ភាគ២

2.9K 87 3
                                        

ចប់កម្មវិធីសព្វគ្រប់ហើយ ទ្រង់ក៏យាងចេញមុនភ្ញៀវៗណាទាំងអស់ ព្រោះកេត្តនាមទ្រង់អាចនឹងសុះសាយព័ត៌មានភ្លាមៗនៅថ្ងៃស្អែកនេះ។
ភុស!!!
«អ្អយ!!! ឆ្គួតឬមួយយ៉ាងម៉ិច? លោក...!!!!!!!» ស្របពេលដែល ព្រះអង្គយាងចេញពីកម្មវិធីវិញ ក៏មានមនុស្សស្រីឆ្គួតម្នាក់ដើរគិតតែពីឆែកកាបូបមិនបានមើលមុខ រៀបនឹងដើរបុកទ្រង់ហើយក៏ប៉ុន្តែអង្គរក្សវ៉ែតាខ្មៅរបស់ទ្រង់ច្រានចេញមួយទំហឹង ធ្វើអោយខ្ទាតនាងឆ្ងាយពីគេ។
«ប៊េឡា!!!!!» ទ្រង់ស្រែកហៅឈ្មោះស្រីម្នាក់នេះមួយទឹហឹង ទឹកមុខស្លន់ស្លោមិនអាចនិយាយបាន នេះនាងនឹងទ្រង់ស្គាល់គ្នាឬ? «ហ៉ឺស!!! អាចង្រៃ!!!» ទ្រង់ដាល់អាអង្គរក្សនោះមួយដៃចំថ្គាម មុននឹងចូលទៅចាប់ដៃស្រីនៅចំពោះមុខ។ អង្គរក្សក៏បានត្រឹមតែឱនមុខចុះ។
«លែង!!! លែងខ្ញុំទៅ!!! ជួយផង...??? មានមនុស្សចាប់ជំរិត» នាងស្រែកហៅគេឯងអោយជួយ ព្រោះប្រុសឆ្គួតណាមិនដឹងមកឱបនាងរិតយកតែមែនទែន មើលហើយក៏ដឹងថាជាមនុស្សស្គាល់គ្នាដែរ ក៏ប៉ុន្តែសម្រែករបស់នាងគ្មានអ្នកណាម្នាក់បានឮ ឬដើរកាត់ទីនេះទេ។
«ប៊េឡា!! ពិតជា ប៊េឡា មែន!!! បងមិនបានស្រវាំងភ្នែកទេមែនទេ?» មនុស្សស្រីដែលទ្រង់ឱបជានរណា ហេតុអីហាក់ដូចជាទ្រង់បានរងចាំនាងយ៉ាងអ៊ីចឹង?!
     «អូយ!! លែង!!! ជួយផង...អ្នកណាក៏បានដែរ...ជួយផង!!!»
     «បងស៉ំទោសណា??? បងពិតជាស៉ំទោសអូនមែនណា ប៊េឡា!!! វិលមករកបងវិញមក?» យ៉ាងម៉ិចហ្នឹង? នេះទ្រង់និយាយហៅ ប៊េឡា ស្រីដែលទ្រង់ឱបហាក់ដូចស្និតស្នាលគ្នាយ៉ាងអ៊ីចឹង។
«លែងទៅ? លែងខ្ញុំ?? លោកចេញអោយឆ្ងាយពីខ្ញុំទៅ?»
«ប៊េឡា!! អូនទៅណាបាត់យូរម្ល៉េះ?? បងតាមរកអូនសឹងតែបែកប្រទេសទៅហើយ អូនចាកចេញពីបងធ្វើអី?» បុរសដែលដូចជាខ្លាក្រហឹមបែរជាចេះនិយាយផ្អែមដាក់ស្រីម្នាក់នេះទៅវិញ។
«ចេញទៅ?? ជួយផង?!!! ហ្ហឹក...លែងណា?» ទ្រង់ឱបនាងខ្លាំងណាស់ សឹងតែនាងដង្ហក់ខ្យល់ស្លាប់ទៅហើយ។
«បងស្រី!!!!» ភ្លាមនោះក៏មានសម្រែករបស់ស្រីម្នាក់បានស្រែកហៅ។ នាងរត់មកយ៉ាងលឿន ដើម្បីជួយបងស្រីរបស់នាង ដែលត្រូវប្រុសរោគចិត្តចាប់ឱបរិតដូចជាមនុស្សឆ្គួត។ «លែងបងយើងទៅអាចំគួត ផ្លាច់!!!» នាងទាញដៃគេចេញពីបងស្រីខ្លួន រួចក៏ទះកំភ្លៀងទ្រង់មួយថែមទៀត រួចនាងក៏ទាញបងស្រីខ្លួនមកនៅខាងក្រោយខ្នងដើម្បីការពារ។
«ឈប់!!!!!» ភ្លាមនោះក៏អង្គរក្សទ្រង់រៀបនឹងចូលទៅទះនាងវិញទៅហើយ តែស្រីម្នាក់ដែលទ្រង់ហៅថា ប៊េឡា ចូលឈរទល់មុខការពារប្អូនស្រីវិញ ទើបទ្រង់ ជុងហ្គុក បញ្ឈប់អង្គរក្សនេះមិនអោយចូលទៅ។
«ប៊េឡា និយាយគ្នាសិនទៅអូន?» ទ្រង់លូកចាប់ដៃស្រីដែលឈ្មោះ ប៊េឡា តែនាងដកដៃចេញវិញយ៉ាងលឿន។
