«អូ...ពិតមែនហេ៎! ហ្ហឹក...លោកយាយ!!» នាងតូចក៏សម្រក់ទឹកភ្នែកឡើងយំឱបលោកយាយយ៉ាងពេញៗ ធ្វើអោយអ្នកស្រីផាកលេពទឹកមាត់មួយក្អឹកមិនយល់ទេលោកយាយទាល់តែសោះ មិនដឹងថាធ្វើបែបនេះធ្វើអី។
១សប្តាហ៍កន្លងផុតទៅ
ព្រះអាទិត្យថ្មីចាប់ផ្តើមរះបញ្ចេញពន្លឺមកកាន់លោកីយម្តងទៀតជាមួយនឹងការរស់នៅតាមបែបបទថ្មីដែលព៉ំដែលឆ្លងកាត់។
នេះក៏ជាពេលវេលាថ្មីដែលត្រូវនាំនាងតូចចាកចេញពីមន្ទីរពេទ្យត្រឡប់ទៅគេហដ្ឋានវិញ។ ដំណើរមួយៗដោយមានខ្នងបង្អែកជាលោកយាយ ផាក សាន់ដា ជាអ្នកជួយនាងតូចអោយចាកចេញពីភ្នក់នរកមកកាន់ទីទានថ្មីដ៏សុខដុមរម្យនា នាពេលនេះ។
ពួកគេដើរចូលក្នុងផ្ទះយ៉ាងត្រេកអរជាពិសេសគឺលោកយាយ ញញឹមពព្រឹមពព្រាយយ៉ាងស្រស់ហាក់ដូចជាផ្កាមានទឹកស្រោចរាល់ថ្ងៃយ៉ាងអ៊ីចឹង។
«មួយៗណាចៅណា៎!» លោកយាយជួយដាក់នាងថ្នមៗអោយអង្គុយលើសាឡុងជាមួយគ្រួសារជ៉ំគ្នា បន្ទាប់មកអ្នកបម្រើក៏ចូលមកដល់។
«ទៅយកទឹកមក!» អ្នកស្រីផាកក៏បញ្ជាអោយអ្នកបម្រើទៅយកទឹកមកអោយនាងតូច។
«ចា៎!»
«ខ្ញុំមិនចាំផ្ទះនេះទេ!» នាងលាន់មាត់ឡើងខណៈដែលគន់មើលផ្ទះនេះយ៉ាងយូរតែមិនអាចចាំអ្វីទាល់តែសោះ។
«ម៉ិចនឹងអាចចាំទៅ បើអូនទៅរៀននៅឯអង់គ្លេសជាយូរមកហើយ!» លោកអធិការក៏តបទៅនាងវិញហាក់ផ្អែមពិរោះសមជាបងប្រុសពិតប្រាកដមែន។
«ខ្ញុំស្តាយណាស់ដែលបាត់ការចងចាំ ហើយថែមទាំងមិនចាំបងប្រុស មិនចាំលោកយាយ មិនចាំអ្នកមីងថែមទៀត!» នាងក្រម៉ំធ្វើមុខកំសត់ នាងពិតជាស្តាយណាស់ដែលកើតរឿងបែបនេះឡើងលើខ្លួនឯង។ «...ហើយខ្ញុំមិនអាចនិយាយភាសាអ្នកទាំងអស់គ្នាបានទៀត!» នាងឱនមុខចុះយ៉ាងកំសត់ រួចក៏សម្រក់ទឹកភ្នែកមួយតំណក់ចុះក្រោម។
«មិនអីទេក្មួយ! ចាំមីងជួយបង្រៀនភាសាពួកយើងអោយក្មួយ!» អ្នកស្រីផាកក៏និយាយជាភាសាអង់គ្លេសទៅកាន់នាងតូចវិញ និងញញឹមយ៉ាងស្រស់ស្អាតដាក់នាង។
«អរគុណណាស់អ្នកមីង!» នាងលើដៃសំពះអរគុណទៅកាន់អ្នកស្រីផាកវិញយ៉ាងសមរម្យ។
«អ្អើយ...មែនហើយ! ខ្ញុំត្រូវមានការងារទៀត! អ្នកម៉ាក់ខ្ញុំទៅសិនហើយ លោកយាយជម្រាបលា!» ថាហើយលោកអធិការក៏ចេញទៅ។
«បងប្រុសពិតជាសង្ហាណាស់ ថែមទាំងជាប៉ូលីសទៀត!»
«អ៊ីចឹងក្មួយចង់ក្លាយជាប៉ូលីសដែរទេ?»
