P 26 :ស្រលាញ់ប្អូនខ្ញុំឬ??

5.4K 432 13
                                    

ថេយ៉ុងក្រោកពីគេង ងើបត្រដាងដៃទាំងគូឡើងហួសផុតក្បាលដើម្បីពន់បទបែនខ្លួនបន្តិចទាំងមិនទាន់អស់ងងុយនៅឡើយ

« លោក?? » ថេយ៉ុងទម្លាក់ដៃចុះយ៉ាងរហ័ស បើកភ្នែកធំៗសម្លឹងទៅមើលនាយម្ចាស់ភូមិគ្រឹះដែលកំពុងតែឈរអោបដៃសម្លឹងមើលមកខ្លួន ។ មិនដឹងឈរមើលតាំងពីពេលណា លោកអេឺយខ្មាស់គេណាស់ មិញនេះមិនដឹងថាគេឃើញកាយវិការកម្ចិល របស់ខ្លួនឬអត់ទេ??!

« ហួសម៉ោងញុំាបាយឥឡូវហើយ »

« អោយខ្ញុំសូមទោសផង លោកចុះទៅមុនខ្ញុំទៅ ហើយប្រញាប់ញុំាបាយ រួចទៅធ្វើការចុះ កុំអោយហួសម៉ោង ខ្ញុំអាចញុំាម្នាក់ឯងបានមិនអីទេ » ថេយ៉ុងតបឡើងហាក់ប្រញាប់ប្រញាល ធ្វើមើលតែហួសម៉ោងធ្វើការរបស់នាយទៅហើយ ។ ជុងហ្គុកក្រោយឮប្រយោគនិយាយសឹងមិនដកឃ្លារបស់គេ ក្នុងចិត្តក៏គិតអស់សំណើចបន្តិច តែគេក៏និយាយត្រូវដែរ បើហ៊ានតែនៅបង្អែរបង្អង់ច្បាស់ជាចូលធ្វើការយឺតហើយ តែយ៉ាងណាក៏មិនអីដែរ គេជាម្ចាស់ក្រុមហ៊ុនមួយទាំងមូលមិនចឹង បើគ្រាន់តែទៅយឺតប៉ុណ្នឹងគ្មានអ្នកណាថាអ្វីទេ ចង់គេមិនទៅទីនោះ ហើយយកការងារមកធ្វើនៅទីនេះក៏វាមិនអីដែរ ។

« លោកនៅឈរធ្វើអី?? ឆាប់ចុះទៅ ខ្ញុំនៅយូរទៀតណាស់ទម្រាំរួច, ហួសម៉ោងលោកហើយ »

« ទៅហើយ » ជុងហ្គុកថាហើយក៏ចុះទៅខាងក្រោម ថេយ៉ុងឃើញបែបនេះក៏ប្រញាប់រូតរះម្នីម្នាស្ទុះស្ទាចុះពីគ្រែយ៉ាងរហ័ស មុននឹងដើរទៅរកបន្ទប់ទឹកដើម្បីសម្អាតកាយ ។

ថេយ៉ុងដើរចុះមកពីជាន់ខាងលើសម្ដៅទៅរកបន្ទប់អាហារ តែក៏ទាក់នឹងស្រីស្រស់ដែលកំពុងតែដើរសម្ដៅមក

« បងប្រុសរបស់ឯង ញុំាអាហារព្រឹករួចរាល់ហើយ រួចក៏ទៅធ្វើការបាត់ , ឯងអាចញុំាម្នាក់ឯងបានទេ?? ព្រោះបងនិងគេទើបតែញុំាហើយអម្បាញ់មិញនេះឯង »

« មិនអីទេបងស្រី ខ្ញុំអាចញុំាតែឯងបាន » ថេយ៉ុងញញឹមស្រដីតបតទៅនាងក្រមុំវិញ

« អឹម អ៊ីចឹង បងទៅខាងលើសិនហើយ , ញុំាអោយសប្បាយចុះ » ស្រដីតែប៉ុណ្នឹង នាងក៏ដើរទៅលើជាន់លើបន្ទប់របស់នាង

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now