#ក្លិបកម្សាន្ត !!!
ហូស៊កកំពុងតែផឹកសប្បាយជាមួយអូនៗស្រីសាច់ស៎ៗខ្ចីរបស់គេជាមួយនឹងបក្សពួកអ្នកស្គាល់គ្នាពីរបីអ្នកទៀត !!! គេតែងតែបែបនេះរាល់ថ្ងៃ ចេញពីក្រុមហ៊ុនរឺក៏កន្លែងផ្សេងៗមិនដែលបានត្រឡប់ចូលផ្ទះទៅនៅក្បែរប្រពន្ធនោះទេ គឺមករកកន្លែងសប្បាយអស់ទុក្ខកង្វល់របស់គេ នៅពេលស្រវឹងក៏ត្រូវសែងចូលផ្ទះអោយប្រពន្ធមើលថែអត់បានដេកពួន 🙂
សម្រាប់ប្រពន្ធគេមិនសូវដែលចំណាយអ្វីអោយនាងនោះទេ ភាគតឹចណាស់ដែលហូស៊កគឹតដល់ប្រពន្ធ បើចំណែកស្រីៗរបស់គេវិញ ចំណាយអស់ប៉ុន្មានក៏មិនខ្ចីខ្វល់ រាល់យប់អស់ខ្ទង់ពាន់មុឺន ហេតុតែគេជាមហាសេដ្ឋីគឺជះលុយចោលបែបនេះ 🤷♀️
អាល់បុីនមកដល់ក្លិបកំសាន្តដែលធ្លាប់មកលេងជាមួយហូស៊ក សណ្តានមនុស្សប្រុសមិនដែលចោលទេភាពខិលខូចរឺក៏សប្បាយ តែម្នាក់នេះគឺប្រសើរជាងហូស៊ក គេស្រលាញ់ប្រពន្ធនឹងមិនដែលធ្វើអោយប្រពន្ធឈឺចាប់ បើប្រៀបនឹងហូស៊កគឺសូន្យហើយ 😞
អាល់បុីនបើកទ្វារចូលបន្ទប់វីអាយភីដែលមានតម្លៃថ្ងៃបំផុតលើសបន្ទប់ណាៗដែលជាបន្ទប់ប្រចាំរបស់ហូស៊ក !!! នាយឈរអោបដៃសម្លក់ហូស៊កនឹងមាត់ទ្វារ គ្មានអ្នកណាហ៊ានប៉ះពាល់គេនោះទេព្រោះឋានះបុរសម្នាក់នេះក៏មិនមេនអន់ ។
“ សប្បាយបន្តទៅ ខ្ញុំមានការរវល់មួយភ្លេត ”
ហូស៊កងើបដើរចេញពីសាឡុង បន្ទាប់មកក៏ទៅដោះស្រាយជាមួយគ្នានៅឯខាងក្រៅ ...។
“ ទឹកមុខឯងបែបនេះ បែបជាមិនបានមកសប្បាយជាមួយយើងនោះទេ !!! ”ហូស៊ក
ហូស៊កផ្អែកខ្លួននឹងជញ្ជាំងហើយលើកដៃស៊កចូលហោប៉ៅខោនឹងនិយាយទៅកាន់អាល់បុីនបែបព្រងើយ ។
“ ឯងធ្វើស្អីខ្លះដាក់ឡូរ៉េន ? ”
អាល់បុីនសួរភ្លាមៗព្រោះមិនចង់ត្រាំត្រែងយូ ណាមួយចិត្តពេលនេះក៏ខឹងនឹងហូស៊កខ្លាំងដែល ទុកអោយប្រពន្ធដើរកណ្តាលផ្លូវហើយមកអោបថើបស្រីញីធ្វើព្រងើយ ...!!
“ យើងធ្វើអី ? អ៎ នាងទួលពិតទៀតហើយមេនទេ ”ហូស៊ក
“ អាចង្រៃឯងមានដឹងថាប្រពន្ធឯងដេកដាក់អុកសុីសែននៅមន្ទីរពេទ្យដែលទេ ? ហេតុអីក៏ឯងឃោឃៅអាក្រក់ម្លេះ ”អាល់បុីន
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
