P 61: មកយកAppaទៅគេងជាមួយ

5.6K 425 21
                                    


៚ តុក តុក ៚

« ហ្អឹម » ថេយ៉ុងបង្ហើបសម្លេងក្រហឹមដើមក.ឡើងមក នាយសង្ហារក៏ព្រមដកបបូរមាត់ខ្លួនចេញពីបបូរមាត់គេយឺតៗ ។

« អ្នកណាគេ?? »

« គឺខ្ញុំអ្នកប្រុស លោកស្រីខលមកប្រាប់ថា អ្នកប្រុសថេវ៉ុនបាត់ខ្លួនហើយ »

៚ ក្រាក ៚

« បងស្រីថាថេវ៉ុនបាត់ខ្លួនមែនទេ?? »

« ចាស៎ គឺថាវង្វេងបាត់នៅកន្លែងលេងកម្សាន្ត »

« ប្រញាប់ទៅរកគេទៅ » ថេយ៉ុងងក់ក្បាល ជុងហ្គុកក៏ប្រញាប់កាន់ដៃថេយ៉ុងដើរសម្ដៅទៅខាងក្រោម ។ ដោយសារតែចេនបានជូនប៉ាម៉ាក់និងថេវ៉ុនទៅកន្លែងលេងកម្សាន្ត ចឹងហើយមានតែនាយទេដែលត្រូវតែបើកឡានដោយខ្លួនឯង ។

មកដល់ចំណតឡានភ្លាម ឡានស៊េរីទំនើបក៏ឈប់កង់ ថេយ៉ុងនិងនាយក៏ម្នីម្នារនាំគ្នាចុះពីឡាន ។

« ជុងនិងថេយ៍មកហើយ ម៉ាក់ថាថេវ៉ុនមិនទាន់ទៅណាឆ្ងាយពីកន្លែងនេះនៅឡើយទេ ពួកកូនឆាប់រកគេទៅ »

« បាទ តោះ ឯងទៅជាមួយខ្ញុំ »

  ពួកគេទាំងពីរក៏នាំគ្នារត់សម្ដៅទៅខាក្នុង ឃើញថាមនុស្សក៏ច្រើនកកកុញ ធម្មតាកន្លែងលេងកម្សាន្តច្បាស់ជាមនុស្សច្រើនបែបនេះហើយ ប៉ាម៉ាក់នាំកូនមកដើរលេងកម្សាន្ត ក្មេងៗក៏ច្រើន រត់លេងប្រឡែងគ្នាទៅវិញទៅមករញ៉េរញ៉ៃពេញទាំងផ្លូវ ។

នាយសង្ហារកាន់ដៃថេយ៉ុងជាប់ ភ្នែករេចុះរេឡើងឆ្វេងស្ដាំសម្លឹងមើលពួកក្មេងៗក្រែងល៍កម្លោះតូចរបស់គេនៅក្នុងចំណោមនោះដែរ ។

[ SKIP ]

  ថេវ៉ុនកំពុងតែអង្គុយយំសសឹកជោគថ្ពាល់នៅកន្លៀតម្ខាង ។

  « ថេវ៉ុន!! » សម្លេងស្រែកបានធ្វើអោយកម្លោះតូចថេវ៉ុនងើបមុខឡើងសម្លឹងមើលឆ្វេងស្ដាំ អាល្អិតងើបឈរឡើងងាកមកទៅខាងក្រោយ ក៏ឃើញនាយសង្ហារនិងAppaគេកំពុងតែសម្លឹងមកគេ ។

« ថេវ៉ុនឈប់សិន »

« អូយ៎ ហុីៗៗៗ~~~ »

« ថេវ៉ុនAppaយ៉ាងមិចហើយ...?? ឈឺខ្លាំងទេ ហ្អឹម ?? » ថេយ៉ុងលើកអាល្អិតអោយងើបឈរ សឹមនិយាយឡើង

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now