P 28:ហេតុអីជុងមិនមកផ្ទះ??

5.3K 418 21
                                    


#ពេលល្ងាច

ថេយ៉ុងកម្រើកត្របកភ្នែកទាំងគូយឺតៗ តែក៏មានអារម្មណ៍ថាពិបាកនឹងបើក ហាក់ដូចជាធ្ងន់ៗយ៉ាងមិចមិនដឹងទេ !! ថេយ៉ុងច្រត់ដៃងើបអង្គុយបន្តិច គេចាំច្បាស់ណាស់ ថាគេមិនបានគេងលើគ្រែទេ ចុះហេតុអីពេលភ្ញាក់ដឹងខ្លួនឡើងបែរជានៅលើគ្រែគេងទៅវិញ ។

« ភ្ញាក់ហើយឬ?? » ជុងហ្គុកដើរមកនិយាយក្បែរគេ

« លោក »

« ឯងកើតអីឬ?? » ដោយសារតែឃើញគេគេងមានដានទឹកភ្នែកនាយក៏ពោលជាសំណួរឡើង

« ខ្ញុំអត់មានកើតអីទេ!!! »

« ចុះបើមិនកើតអី ហេតុអីក៏យំ?? » ជុងហ្គុកតបឡើង ធ្វើអោយថេយ៉ុងដែលកំពុងតែអង្គុយសណ្ដូកជើងប្រែជាលែងមាត់ក គិតនឹកនិយាយអីលែងចេញ

« ឯងកើតអីអោយប្រាកដ?? » នាយនៅតែបន្តឈ្ងោកមុខសួរគេនៅសំណួរដដែលៗ ។

« លោកអាចជូនខ្ញុំទៅផ្ទះបានទេ?? »

« ចុះនេះមិនផ្ទះ »

« មិនមែនទេ ទៅផ្ទះម៉ាក់ »

« ហេតុអី?? »

« ខ្ញុំគ្រាន់តែនឹកម៉ាក់ប៉ុណ្នោះ »

« នឹកម៉ាក់? ឯងទើបតែទៅព្រឹកមិញទេ មិនទាន់អស់រលឹកទៀតហ្អេស?? » នាយតបទាំងមានចម្ងល់ ទើបតែទៅព្រឹកមិញ មិនទាន់រំលងបានមួយថ្ងៃផង ហេតុអីនឹក ជួបមុខមិនទាន់អស់ចិត្តឬ?? ។ ថេយ៉ុងងក់ក្បាលតិចៗទាំងដែលការពិតការគិតរបស់គេគឺផ្សេងពីនេះ ។

« អ៊ីចឹងធ្វើយ៉ាងមិច?? ខ្ញុំជូនឯងទៅលេងគាត់វិញចុះ »

[SKIP]

បន្ទាប់ពីជូនថេយ៉ុងទៅផ្ទះគេវិញហើយ នាយក៏ត្រឡប់មកវិញ ។

« បងជុងទើបមកពីណាឬ?? » ក្រោយឃើញនាយដើរចូលមកដល់ភ្លាម ជូលីដែលបានឃើញពីចម្ងាយក៏រហ័សមកអោបដើមដៃនាយបន្តិច ថែមទាំងញញឹមស្រស់ស្រាយ មុននឹងងើយមើលក្រោយខ្នងនាយសម្លឹងឆ្វេងស្ដាំហាក់ដូចជាស្វះស្វែងរកអ្នកណាម្នាក់យ៉ាងចឹង

« បងមានធុរៈបន្តិចបន្តួច អូនមិនបាច់ខ្វល់ទេ »

« បែបនេះក៏បាន , តែ ចុះឯណាថេយ៍នោះ ?? »

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now