P 21:កូន!!!

6.1K 435 13
                                    


« លោកប្រុសស្រវឹងខ្លាំងហើយបាទ!!! » ចេនតបឡើងទាំងដែលខ្លួនកំពុងតែឈរក្រព័ទ្ធដៃចូលគ្នា ឈរសម្លឹងមើលមកនាយដែលកំពុងនៅសាឡុង មកជាងពីរម៉ោងហើយបើមិនស្រវឹងមានតែចម្លែក

« យើងអត់បានស្រវឹង អ្ហឹក...!!! » នាយបង្ហើបប្រយោគឡើង គេនៅតែជម្នះ ខ្លួនគេមិនបានស្រវឹង ដូចពាក្យមនុស្សជំនិតខ្លួននិយាយ

« ហេតុអីកុហកយើង!!! ហឹស » នាយកសង្ហារតបឡើង ព្រមជាមួយសម្លេងអស់សំណើចចម្អកអោយខ្លួនឯង គេមិនគិតសោះថាមនុស្សឆ្លាតដូចជាគេ មិនគួរណាទៅចាញ់បោកក្មេងតូចមុខស្មឿកៗនោះសោះ ខំតែអាណិតតែមិនគិតថានឹងរៀបគម្រោងអោយខ្លួនមករងអន្ទាក់ជាប់ចំណងរញ៉េរញ៉ៃបែបនេះទេ ។ ត្រឹមតែជាក្មេងម្នាក់គេចាត់ការមិនបានផង គួរអោយអស់សំណើចណាស់!!!

« នែ អាជុង! ឯងកាន់តែឡប់សតិមែនទែនហើយ, គ្មានអ្នកណាហ៊ានទៅកុហកឯងទេ »

« តែគេហ៊ាន យើងស្អប់គេ » នាយសង្ហារតបឡើង គេពិតជាស្អប់មនុស្សប្រភេទបែបនេះណាស់ ស្អប់ ស្អប់ៗ ដល់ឆ្អឹងតែម្ដង តែហេតុអីបានជាគេធ្វើមិនបានចំពោះក្មេងម្នាក់នេះទៅវិញ ហេតុអីបែរជាមានកូនចិត្តឈឺចាប់ អស់សង្ឃឹម ទៅវិញ???

« យើងមិនដឹងរឿងរបស់ឯងទេ តែបើគេហ៊ានមិចមិនចាត់ការទៅ ចាំបាច់មកអង្គុយផឹកធ្វើអី??! » នាយកម្លោះសម្បុរសតបទាំងឆ្ងល់ ក្រែងថាស្អប់ឬ មិចក៏មិនទៅចាត់ការសំពោងវាទៅ ចាំបាច់មកអង្គុយផឹកស្រាមើលតែមនុស្សខូចចិត្តអ្វីបែបនេះ ធ្វើអី??

« តែយើងមិនហ៊ាន..... »

« ហាស?? យើងស្ដាប់ច្រឡំទេដឹង?? » យ៉ុនហ្គីតបឡើងស្ទើរហួសចិត្ត នឹកចង់អស់សំណើចបន្តិច ចន ជុងហ្គុកនេះឬមិនហ៊ាន??! ចុះក្រែងនៅក្មេងក្លាហានណាស់មិនចឹង នេះដល់ថ្នាក់រៀននៅសកលវិទ្យាល័យនៅវៃបាន ចុះគ្រាន់តែប៉ុណ្នឹងសោះ រឿងអីគេមិនហ៊ាន??!

  [SKIP]

   ៚ ភូមិ គ្រឹះ ត្រកូល ចន ៚

រាត្រីយប់ស្ងាត់បានឈានមកដល់ ពន្លឺព្រះច័ន្ទដ៏សែនមូលក្រឡង់បានងើបឡើងលើផ្ទៃលំហ ជំនួសពន្លឺព្រះអាទិត្យដែលលេចបាត់ទៅ ។ រាងតូចថេយ៉ុងកំពុងអង្គុយចាំនាយមកវិញ គេទៅយូរហើយនៅមិនទាន់ឃើញមកទៀត នេះយប់ហើយហួសម៉ោងការងារដល់ទៅមួយម៉ោងកន្លះឯណា តើនាយទៅនៅទីណាទៅ?? ។ ថេយ៉ុងអង្គុយនៅសាឡុង ក្រសែភ្នែកសម្លឹងតែច្រកទ្វារធំ ទាំងក្នុងចិត្តអន្ទះសារនឹងនាយជាខ្លាំង ព្រោះមិនដឹងពេលណាគេមកវិញទេ!!!

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now