P 59: Appa , លោកប៉ា ជាមនុស្សកុហក

4.9K 401 34
                                    


« លោកប្រុស » ចេនតបទៅរកជុងហ្គុក

« យ៉ាងមិច រៀបរយហើយឬនៅ??? » នាយសង្ហារសួរឡើង ចេនរាងអះអុញបន្តិចព្រោះតែយឺតពេលមួយជំហានទៅហើយ អ្នកកាសែតអស់នោះពិតជាលឿនណាស់ ឥឡូវកំពុងតែនៅខាងមុខអគារក្រុមហ៊ុនកក.កុញ សូម្បីតែសន្តិសុខក៏រារាំងសឹងមិនរួចទៅហើយ មកដូចជាទឹកបាក់ទំនប់យ៉ាងចឹង ។

« គឺថា មិនរៀបរយទេបាទ ពេលនេះអ្នកកាសែតកំពុងតែប្រមូលផ្ដុំគ្នានៅខាងមុខក្រុមហ៊ុនសួររកចៅហ្វាយនិងលេខា គីម ចង់ដឹងថាព័ត៌មាននោះតែវាការពិតមែនទេ សូម្បីតែសន្តិសុខក្នុងក្រុមហ៊ុនក៏ឃាត់មិនឈ្នះដែរ »

« មិនបាច់ឃាត់ទេ ចាំយើងទៅបញ្ចប់វាអោយដាច់ស្រេច » នាយសង្ហារចប់ប្រយោគខ្លួន ងើបពីកៅអីនាំរាកាយសង្ហារដើរចេញពីបន្ទប់អូសហ្វីស ។

« ចៅហ្វាយទៀតហើយ » ចេនស្រដីម្នាក់ឯងតិចៗ អោយទៅបញ្ចប់ម្ដងទៀតច្បាស់ជានិយាយប្រយោគដដែលជាក់ជាមិនខាន

« ទៅបញ្ចប់រឿងនេះជាមួយខ្ញុំ »

« មិនទាន់ចប់ទៀតហ្អេស?? »

« អឹម »

ក្រឡែកមកមើលខាងមុខអគារក្រុមហ៊ុនJJKរបស់គ្រួសារត្រកូលចនសាខាល្បីល្បាញប្រចាំប្រទេសកូរ៉េឯណេះវិញ មនុស្សជាច្រើនកំពុងតែឈរផ្ដុំគ្នារងចាំវត្តមាននាយសង្ហារទោះមិនដឹងថាគេនឹងចុះមកឬអត់ផង តែយ៉ាងណាពួកគេត្រូវតែបានការស្រាយបំភ្លឺពីនាយ មិនថាទោះចាំរហូតដល់ពេលណាអ្នកកាសែតដូចជាពួកគេត្រូវដឹងអោយបាន ។

« ពួកយើងមិនទៅណាទេបើលោកចនមិនចុះមកបកស្រាយរឿងនេះ » អ្នកកាសែតម្នាក់ស្រដីទៅរកបុគ្គលិកនិងសន្តិសុខនៅទីនេះអោយបានដឹង ពួកគេក៏កាន់តែពិបាកនឹងឃាំងឃាត់ព្រោះតែពួកគេនេះមិនស្ដាប់គ្នាសោះ ។

« លោកអគ្គនាយក៎ » ពួកនាងនិងអ្នកដែលនៅទីនេះក៏អោនគំនាបនាយអគ្គនាយកបន្តិច ។

« សួស្ដីលោកចន »

« លោកចនមានសង្សារហើយត្រូវទេ?? » ថេយ៉ុងដែលឮសំណួរប្រែជាមុីងមុំាងមិនហ៊ានក្រលាស់ភ្នែកមើលអ្នកកាសែតទាំងអស់នេះចំទេ

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now