P 19: មនុស្សបោកប្រាស់!!!

6.2K 473 11
                                    


ក្រុមហ៊ុនត្រកូល ចន////

« សម្រេចថា អង្គប្រជុំថ្ងៃនេះ បិទបញ្ចប់ត្រឹមពេលនេះចុះ » នាយសង្ហារជួសមុខអោយក្រុមហ៊ុនក្នុងតំណែងជាអគ្គនាយកនៃម្ចាស់មុខជំនួញដ៏ល្បីល្បាញលំដាប់ប្រទេស ក្រោកឈរឡើង សឹមនិយាយទៅរកម្ចាស់ដៃគូរសហការណ៍ខ្លួន នឹងបុគ្គលិកដែលជាផ្នែកសំខាន់នៅក្នុងក្រុមហ៊ុន

ពួកគេក៏អោនគំនាបនាយអគ្គនាយកវ័យក្មេងម្នាក់នេះគ្រប់ៗគ្នា!! កូនប្រុសតែម្នាក់របស់គ្រួសារត្រកូលចន ទាំងវ័យក្មេង ទាំងសង្ហារ ទាំងឆ្លាត មុឺងម៉ាត់ក្នុងការងារសមហើយដែលលោកចន ប្រគល់តំណែងគ្រប់គ្រង់រាល់មុខជំនួញរបស់គាត់អោយទៅទាយាទម្នាក់នេះ ។

« អរគុណណាស់ សម្រាប់ការសហការណ៍ ខ្ញុំសង្ឃឹមថាពួកយើងនឹងបន្តការងារជាមួយគ្នាបន្ត » នាយបង្ហើបប្រយោគឡើង ស្របនឹងដៃក៏លើករលាក់តិចៗជាមួយដៃគូរវិនិយោគទន់របស់ខ្លួន

« ពួកខ្ញុំទេ ដែលត្រូវអរគុណលោកនោះ លោកនៅក្មេងទាំងឆ្លាត ទាំងពូកែក្រុមហ៊ុនមួយនេះ មានលោកជាអគ្គនាយកគឺសាកសមណាស់ »

« លោកស្ងើចសរសើរខ្ញុំពេកហើយ »

« តែវាក៏ជាការ ពួកខ្ញុំរីករាយណាស់ ដែលបានសហការណ៍ការងារមួយគ្នាលោក »

« បាទ៎ » មនុស្សគ្រប់គ្នាក៏នាំគ្នាដើរចេញពីបន្ទប់ម្ដងម្នាក់ៗរហូតដល់ក្នុងបន្ទប់មានតែនាយនឹងកម្លោះសង្ហារស្បែកសមីន យ៉ុនហ្គីប៉ុណ្នោះ

« យ៉ាងមិចហើយសម្លាញ់?? » ដៃមាំក្រាស់របស់អ្នកជាមិត្តក៏លើកទៅទះស្មានាយ រួចបង្ហើបសំណួរឡើង គេខានជួបគ្នាចូលជាងមួយខែទៅហើយ មិនដឹងថាមិត្តម្នាក់នេះសុខទុក្ខយ៉ាងណាហើយទេ ។

« យើងមានយ៉ាងមិច » នាយតបឡើងទាំងញញឹមហាក់សប្បាយចិត្ត ជាហេតុធ្វើអោយយ៉ុនហ្គីរាងចម្លែកចិត្តបន្តិច ថ្ងៃនេះជាថ្ងៃជួបដំបូង មានអារម្មណ៍ថាមិត្តគេដូចជាខុសប្លែកពីមុន

« ក្រែងថានឹងផ្លាស់ទៅនៅឡុដ៏ឬ?? » យ៉ុនហ្គីបង្ហើបសំណួរមក គេឮថានាយនឹងមានគម្រោងចង់ផ្លាស់ទៅនៅឡុដ៏មិនចឹង រៀបចំអ្វីៗនៅទីនេះទៅខាងនោះ ចុះឥឡូវមិនឃើញលើកវាមកនិយាយក្នុងអង្គប្រជុំសោះ ឬក៏គេនិយាយនៅអង្គប្រជុំមុនៗ ដែលនាយអោយកូនចៅខ្លួនមកជំនួសទេដឹង!!!

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now