P 46: ឆាប់ជាណា៎

5.5K 405 6
                                    


ពន្លឺព្រះអាទិត្យបន្តរះបណ្ដែតលើអាកាសហើយក៏ចុះអស្ដង្គត ព្រមជំនួសមកវិញដោយពន្លឺស្រទន់របស់ដួងព្រះចន្ទដ៏សែនមូលក្រឡង់ ។ ពេលវេលាចេះតែបន្តដើរពីមួយម៉ោងទៅម៉ោងពីមួយថ្ងៃទៅមួយថ្ងៃ កន្លងផុតទៅអស់រយៈពេលពីរបីថ្ងៃ គ្មាននរណាមករំខាន គ្មាននាយគ្មាននាងមកម្ដងទៀតទេ ។

ថេយ៉ុងអង្គុយក្នុងបន្ទប់នៃចុងគ្រែទាំងទឹកមុខសោកសៅធ្មឹងៗ ។ ប្រាកដហើយ ក្រែងគេចង់អោយនាយមិនមករកឬ ពេលនេះវាពិតហើយ!!! នាយលែងមករំខានប្រសាទខ្លួនទៀតហើយ គេគួរតែសប្បាយចិត្ត តែនេះអត់ទេគេនៅតែដដែល ម្ងៃៗសំងំស្ងៀមស្ងាត់នៅតែបន្ទប់ បិទភ្នែកគេងលង់លក់រហូតហើយបន់តែអោយដល់ថ្ងៃចាកចេញឆាប់ៗ ។

« ថេយ៍ រួចរាល់ហើយឬ?? » ជេហីបើកទ្វារអើតមកនិយាយជាមួយអ្នកជាម្ចាស់បន្ទប់ ថេយ៉ុងងក់ក្បាលតិចៗងើបដើរសម្ដៅទៅរកអ្នកជាបង ។

« ដល់ពេលហើយមែនទេ?? » ជេហីងក់ក្បាលបញ្ជាក់តិចៗ ថេយ៉ុងក៏ញញឹម រួចពួកគេក៏នាំគ្នាដើរចុះមកខាងក្រោម

« ទៅនៅទីនោះត្រូវមើលថែគ្នាផងឮទេ?? » លោកស្រីគីមលើកដៃអង្អែលក្បាលកូនប្អូនតិចៗ ថេយ៉ុងក៏ញញឹមត្រដាងដៃអោបអ្នកជាម្ដាយ

« កូនប្រាកដជានឹកអ្នកម៉ាក់ហើយ ,សូមទោសដែលមិនអាចនៅជាមួយអ្នកម៉ាក់បាន »

« អ្នកម៉ាក់ថែខ្លួនផង » ជេហីនិយាយឡើង

« ចាស៎ម៉ាក់ដឹងហើយ ពួកកូនកុំបារម្ភអី ម៉ាក់អាចនៅបាន ពួកកូនទៅបិញទេដែលគួរតែបារម្ភពីសុវត្ថិភាពខ្លួនឯង ជាពិសេសថេយ៍ »

« ម៉ាក់ទុកចិត្តចោះ ខ្ញុំនឹងមើលថែខ្លួនអោយល្អ មិនអោយអ្នកម៉ាក់បារម្ភទៀតទេ » 

« អឹម ម៉ាក់ជឿជាក់លើថេយ៍ម្ដងចុះ » លោកស្រីគីមលើកដៃច្បិចចុងច្រមុះថេយ៉ុងបន្តិច គាត់បារម្ភពីគេណាស់ព្រោះគេនៅខ្ចីជាងជេហីមិនសូវដឹងខុសដឹងត្រូវអ្វីប៉ុន្មានទេ

« ជិតដល់ម៉ោងហើយ ពួកកូនទៅៗប្រយ័ត្នមិនទាន់ »

« បាទ៎ កូនលាអ្នកម៉ាក់ហើយ »

« អឹម »

[ SKIP ]

[ មន្ទីរពេទ្យ ]

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now