P 39: ចង់នាំកូនរត់ផងហ្អេស??

6.1K 444 13
                                    


~ង៉ា~ង៉ាៗៗ~~

« Appa ទៅហើយ » ថេយ៉ុងរហ័សរត់ទៅរកអាល្អិតថេវ៉ុនដោយមិនភ្លេចភ្ជាប់មកជាមួយកំប៉ុងទឹកដោះគោដែលទើបនឹងឆុងហើយ សឹមយកទៅបញ្ចុកអោយអាល្អិតដែលកំពុងតែស្រែកទារ ។ គ្រាន់តែអ្វីដែលគេចង់បាន បានដូចបំណងអាល្អិតថេវ៉ុនក៏ប្រែជាលែងស្រែកយំគិតតែពីបៅទឹកដោះគោដោយមានថេយ៉ុងជាអ្នកទប់កំប៉ុងកុំអោយធ្លាក់ ។

« ឆ្អែតហើយឬ?? បើអ៊ីចឹងចុះទៅខាងក្រោមជាមួយAppa ណា៎ » ដោយឃើញអាល្អិតថេវ៉ុនងាកមុខចេញមិនព្រមអឹមបន្ត ថេយ៉ុងក៏តបឡើង សឹមបីគេចុះទៅខាងក្រោម ព្រោះគេមិនទាន់បានញុំាអាហារពេលព្រឹកនៅឡើយទេ ដោយសារតែរវល់មើលអាល្អិតម្នាក់នេះ ចំណែកឯជុងហ្គុកក៏ត្រូវទៅធ្វើការដោយសារតែខ្លួនជាអ្នកដាស់តឿនគេដោយយកហេតុផលថាគេអាចមើលថែថេវ៉ុនបាន ។

« អ្នកប្រុសថេយ៍ អោយខ្ញុំបីអ្នកប្រុសថេវ៉ុនចុះ អ្នកប្រុសទៅពិសារបាយទៅ »

« មិនអីទេបងស្រី ចាំខ្ញុំទុកគេក្នុងរទេះចុះ »

« ចាស៎ » ថេយ៉ុងក៏ដាក់កាយល្អិតអោយគេងលេងក្នុងរទេះយោលសិន សឹមតបឡើង

« គេទៅយូរឬនៅ?? »

« អ្នកណាឬ?? អ្នកប្រុសជុងហ្គុកមែនទេ គាត់ទើបតែទៅអម្បាញ់មិញនេះទេ ចាស៎ ហើយផ្ដាំប្រាប់ខ្ញុំ បើសិនជាឃើញអ្នកប្រុសចុះមក អោយរៀបបាយអោយអ្នកប្រុសពិសារ »

« អឹម » ថេយ៉ុងថាហើយ ក៏ដើរឆ្ពោះទៅផ្ទះបាយដោយមិនភ្លេចមើលអាល្អិតថេវ៉ុនចង់អោយប្រាកដចិត្តថាគេនៅម្នាក់ឯងនឹងមិនអី

« យើងចុះទៅហើយ ចុះពេលនេះឯងនៅឯណា?? » នាងក្រមុំតបឡើងឆ្លើយឆ្លងតាមរយៈទូរស័ព្ទទៅកាន់អ្នកជាមិត្ត ខណៈដែលដៃកំពុងតែទាញទ្វារបិទ រួចបន្តដើរចុះមកខាងក្រោម

<< អឹម យើងនៅចាំឯងនៅខាងមុខភូមិគ្រឹះ អោយលឿនបន្តិចមកយើងឃ្លានហើយ >>

« យើងដឹងហើយ ទឺតៗ!!! » បញ្ចប់ប្រយោគត្រឹមនេះ ជូលីទាញទូរស័ព្ទចេញពីត្រចៀកចុចបិទ បម្រុងនឹងដើរចេញទៅហើយក៏ប្រទាក់ភ្នែកទៅនឹងរទេះឈើតូចមួយនៅក្បែរសាឡុង នាងក៏ដើរទៅរក សឹមអើតមើលមុខគេបន្តិច

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now