ព្រឹកថ្ងៃបន្ទាប់
ក្នុងបន្ទប់អ្នកជំងឺ
«នាងមានបបូរមាត់ស្អាតណាស់! ត្របកភ្នែកក៏ស្អាត! ស្បែកក៏សរស្អាតទៀត យាយពិតជាស្រឡាញ់ក្មេងម្នាក់នេះណាស់!»
«នាងជាក្មេងស្រីដែលគេយកមកលក់នោះ»
ក្នុងបន្ទប់ជំងឺនេះ ដែលមានកាយតូចកំពុងតែលង់លក់យ៉ាងស្កប់ស្កល់លើគ្រែពេទ្យ មានលោកអធិការ សុងអ៉ីន ដែលកំពុងឈរមើល រួមជាមួយសាច់ញាតិគេ មានម៉ាក់ និងលោកយាយ ហើយនឹងមិត្តស្រីរបស់គេគឺ នីយ៉ុន។
«បងសម្លាញ់បងមិនអីទេហេ៎?» កាលពីយប់ម៉ិញ លោកអាធិការត្រូវមួយគ្រាប់កាំភ្លើងចំដើមដៃស្តាំ វាជាការព្រួយបារម្ភមួយរបស់មិត្តស្រីអ៊ីចឹងហើយ នាងក៏សួរ។
គីម នីយ៉ុន ជាឈ្មោះស្រីក្រម៉ំដែលជាមិត្តស្រីរបស់លោកអធិការ សុងអ៉ីន។ នាងមានស្បែកស្អាត មុខសរម៉ត់ខៃ ចញ្ចើមក្រាស់ បបូរមាត់ស៉ីជម្ពូរយ៉ាងគួរអោយស្រឡាញ់។ នាងជាកូនស្រី ស៉ីអ៉ីអូ គីម ក្នុងក្រុមហ៊ុនផលិតប្រេនកាប៉ូបមួយ នាងក៏ជាអ្នកដើរម៉ូតម្នាក់ផងដែរ។ ពួកគេស្រឡាញ់គ្នាមកជាង៣ឆ្នាំមកហើយ លោកអធិការស្រឡាញ់នាងខ្លាំងណាស់ ចំណែកឯង នីយ៉ុន ក៏ស្រឡាញ់លោកអធិការខ្លាំងដូចគ្នា។
«បងមិនអីទេ! សំណាងល្អដែលគ្រាប់បញ្ឆិត ខំអីបងត្រូវព្យាបាលយូរជាងនេះជាមិនខាន!» លោកអធិការតបទៅមិត្តស្រីវិញ។
ទ្រីងៗៗៗៗៗ...
សំឡេងទូរសព្ទរបស់ នីយ៉ុន ក៏រោទ៍ឡើង។
«អូស៎...អូនវិសនឹងភ្លេចទៅថា អូនមានណាត់ជាមួយម្ចាស់ពាណិជ្ជកម្ម! អូនត្រូវធ្វើម៉ូដេលអោយគេនៅល្ងាចនេះ! អូនស៉ំទៅមុនហើយណា៎!» ស្រីក្រម៉ំក៏បិទទសំឡេងទូរសព្ទ មកនិយាយទៅកាន់មិត្តប្រុសរបស់ខ្លួន។
«មិនអីទេ! តាមសប្បាយចុះ! បើកឡានអោយស្រួលណា!» លោកអធិការតប។
«ចា៎! បាយៗ»
«បាយៗ...ម៉ុច!!»
បន្ទាប់ពី នីយ៉ុន ចេញទៅបានមួយសម្បក់ គ្រូពេទ្យក៏ចូលមកដល់ ដើម្បីពិនិត្យមើលអាការៈរបស់ ថេហ្សា ដែលកំពុងតែដេកសន្លប់នៅលើគ្រែពេទ្យអស់រយៈពេល១១ម៉ោងទៅហើយ។
«អ្នកជាសាច់ញាតិនាងតើមែនទេ?» ពេទ្យប្រុសដែលពិនិត្យ ថេហ្សា ក៏សួរទៅកាន់មនុស្ស៣នាក់ដែលមានវត្តមាននៅទីនេះ។
«អ៉ឺ... ចា៎មែនហើយលោកគ្រូពេទ្យ!» លោកយាយរបស់លោកអធិការក៏ឆ្លើយតប។
«ម៉ាក់...» អ្នកស្រីផាក ដែលជាម្តាយលោកអធិការក៏កេះលោកយាយតិចៗ ដាស់អោយដឹងថា ពួកយើងមិនដែលស្គាល់នាងទេ។
«មិនអីទេ! ...និយាយអ៊ីចឹងលោកគ្រូពេទ្យ នាងមិនអីទេហេ៎?» លោកយាយក៏សួរបន្ត។
«មិនអីយ៉ាងម៉ិចលោកយាយ! នាងបែកក្បាលដល់ថ្នាក់នេះ! តែមិនបានធ្វើអោយប្រសៃប្រសាទនាងប្រែប្រួលទេ!» លោកគ្រូពេទ្យតប។
«អូ...ឃើញទេ! មិនដូចជារឿងកុនសូម្បីតែបន្តិច! បោកក្បាលនឹងថ្មក៏អាចបាត់ការចងចាំបាន! អ៊ីចឹងបានថារឿងកុនគឺបោកប្រាស់សុទ្ធសាធ!» លោកយាយត្អូញត្អែរតែម្នាក់ឯង បើនាងដូចជាតួរស្រីក្នុងរឿងកុននោះច្បាស់ជាល្អជាមិនខាន។
«លោកយាយមានប្រសាសន៍ថាម៉ិច?» លោកគ្រូពេទ្យឆ្ងល់រួចក៏សួរ។
