🧸បង្ខំការប៉ះមហាមិត្ត💗_7_

5.7K 516 5
                                    

Episode 7: ពោះយើង...លុយឯង

        បន្ទាប់ពីជីមីនទៅបាត់ ជុងហ្គុក និង ថេហ្យុង បានមកផ្ទះវិញ ពួកគេសម្រេចចិត្តរួចហើយថានឹងរៀបការជាមួយគ្នា ណាមួយពួកគេក៏ស្គាល់គ្នាយូឆ្នាំដូចដែលជីមីននិយាយដូចគ្នា មកដល់ពេលនោះគ្រាន់តែទឹកមុខយ៉ាងម៉េចក៏ពួកគេក៏អាចដឹងពីគ្នាច្រើនដែរ។

“ថេហ៍ ឯងគិតច្បាស់ហើយមែនទេ??” ជុងហ្គុក បើកឡានបណ្តើរឆ្លៀតសួរបណ្តើរ។
“យើងមិនចង់ជំទាស់ម៉ាក់ប៉ាយើងទេ តែយើងពិតជាមិនបានស្រឡាញ់ឯងពិតមែន”

“អា អា ឈប់សួឯងក៏បាន ចង់ការមិនការរឿងឯង យើងតាមឯងក៏បាន” ដឹងស្រាប់ហើយថានាយមិនស្រឡាញ់ថេយ៉ុង ប៉ុន្តែគេមិនជំទាស់ព្រោះពេលនៅជាមួយមិត្តម្នាក់នេះដឹងត្រឹមថាគេសប្បាយគ្រប់ពេលកើតទុក្ខកើតទុក្ខជាមួយគ្នាសប្បាយៗជាមួយគ្នា។

“អឺ បើដឹងចឹងហើយសួររកស្អី! បានហើយជិះឲ្យលឿនៗទៅ” ថេយ៉ុង

“ម៉ាកៗនេះឲ្យរៀបការយ៉ាងម៉េច??” ជុងហ្គុក រអ៊ូរងូវៗ មិនសុខចិត្ត ហេតុអ្វី ហេតុអ្វី បានជាឲ្យការជាមួយកំពូលមិត្តបែបនៀក៎?រៀបការហើយមិនដឹងប្រខាំគ្នាប៉ណ្ណាទេ។

               ជុងហ្គុកបានជិះឡានមកដល់ផ្ទះ ថេយ៉ុង វិញព្រោះគេដឹងថាម៉ាក់ប៉ាគេប្រាកដជានៅចាំចម្លើយមិនខាន ការគិតគេក៏មិនខុសសូម្បីតែបន្តិចគឺម៉ាក់ប៉ានៅជាមួយ លោកគីម អ្នកស្រីគីម ពិតមែន។

“មកហើយហេស៎?? យ៉ាងម៉េចគិតហើយឬនៅ បើពួកឯងមិនការទេ ម៉ាក់នឹងចាប់បង្ខំដល់ទីបញ្ចាប់នឹង” អ្នកស្រី ចន ហេតុតែចង់ឲ្យកូនៗគាត់បានគ្នាទោះជាដល់ទីបញ្ចាប់ក៏នៅតែចាប់បង្ខំដែរ។

"ពួកខ្ញុំយល់ព្រមហើយ ម៉ាក់" ជុងហ្គុក

“ល្អពីរអាទិត្យក្រោយភ្ជាប់ពាក្យចុះ” អ្នកស្រី ចន និយាយមឺងមាត់ តែវាមិនលឿនពេកឬ?

“តែវាលឿនណាស់ម៉ាក់” ជុងហ្គុក ប្រកែកថាខែក្រោយអីគេអាចត្រៀមខ្លួនខ្លះតែនេះលឿនជាងរន្ទះបាញ់ទៅទៀត

“ត្រូវហើយ ខ្ញុំត្រៀមខ្លួនមិនទាន់ទេអ្នកមីង”

“ភ្ជាប់ពាក្យទេតើកូនមានទាន់រៀបការឯណា ចំណែករឿងរៀបការម៉ាក់ថាខែក្រោយអីនេះហើយម៉ាក់ទុកពេលឲ្យចុះណា”

🧸បង្ខំការប៉ះមហាមិត្ត💗[Complete✓]Where stories live. Discover now