P 62: បើរវល់តែអៀនបែបនេះធ្វើអីបានទៅ

5.6K 395 18
                                    


« ហ្អឹម » ដៃមាំក្រាស់ក៏ស៊មកអោបចង្កេះបង្វែរគេផ្អៀងមកម្ខាង ។ កែវភ្នែកទាំងគូរបស់ថេយ៉ុងប្រែមកជាសម្លឹងមនុស្សដែលនៅចំពោះមុខខ្លួន

« គេងទៅយប់ហើយ » នាយសង្ហារសម្លេងស្អកៗតបឡើងខ្សាវៗតែក៏អាចអោយអ្នកដែលខ្លួនកំពុងតែអោបក្រសោបឮផងដែរ ។

« ... » ថេយ៉ុងងក់ក្បាលតិចៗ ជុងហ្គុកក៏ញញឹមបន្តឹងដៃអោបថេយ៉ុងខ្លាំជាងមុខ ថេយ៉ុងក៏ខិតខ្លួនចូលអោយកាន់តែកៀកនឹងប្រអប់ទ្រូងនាយសង្ហារ ស្រស់ក្លិនប្រអូបប្រសើរចេញពីខ្លួនកាយនាយ រួចលូកដៃទៅអោបនាយវិញ សំងំបិទភ្នែកគេង រួចហើយទើបជុងហ្គុកក៏បិទភ្នែកគេងតាមដែរ ។

ថ្ងៃថ្មីបានឈានមកដល់ ពន្លឺពណ៌លឿងឆ្អិនឆ្អៅភ្លឺចញ្ចែងចញ្ចាំងរបស់ព្រះអាទិត្យបានលេចរូបរាងឡើង ។ បង្អួចដែលមានសាច់ក្រណាត់វាំងននបាំងត្រូវបានពន្លឺនោះចាំចូលមកតិចៗ បង្ហាញអោយឃើញមនុស្សធំពីរនាក់កំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួត ។

៚ តុក តុក ៚

« ហ្អឹម... » នាយសង្ហារជ្រួញចញ្ចើមដោយមិនពេញចិត្តព្រោះតែមានអ្នកណាមិនដឹងមករំខានដំណេកក្ដីសុខរបស់ខ្លួន ។

  ៚ តុក តុក ៚

« លោកទៅបើកទ្វារទៅ » ថេយ៉ុងតបទាំងបិទភ្នែកទាំងជ្រុបផ្ទៃមុខនឹងប្រអប់ទ្រូងនាយនៅឡើយ ។

« ... » នាយសង្ហារមិនតបតមិនធ្វើតាមសម្ដីថេយ៉ុងនោះទេ មានតែបន្តបិទភ្នែកគេងជាមួយថេយ៉ុងបន្តដដែល ។

ក្រឡែកមកមើលកម្លោះតូចថេវ៉ុនដែលនៅឈរមើលទៅទ្វារឯណេះវិញកំពុងតែឆ្ងល់ គេគោះទ្វារពីរដងហើយ នៅមិនទាន់ឃើញប៉ាឬAppaគេមកបើកទ្វារអោយទៀត ធម្មតាពអោយតែពេលគេគោះទ្វារម្តងមានប៉ាគេជាអ្នកមកបើកតែរហូតព្រោះនាយជាប៉ាតែងតែភ្ញាក់លឿនៗ តែលើកនេះអត់ទេមិនឃើញបើកសោះ ហើយមួយទៀតដល់ម៉ោងអាហារពេលព្រឹកទៅហើយ ។

កម្លោះតូចធ្វើមុខស្ញូចស្ញាញតែម្នាក់ឯងនៅមុខបន្ទប់របស់ពួកគេយ៉ាងស្ងៀមស្ងាត់អស់ពេលយ៉ាងយូរ ចង់ខឹងបន្តិចចង់អន់ចិត្តបន្តិចចំពេលដែលក្រពះក៏កំពុងតែកូររកអាហារទៀត ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now