P 58: ពួកយើងជាប្ដីប្រពន្ធនឹងគ្នា

5K 409 27
                                    


៚ តុក តុក ៚

~ក្រាក~~

« Appa* អឹប »ក្រោយទ្វារបើក អាល្អិតថេវ៉ុនក៏រហ័សរត់វឹង ទៅអោបជើងថេយ៉ុង ។ ចំណែកឯថេយ៉ុងវិញខំប្រឹងយកដៃក្ដោបអាវឃ្លុំព្រោះខ្លាចអាល្អិតញីចុះញីឡើងរហូតរបូតខ្សែអាវ

« នឹក Appaណាស់ បាទ៎ »

« ថេវ៉ុនកុំទាញរបូតឥឡូវហើយ » ថេយ៉ុងស្រដីដាក់អាល្អិតថេវ៉ុន ជុងហ្គុកឃើញបែបនេះក៏ស្ទុះទៅទាញអាល្អិតចេញពីគេយកមកពរ អោយអោបទៀតមិនបានទេ អាកូនហ្នឹង កំហូចណាស់ ស្រួលមិនស្រួលទាញរបូតអស់ឥឡូវហ្នឹងហើយ ។

« ឯងផ្លាស់ខោអាវទៅ ខ្ញុំយកគេទៅខាងក្រោមហើយ » ជុងហ្គុកថាហើយ ក៏ដើរបកក្រោយពរអាល្អិតទៅខាងក្រោមយ៉ាងរហ័ស ។

~ក្រឹប~~

ថេយ៉ុងក៏ដើរសម្ដៅទៅបិទទ្វារ មុននឹងហួសបន្តទៅយកខោអាវដែលនៅក្នុងទូមកផ្លាស់ ដើម្បីចុះទៅខាងក្រោមរកប៉ាកូនទាំងពីរ ។

អាល្អិតអង្គុយសម្លក់អោបដៃងរង៉ក់នាយសង្ហារ ព្រោះយប់មិញមិនអោយគេគេងបន្ទប់ជាមួយAppaគេទេ ថែមទាំងព្រឹកនេះពរគេចេញពីAppaគេទៀត មើលទៅសមតែខឹងទេ??! ។

« តែនៅខឹងទៀត លែងទិញរបស់ឆ្ងាញ់អោយញុំាហើយ ចង់បែបនេះមែនទេ ហ្អឹម??! » នាយសង្ហារដែលអង្គុយនៅចំហៀងនាយកម្លោះល្អិតនែតុអាហាតបទៅគេ តែអាល្អិតបែរមុខចេញមិនមាត់ថែមទាំងធ្វើមាត់ពេបដាក់គេទៅវិញទៀតផង ។

« កើតអីអញ្ចេះ?? »

« មកពីលោកប៉ាមិនអោយខ្ញុំគេងជាមួយ Appa យប់ម្សិលមិញ បាទ៎! » ថេវ៉ុននិយាយឡើងតែមិនសូម្បីតែងាកមើលមុខនាយ ជុងហ្គុកក្រោយឮចម្លើយអាល្អិតក៏រាងហួសចិត្ត ពិតជារឿងច្រើនមែន អាកំហូចនេះ គ្រាន់តែមិនអោយគេងជាមួយមួយយប់សោះ ខឹងងរង៉ក់ថ្មើរនេះហើយនៅមិនទាន់បាត់ទៀត ។

« បើថេវ៉ុនគេងជាមួយ ពិបាកអោបគ្នាណាស់ »

« ចង់គេងអោបAppaថេវ៉ុនតែឯង??! »

« ប្រាកដហើយ »

« .... » អាល្អិតមិនមាត់ បានត្រឹមអង្គុយអោបដៃស្ងៀមស្ងាត់មិនមើលមុខនាយរហូតដល់ថេយ៉ុងរៀបចំខ្លួនរួចរាល់ចុះមកខាងក្រោម ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now