«លោកច្រឡំមនុស្សហើយ ខ្ញុំមិនមែន ប៊េឡា របស់លោកទេ!» យ៉ាងណានាងមិនចង់បង្កជម្លោះនឹងប្រុសមិនដែលស្គាល់នេះទេ ក៏និយាយពិរោះស្តាប់ទៅកាន់គេ ក្រែងថាគេច្រឡំមនុស្សមែន។
«មិនបានច្រឡំទេ បងចាំអូនច្បាស់ណាស់ ប៊េឡា បងចាំសំឡេងកាយវិការអូនសព្វគ្រប់បែបយ៉ាង យើងត្រូវគ្នាវិញទៅណា ប៊េឡា» ទ្រង់មិនដែលស៉ំអង្វរការអភ័យទោសពីនរណាម្នាក់ពីមុនមកទេ ព្រោះទ្រង់ជាអ្នកណាគ្រប់គ្នាក៏ដឹង ទើបធ្វើអោយអង្គរក្សវ៉ែនតាខ្មៅរបស់ទ្រង់សម្លឹកមុខគ្នាម៉ក់ៗ នាងនេះហើយជាមនុស្សស្រីដំបូងដែលទទួលបានសំណាងមួយនេះ និងក៏ជាមនុស្សស្រីដែលធ្វើអោយទ្រង់ស្រឡាញ់ និងរងចាំអស់ជាច្រើនឆ្នាំ ដើម្បីបានជួបនាង ហើយក៏សុកៗទេវតាក៏ទម្លាក់នាងអោយជួបនឹងគេវិញ នេះជាគូរព្រេងច្បាស់ណាស់ មិនមែនគូរព្រាត់ទេ។
«លោក!! ខ្ញុំមិនដែលស្គាល់លោកពីមុនមកទេ លោកច្រឡំមនុស្សហើយ»
«បងមិន...»
«ហ្វីយ៉ា!!!!» ទ្រង់មិនទាន់និយាយចប់ផង ក៏មានសំឡេងស្ត្រីម្នាក់មកកាត់ចង្វាក់ ស្រែកហៅពីចម្ងាយ រួមជាមួយកូនស្រី និងបុរសជាស្វាមីមកជាមួយផងដែរ។
«ម៉ាក់!!!» នាងទាំងពីរក៏និយាយហៅម៉ាក់តំណាលគ្នា។
«សូមព្រះរាជទានទោសផងព្រះអង្គ កូនស្រីទូលបង្គំមិនសូវស្គាល់គេស្គាល់ឯងច្រើនទេ បើនាងធ្វើអ្វីអោយព្រះអង្គខ្ញាល់ ខ្ញុំម្ចាស់សូមព្រះរាជទានទោសជំនួសពួកនាងផង» មកដល់ភ្លាមទាំង៣នាក់ម្តាយឪពុក និងកូនស្រីពៅឱនគោរពព្រះអង្គដើម្បីសូមការអភ័យទោស ព្រោះឃើញហ្វូងៗ ខ្លាចថាកូនក្រម៉ំទាំងពីរនាក់នោះនឹងនិយាយមិនគួរសមដាក់ទ្រង់ ជុងហ្គុក។
«ហ្វីយ៉ា!! លីហ្សា!! ឆាប់សូមព្រះរាជទានទោសព្រះអង្គភ្លាមទៅ?» ម្តាយក៏ស្រែកអោយពួកកូនស្រីទាំងពីរសូមទោសដល់ព្រះអង្គ ព្រោះឃើញពួកនាងម៉ក់ៗ ភ្លឹកៗ ឈរថ្មឹងដូចរូបចម្លាក់ ហើយអ្នកទាំងបីនេះគឺជាម្ចាស់កម្មវិធីខួបកំណើតនេះឯង។
ឡាហ្វីយ៉ា ម៉ាសាហ្គោល ដែលស្លៀកពាក់រ៉ូបពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាតត្រឹមភ្លៅ ស្បែកភ្លឺថ្លាដូចជាស្រីសួគ៌ ច្រមុះស្រួច សក់វែងដល់ចង្កេះ បបូរមាត់ផ្កាឈូកព្រឺង និងស៉ីចស៉ីដោយសាររ៉ូបឆែកភ្លៅរបស់នាងថែមទៀត នាងជាកូនស្រីច្បងក្នុងគ្រួសារ ម៉ាសាហ្គោល នាងមានអាយុ២៤ឆ្នាំ រៀនចប់ផ្នែកDesignពី អាមេរិក និងត្រឡប់មក អង់គ្លេស វិញកាលពី២ឆ្នាំមុន ឥឡូវធ្វើការជាអ្នកDesignerក្នុងក្រុមហ៊ុនប្រេនទឹកអប់ម៉ាកល្បីឈ្មោះថា MSG ដែលបានន័យថា ម៉ាសាហ្គោល (MASAGOLD) ជាក្រុមហ៊ុនប្រេនទឹកអប់របស់ប៉ារបស់នាងគឺ ឌីវ៉ាត់ត្រា ម៉ាសាហ្គោល នេះឯង។

រឿង «ចំណងលិខិត បំណុលស្នេហ៍»💙Where stories live. Discover now