P 37: ថេវ៉ុន

5.9K 400 6
                                    


[ 4ខែកន្លងផុតទៅ..... ]

#មន្ទីរពេទ្យ

~ក្រាក~~

« លោកអាចចូលទៅមើលពួកគេបានហើយ » លោកគ្រូពេទ្យដែលទើបនឹងចេញពីបន្ទប់កាយតូចក៏តបឡើង ជុងហ្គុកដែលកំពុងតែឈរនៅអើតឡើមមុខបន្ទប់អម្បាញ់មិញស្ដាប់ហើយប្រែជាត្រេកអរមួយរំពេចលោកគ្រូពេទ្យក៏ញញឹមតបត សឹមដើរចេញទៅ

« ឯងយ៉ាងមិចហើយ?? » ជុងហ្គុកទាញកៅអីមកអង្គុយក្បែរថេយ៉ុងដែលគេលើគ្រែអ្នកជម្ងី ថេយ៉ុងងក់ក្បាលជំនួសអោយការនិយាយ

« ខ្ញុំចង់ងើបអង្គុយ »

« មិនអីទេ ចាំខ្ញុំដំឡើងកម្ពស់គ្រែបន្តិច ដើម្បីកុំអោយឯងពិបាកងើប » ជុងហ្គុកថាហើយក៏លូកដៃទៅទៅចុចគន្លឹះដើម្បីអោយគ្រែលូតកម្ពស់បន្តិចអាចអោយថេយ៉ុងអាចផ្អែកបាន ។

« កូនយ៉ាងមិចហើយ?? » ថេយ៉ុងងើយមុខទៅមើលនាបន្តិច មុននឹងនិយាយសួរនាយ

« គេកំពុងគេងហើយ »

« ឯងឃ្លានទេ ខ្ញុំទៅទិញអោយឯងញុំា »

« ឃ្លានហើយ » ថេយ៉ុងលូកដៃទៅអង្អែលពោះតិចៗ គេទើបតែងើបពីសន្លប់អាចថាយូរម៉ោងហើយ ពេលអស់ជាតិថ្នាំក៏រាងឃ្លានតិចៗ

« នៅទីនេះហើយ ខ្ញុំចុះទៅទិញតែមួយភ្លែតទេ »

« បាទ៎ » ជុងហ្គុក៏ដើរចេញពីបន្ទប់ ឆ្ពោះទៅខាងក្រៅមន្ទីរពេទ្យ ។

៚ តុក តុក ៚

« ចូលមក » ថេយ៉ុងតបឡើង បន្តិចក្រោយមកទ្វារក៏របើកឡើង

« ម៉ាក់ បងស្រី » ថេយ៉ុងតបឡើងទាំងត្រដាងដៃអោបអ្នកជាម្ដាយពេញដៃ លោកស្រីគីមឃើញបែបនោះក៏លូកដៃទៅអង្អែលក្បាលគេថ្នមៗ

« ហៃយ៉ា!! ក្លាយជាAppaគេហើយ មិចក៏ធ្វើចរិតឡិឡក់ទៅកើត »

« មានឯណា គឺកូនរំភើបពេក »

« Aww ចុះឯណាអាល្អិតនោះ?? »

« គេគេងហើយ »

« មើលឯណា??ហៃយ៉ា!!! មើលមុខគេចុះ គួរអោយស្អប់ណាស់ »

« ហិហិ » ថេយ៉ុងប្រែជាអស់សំណើចតិចៗ

« ចុះឯណាប្ដីឯងនោះ?? » ជេហីដកក្រសែភ្នែកចេញពីអាល្អិតដែលកំពុងលង់លក់ក្នុងដំណេកនៃកូនរទេះនោះបន្តិច សឹមងាកមកនិយាយជាមួយថេយ៉ុង

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now