«គ្មានអីទេលោកគ្រូពេទ្យ! ម៉ាក់ខ្ញុំតែប៉ុន្នឹង គាត់ចាស់ហើយ ក៉ំប្រកាន់!» អ្នកស្រីផាក ក៏តបជំនួស។
«តែនាងបានបាត់ការចងចាំបាត់ទៅហើយ!» លោកគ្រូពេទ្យមូលសារ៉ូមរួចក៏និយាយ ធ្វើអោយទាំង៣នាក់គ្រួសារក៏បើកមាត់ចំហរធ្លុង។
«ម៉ិចនឹងអាចទៅរួចទៅលោកគ្រូពេទ្យ?» លោកអធិការ សុងអ៉ីន ក៏សួរទាំងមិនយល់ គ្រាន់តែបោកក្បាលនឹងថ្មក៏បាត់ការចងចាំដែរ វាមិនអាចទៅរួចទាល់តែសោះ។
«គឺមកពីមានសារធាតុគីមីម្យ៉ាងបានចាក់ចូលខ្លួនប្រាណរបស់នាងហួសកម្រិត ក្នុងចេតនាចង់អោយនាងបាត់ការចងចាំទាំងអស់ដែលធ្លាប់ឆ្លងកាត់ ហើយវាបំលែងជាផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទរបស់នាង! ពេទ្យគ្រាន់តែសន្និដ្ឋានបានថា គ្មាន១%ណាបញ្ជាក់ថានាងដូចដើមនោះទេ នាងអាចនឹង! អាចនឹងបាត់ការចងចាំ ហើយជាពិសេសគឺ...» ពេទ្យបញ្ឈប់ត្រឹមនេះធ្វើអោយអ្នកទាំងប៉ុន្មានទន្ទឹងរងចាំស្តាប់ឡើងចំហរមាត់ទៅហើយ ជាពិសេសគឺលោកអធិការ លោកអាចយល់ន័យច្បាស់ថា ក្រុមពួកដែលចាប់ពួកនាងយកមកធ្វើជាទំនិញនោះគឺបានចាប់ថ្នាំទាំងនោះចូលក្នុងខ្លួនពួកនាង ដើម្បីលុបការចងចាំទាំងអស់ ប្រែពួកនាងអោយក្លាយទៅជាមនុស្សថ្មី និងលក់បានក្នុងតម្លៃថ្លៃ។ ពួកវាគិតចង់បំផ្លាញមនុស្សស្រីដែលដឹកយកមកលក់នោះជាទាសកទំនិញជួញដូរទាំងអស់ កាន់តែគិតគឺកាន់តែគួរអោយខឹងខ្លាំងណាស់សម្រាប់លោកអធិការ ហើយក៏សោកស្តាយណាស់ដែរ ដែលជួយមិនទាន់ ហើយគេក៏ឆ្ងល់ណាស់ដែរថា ជាពិសេសគឺ... ពាក្យដែលលោកគ្រូពេទ្យចង់និយាយនោះជាអ្វី?!
«លោកជាស្វាមីនាង តើមែនទេ?» ពេទ្យក៏សួរទៅកាន់លោកអធិការ។
«ថាម៉ិច? មិនមែនទេ!» លោកអធិការប្រកែកវិញយ៉ាងលឿននូវសំណួររបស់គ្រូពេទ្យ។
«ហើយ... តើមានរឿងអ្វីទៅលោកគ្រូពេទ្យ!» លោកយាយរបស់លោកអធិការក៏សួរចង់ដឹង។
«គឺនាងមានផ្ទៃពោះ២អាទិត្យហើយ ហើយវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃរបស់នាងផងដែរ ព្រោះថ្នាំនោះវាអាចមានផលប៉ះពាល់ខ្លាំងណាស់!»
«ស្លាប់ហើយ!» លោកយាយទះទ្រូងខ្លួនឯងហួសចិត្ត ចុះអាសត្វដេរច្ឆានទាំងនោះ ហ៊ានចាប់មនុស្សស្រីដែលមានផ្ទៃពោះមកលក់ដូរដូចជាសត្វធាតុបានទៀត ពួកវាមិនគិតខ្លាចចុះនរកទេឬ?!
«តែមិនអីទេ ពេទ្យនឹងផ្តល់ថ្នាំជំនួយដល់នាង!»
«អរគុណហើយលោកគ្រូពេទ្យ!»
ចប់កិច្ចការហើយ លោកគ្រូពេទ្យក៏ចាកចេញពីបន្ទប់នេះទៅ។
YOU ARE READING
រឿង «ចំណងលិខិត បំណុលស្នេហ៍»💙
Romance(For Liskook Stan only)❤️ វាជាចំណងលិខិតច្បាស់ណាស់! គឺមកពីនាងទើបទារណ្ឌកម្មបេះដូងធ្លាក់មកលើនាងទាំងអស់។ នាងជំពាក់គេ ជំពាក់មនុស្សស្រីដែលគេស្រឡាញ់ ហើយស្រឡាញ់ខ្លាំងបំផុត! នាងត្រូវតែសងមកវិញទាំងអស់នូវទង្វើដែលនាងបានធ្វើ!!! Writer: Park Jipich ...
