតយ៉ាងនេះ មិនគួរឆាប់មាន គ្រួសារពេកទេ » ដោយសារតែឃើញ នាយតូចមានភិនភាគដូចជាស្រីហើយគាត់បានឃើញរាល់សកម្មភាពហាត់ប្រាណអម្បាញ់មិញគាត់ក៏តបឡើង ព្រោះយល់ថាគេប្រាកដជាមកចាំស្វាមីសង្ហារម្នាក់នោះហើយតែក៏គួរអោយស្ដាយ មើលជិតស្រស់ស្អាតណាស់ហើយគេក្មេងណាស់មិនគួរឆាប់មានស្វាមីពេកទេ ។

« ខ្ញុំសុំចេញទៅក្រៅសិនហើយ » ដោយឃើញថារាងមិនសូវស្រួល ថេយ៉ុងក៏ពោលប្រយោគដើម្បីជម្លៀសខ្លួនចេញពីទីនោះ តែក៏ត្រូវគាត់តបឃាត់

« ចង់ទៅណាក្មេងតូច នៅនិយាយគ្នាសិនទៅ » គាត់បម្រុងនឹងលូកដៃទៅកាន់ដៃថេយ៉ុងទៅហើយ តែក៏ត្រូវថេយ៉ុងរហ័សងាកខ្លួនថយក្រោយចេញបន្តិច ធ្វើអោយគាត់មានអារម្មណ៍ថាអន្ទះអន្ទេ
ញក្ដៅក្រហាយចិត្តនឹងក្មេងម្នាក់នេះជាខ្លាំង

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now