P 41:ឬគេកំពុងតែនៅជាមួយស្រីម្នាក់នោះ??

5.3K 406 11
                                    


« លោកភ្ញាក់ហើយឬ?? » នាងក្រមុំងើយកមកនិយាយជាមួយនាយដែលខ្លួនកំពុងតែស្ថិតនៅកៀកកើយនឹងទ្រូងហាប់ណែន

« នេះ! នាងកំពុងធ្វើអី?? » ជុងហ្គុកហាក់ស្លន់ស្លោរមួយរំពេចក្រោយឃើញកាយក្រមុំនៅស្អិតនឹងខ្លួនថែមទាំងគ្មានសម្លៀកបំពាក់ទាំងពីរនាក់ទៀតផង ។

« កំពុងតែធ្វើអីឬ?? ប្ដីសម្លាញ់...!!! » នាងក្រមុំតបឡើងស្របពេលនឹងម្រាមដៃចង្អុលកំពុងតែអូសវាសពាសពេញទ្រូងនាយសង្ហារ

« នេះ នាងថយចេញទៅ » ក្រោយឮប្រយោគនាងហៅខ្លួនជាប្ដីភ្លាម ជុងហ្គុករហ័សធុញនាងចេញភ្លែត ទាញកន្សែកដែលនៅក្បែរនោះងើបឈរអស់កម្ពស់រុំវាមកជាប់នឹងចង្កេះ

« នាងគ្មានសិទ្ធិហៅខ្ញុំថាជា ប្ដី ទេ » នាយស្រែកសម្លុតខ្លាំងៗទៅកាន់ជូលីដែលកំពុងអង្គុយអោបភួយត្រឹមទ្រូង

« ហេតុអីអូនគ្មានសិទ្ធ ខ្លួនប្រាណអូនជារបស់បងហើយ »

  ~គ្រាំង~~

« ឆឹស!! »

« បងប្រុស ទៅវិញចុះ » ថេយ៉ុងថាចប់ក៏ដើរចូលទៅខាងក្នុងរកតែចេននិយាយអ្វីសួរអ្វីមិនទាន់

« ម៉ាក់ ហ្អឹក...ហ្អឹក...ហ្អឹម!! » ថេយ៉ុងត្រដាងដៃអោបអ្នកជាម្ដាយ ធ្វើអោយគាត់ហាក់ភាំងស្រឡាំងកាំងនឹងមានចម្ងល់ ហេតុអីក៏គេយំបែបនេះ??

« ថេយ៍ កើតអី?? ឈប់យំទៅ ហ្អឹម! » លោកស្រីគីមនិយាយលួងកាយច្រឡឹងយកដៃគោះខ្នងគេតិចៗ

« កូនសុំទៅបន្ទប់សិនហើយ » ថេយ៉ុងលាដៃចេញពីកាយរបស់អ្នកជាម្ដាយ វាសទឹកភ្នែកចេញបន្តិចសឹមតបឡើង

« កូននេះកើតអីអញ្ចេះ?? » លោកស្រីគីមតាមសម្លឹងមើលអ្នកជាកូនរហូតដល់គេឡើងទៅរកបន្ទប់បាត់ស្រមោល

« ជេហី »

« ចាស៎ ម៉ាក់ » នាងក្រមុំដែលទើបតែដើរចេញពីផ្ទះបាយតបឡើង

« មើលប្អូនឯងផង មិញគេយំ ឥឡូវគេនៅក្នុងបន្ទប់ឯណោះ »

« ថេយ៍យំឬ?? » នាងក្រមុំផ្ទួនសំណួរឡើងមកសឹងមិនជឿ មានរឿងអីមិចក៏យំទៅកើត??

« អឹម , ម៉ាក់ទៅផ្សារហើយ មើលគេផង »

« ចាស៎ » ចប់សម្ដី លោកស្រីគីមក៏ដើរចេញទៅខាងក្រៅ

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now