«អត់...អត់ទេ!» នាងប្រកែកវិញយ៉ាងលឿន។
«នេះកូន យ៉ុងអ៉ី! ជួយនិយាយជាមួយនាងបន្តិចទៅ ប្រាប់ពីរឿងដែលនាងមានផ្ទៃពោះ! ម៉ាក់មិនចង់លាក់នាងទេ!» លោកយាយក៏កេះអោយកូនស្រីនិយាយរឿងដែលនាងមានកូនប្រាប់ដល់នាងទៅ។
«តែអ្នកម៉ាក់...វាមិនល្អទេសម្រាប់នាង!»
«និយាយទៅ ចាំម៉ាក់បកស្រាយអោយនាងស្តាប់!»
«ដូចជាមិនល្អទេដឹងអ្នកម៉ាក់!»
«មិនល្អយ៉ាងម៉ិចហា៎! មិនយូរមិនឆាប់នាងគង់តែដឹងដូចតែគ្នាទេ ឆាប់និយាយប្រាប់នាងទៅ!»
«ចា៎...» ដោយនិយាយមិនឈ្នះលោកយាយ អ្នកស្រីផាកក៏សម្របតាមហ្នឹង រួចក៏កេះហៅនាងតូចអោយនាងងាកមកនេះ «...ណាសា!!»
«ចា៎ស អ្នកមីង?» ត្រូវហើយ នាងឈ្មោះថា ផាក ណាសា ពិតជាចាំឈ្មោះច្បាស់មែន។
«មីងមានរឿងមួយចង់ប្រាប់ក្មួយ!»
«រឿងអីទៅ?»
«គឺរឿង...រឿង...តែក្មួយត្រូវសន្យាថា មិនត្រូវគិតច្រើន ហើយឈឺចាប់នឹងរឿងនេះ!»
«រឿងអីដែលឈឺចាប់នោះអ្នកមីង? ខ្ញុំចង់ដឹងខ្លាំងណាស់នៀគ!»
«គឺរឿង...រឿងដែលក្មួយមានផ្ទៃពោះ ឥឡូវកូនក្នុងពោះក្មួយមានអាយុ១ខែហើយ!»
«កូនក្នុងពោះ???» ណាសា ចាប់ផ្តើមបើកភ្នែកធំទទួលយករឿងនេះមិនបានទេ នាងនៅក្មេងណាស់ ម៉ិចនឹងអាចមានកូនបាននោះ? ឬមួយនាងជាស្រីមិនល្អដើរលេងរហូតដល់មានកូនជាមួយអ្នកណាអ្នកណី?
«ស្តាប់យាយសិនណាចៅ! វប្បធប៌បរទេស វាមិនចម្លែកទេ ដែលក្មេង១៨ឆ្នាំឡើងទៅអោយរស់បែកពីម្តាយឪពុក ពួកគេចង់ធ្វើអីក៏ស្រេចចិត្ត មានសង្សា ឬមួយមានកូនមុនការជារឿងធម្មតាទៅហើយ! ចៅទៅរស់នៅទីនោះយូរមកហើយដែរ វប្បធម៌បរទេសក៏សាយភាយ យាយមិនដឹងទេថា ចៅមានពាក់ព័ន្ធជាមួយអ្នកណា! ជាង១០មកនេះដែលចៅទៅរស់នៅឯបរទេស មានរឿងអ្វីក៏ពួកយើងមិនដឹង តែពេលនេះចៅនៅជាមួយពួកយើង យាយសន្យាថាមិនអោយចៅលំបាកនោះទេ ក៏មិនអោយចៅរងនូវសម្ពាធផ្លូវចិត្តដែរ យាយ និងអ្នកមីងនឹងជួយមើលថែកូនក្នុងពោះនេះទាំងអស់គ្នា ទោះជាគ្មានឪពុក តែគេនឹងកើតមកដោយមានម្តាយគួរអោយស្រឡាញ់ដូចជាចៅបែបនេះ!» លោកយាយនិយាយចប់ អ្នកស្រីផាកក៏បកប្រែអោយនាងតូចស្តាប់វិញ។
ណាសា អួលដើមកសម្រក់ទឹកភ្នែកមិនគិតថាគ្រួសារនេះល្អចំពោះនាងយ៉ាងនេះ នាងតូចក៏លូកដៃឱបលោកយាយដោយសេចក្តីស្រឡាញ់ នាងមានអារម្មណ៍ថាកក់ក្តៅខ្លាំងណាស់ពេលនេះ។
«អរគុណណាស់លោកយាយ!» នាងយំឱបលោកយាយយ៉ាងជាប់ ឯលោកយាយក៏ឱបនាងវិញហាក់ដូចជានាងជាចៅបង្កើតយ៉ាងអ៊ីចឹង។
«អ៉ឺម...មិនអីទេ!»
