P 22: ឯងស្អាតណាស់!!!

6K 438 5
                                    


« ហ្អឹម...! » ថេយ៉ុងបម្រាស់ខ្លួនផ្អៀងទៅម្ខាងទៀត ស្របនឹងសម្លេងក្រហឹមក្នុងបំពងក.បន្តិច ។ គេសន្សឹមកម្រើកត្របកភ្នែកយឺតៗ រហូតដល់សុំានឹងមជ្ឈដ្ឋានជាក់ស្ដែងបន្តិច រួចរេកែវភ្នែកទាំងគូសម្លឹងមើលជុំវិញខ្លួន ឃើញថាគ្មានវត្តមាននាយសង្ហារនៅទីនេះទេ ។

ថេយ៉ុងងើបអង្គុយបន្តិច រួចអោនមើលកាយដែលកំពុងតែដណ្ដប់ដោយភួយ យ៉ា!!! វាមិនមែនជាអាវខ្លួនទេ អាវនេះវាទំហំធំជាងខ្លួនឆ្ងាយណាស់ សឹងតែដាក់កាយគេបានពីរទៅហើយ ។

គេទម្លាក់ជើងស្រឡូនស្រឡៅរបស់ខ្លួនទៅផ្ទាល់នឹងឥដ្ឋការ៉ូ មុននឹងក្រោកឈរឡើងអស់កម្ពស់ដើរតម្រង់ទៅបន្ទប់ទឹកដោយដំណើរមួយៗ

# ជាន់ក្រោម

ថេយ៉ុងដើរសម្ដៅឆ្ពោះទៅចង្រ្គានបាយ ព្រោះពេលនេះពោះចាប់ផ្ដើមធ្វើទុក្ខ ក្នុងខួរក្បាលមានតែថាញុំាប៉ុណ្នោះ ព្រោះម្យ៉ាងថ្ងៃនេះគេក្រោកពីគេងយឺត សូម្បីតែមុខនាយក៏គេមិនបានឃើញផង !!!

« បងស្រីកំពុងធ្វើអីឬ?? » ដោយសារតែឃើញនាយចាប់ម្ហូបនិងបាយដាក់ចូលទៅក្នុងប្រអប់តូចមួយ គេក៏បន្តសួរឡើង

« អ្ហា...!! អ្នកប្រុសក្រោកហើយឬ??! អ្នកប្រុសទៅអង្គុយសិនទៅ ខ្ញុំទៅរៀបអាហារព្រឹកជូន » មីនអានក៏ងាកទៅតាមសម្លេងឃើញនាយតូចចៅហ្វាយខ្លួនកំពុងឈរសម្លឹងមក ទើបគេនិយាយឡើង ។ នាយចៅហ្វាយខ្លួនបានប្រាប់គេច្បាស់ណាស់ ថាគេនៅមិនក្រោកពីគេងទេ តែបើក្រោកក៏កុំភ្លេចរៀបអីអោយគេញុំាផង មើលទៅនាយចៅហ្វាយខ្លួន ដូចជាបារម្ភនឹងអ្នកប្រុសម្នាក់នេះណាស់!!!

ថេយ៉ុងក៏ទាញកៅអីមកអង្គុយតាមសម្ដីមីនអា មុននឹងនាងលើកចានម្ហូបមកដាក់នឹងទុកអោយរួចរាល់ ។ ដៃស្រឡូនលូកដៃកាន់ស្រាបព្រាប៉មបាយដាក់មូលទៅក្នុងមាត់បន្តដល់ម្ហូបទំពាយកៗ មើលទៅហាក់ដូចជាឆ្ងាញ់ខ្លាំងណាស់!!!

« បងស្រីញុំាជាមួយគ្នាទេ?? »

« អត់ទេអ្នកប្រុស , អ្នកប្រុសញុំាចុះ!! » នាងស្រដីឡើង គិតមិនព្រមញុំខ្លួនឯង មកហៅអ្នកដែលញុំាហើយអោយញុំាថែមទៀត ម្ហូបច្រើនម្លឹងៗញុំាតែគេក៏អស់ ចុះបើនាងយល់ព្រមញុំាជាមួយទៀតនោះ សង្ស័យតែអ្នកប្រុសខ្លួននៅហេវមិនបាត់ទេ ។ បន្តិចក្រោយមកចានដែលនៅលើតុទាំងអស់ប្រែជាទទេរស្អាត គិតអ្វីចេះខុសញុំាទាល់តែអស់ !!!

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now