P 60: ខ្ញុំនឹងដោះលែងឯង

5.4K 430 31
                                    


« ហុីៗ~~ »

« អ្នកណាធ្វើអីចៅយាយ ហ្អា!! ប្រាប់យាយមក បាត់យំទៅណា៎ » គិតថាមកនឹងបានស្នាមញញឹមស្វាគមន៍ពីកម្លោះតូចម្នាក់នេះ តែពេលនេះបែរជាស្វាគមន៍ដោយទឹកភ្នែកកម្លោះតូចនេះទៅវិញ ។

« Appa និង លោកប៉ា លែងលះគ្នាហើយ មែនទេលោកយាយ ហុីៗៗ~~ ហ្អឹកៗ »

« នេះ ជុងមានរឿងអី?? » លោកស្រីចនងាកមុខមកមើលនាយសង្ហារ ស្រដីទៅគេ

« គឺ ថេវ៉ុនស្ដាប់ឮពួកខ្ញុំនិយាយគ្នា » ជុងហ្គុក

« ហេតុអីក៏និយាយរឿងនេះ?? »

« គឺខ្ញុំជាអ្នកនិយាយ » ថេយ៉ុងដើរមកឃាំងពីមុខនាយ ព្រោះតែគេជាអ្នកនិយាយវាឡើងមក សូម្បីតែគេក៏ស្ដាយក្រោយដែរ គេមិនគួររំលឹករឿងនេះទេ ។

« ថេយ៍.... »

« អោយខ្ញុំសូមទោសផង » ចប់សម្ដី ថេយ៉ុងក៏ងាកសម្លឹងមើលមុខកម្លោះតូចរបស់គេដែលឋិតនៅក្នុងរង្វង់ដៃម៉ាក់នាយសង្ហារ ។ បើអាចទាញពេលវេលាថយក្រោយ គេមិនចង់និយាយពីវាទេ ឃើញអាល្អិតយំបែបនេះ ពិតជាមិនគប្បីនឹងខ្លួនឯងទេ

កម្លោះតូចទឹកភ្នែករហេមរហាមនៅថ្ពាល់ទាំងសងខាងសម្លឹងមើលទៅមនុស្សធំទាំងពីរដោយទឹកមុខស្រពោបស្រពោនរកកលចង់យំបន្ត

« ពួកកូនដោះស្រាយរឿងនេះតែពីរនាក់សិនចុះ ទុកអោយម៉ាក់ជាអ្នកមើលថេវ៉ុន » លោកស្រីថាហើយ ក៏ដើរពរកម្លោះតូចចាកចេញទៅខាងក្រៅ ។

« ដោះស្រាយគ្នាតាមសម្រួល ប៉ាទៅហើយ » រាងចំណាស់តបឡើង

« បាទ៎ ប៉ា » ចប់សម្ដី គាត់ក៏ដើរចេញទៅខាងក្រៅតាមក្រោយអ្នកជាប្រពន្ធសម្ដៅទៅឡានដែលមានពួកគេនៅខាងក្នុង ។

« ធ្វើយ៉ាងមិចទៅ លួងគេបាត់ទេ?? » ថេយ៉ុងងាកមើលនិយាយជាមួយជុងហ្គុក គេមិនដែលដឹងពីកម្លោះតូចល្អិតថាពេលខឹងឬខូចចិត្តលួងបាត់ឬអត់ទេ!!

« មិនបាត់ទេ » នាយសង្ហារតបឡើង មិចនឹងសមថាបាត់ងាយនោះ រឿងធំយ៉ាងនេះទៅហើយ

« ចឹងធ្វើយ៉ាងមិចទៅ?? »

« មានតែព្រមធ្វើជាប្ដីប្រពន្ធនឹងគ្នាម្ដងទៀតទេ»

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now