«លោកយាយ ចុះខ្ញុំមានម៉ាក់ប៉ាទេ?» នាងបញ្ឈប់ការឱប រួចមកក៏ជូតទឹកភ្នែកផ្តើមសំណួរថ្មីអោយលោកយាយបកស្រាយ។ អ្នកស្រីផាកក៏ជួយបកប្រែអោយ។
«ប៉ាម៉ាក់ចៅស្លាប់អស់ហើយ ទើបយាយបញ្ជូនអោយទៅរៀនអោយបានខ្ពង់ខ្ពស់នៅឯបរទេស!» ចប់សម្តីលោកយាយ នាងក៏យល់ន័យអស់ តែវាមិនធ្វើអោយនាងតូចចិត្តនោះទេ ព្រោះតែនាងមិនដឹងថាមុខម៉ាក់ប៉ានាងមុខយ៉ាងម៉ិចផង សំខាន់អោយតែពេលនេះនាងមានលោកយាយ អ្នកមីង និងបងប្រុស សុងអ៉ីន ទៅបានហើយ។
ប្រទេស អង់គ្លេស
វិមាន ជុងគ្រីត
រយៈពេលកន្លងទៅ១ខែមកនេះ អ្នកផ្ទះតាមរក ថេហ្សា មិនឃើញនោះទេ មិនដឹងថានាងត្រូវខ្ចាយដល់ទិសណានោះទេ ជាពិសេសគឺទ្រង់ ជុងគ្រីត តាំងពីចាប់ផ្តើមរកនាងមិនឃើញ ទ្រង់ផឹកសូរ៉ារាល់ថ្ងៃ ហាក់ដូចជាមនុស្សញៀននឹងស្រាខ្លាំង មិនមែនទ្រង់ផឹកក្នុងន័យឈឺចាប់នោះទេ តែជាការផឹកបំភ្លេចមុខមូលក្រឡង់របស់នាងចោល ព្រោះតែពេលនេះម្ចាស់យាយទុកពេលអោយតែ១ឆ្នាំទៀតទេ បើរកនាងមិនឃើញ គឺទ្រង់អោយទ្រង់ ជុងគ្រីត រៀបអភិសេកជាមួយនឹងព្រះនាងថ្មីហើយ ដោយគ្មានការតវ៉ាបានឡើយ។
១ឆ្នាំទៀតវាមិនយូរទេ ធ្មេចបើកៗដល់ពេលហើយ ពេលនោះគឺលែងបានប្រែពេលវេលាថយក្រោយវិញហើយ ទោះជារកនាងឃើញ តែទ្រង់ប្រហែលជាមានភរិយាថ្មីមកជំនួសនាងបាត់ទៅហើយ។
«...យើងត្រូវការនាងណាស់ ថេហ្សា!! នាងត្រូវតែជួយរាជរង្សយើង នាងមិនអាចចេញទៅរហូតបែបហ្នឹងទេ! បើយើងរកនាងឃើញម្តងទៀត នាងនឹងមិនរួចខ្លួនឡើយ ថេហ្សា!!» គេក្រវីកែវតិចៗមុននឹងអកផ្តាច់នូវមួយកែវនេះ។
កន្លែងដែលពោលពេញទៅដោយពណ៌ឈាមស្រស់ៗ ហំព័ទ្ធទៅដោយមនុស្សអាវខ្មៅឈរតម្រៀបគ្នាហាក់ដូចជាសសរខ្មៅគ្រឹបបណ្តុះឡើងមកយ៉ាងអ៊ីចឹង។
ជំហានមួយៗដោយជើងមាំមួយគូរ និងជើងស្រឡូនមួយគូរបានដើរមករកបុរសដែលអង្គុយលើបល្ល័ង្កក្បាលខ្មោចយ៉ាងមានអំណាច។
«ម្ចាស់គ្រូ!!» សំឡេងគ្រលរធំដំបូងស្រែកហៅម្ចាស់គ្រូ។
«មានអ្វី?»
«ម្ចាស់គ្រូ? បើរកនាងមិនឃើញទេ តើពួកយើងធ្វើម៉ិចនឹងមានជីវិតអមតៈទៅ?» សំណួររបស់សំឡេងស្រួយខ្ញោកពីបបូរមាត់តូច តែរ៉ំក្រណាត់ខ្មៅជិតមុខ មិនអាចអោយយើងដឹងបានថា នាងជាអ្នកណានោះទេ!
«គ្រីស្នូ!! នាងប្រហើនហ៊ានតម្លើងសរសៃកផងមែនទេ??» បុរសចំណាស់ពីលើបល្ល័ង្កក្បាលខ្មោចស្រែកមកកាន់ស្រីក្រម៉ំម្នាក់នោះ តាមពិតជាព្រះនាង គ្រីស្នូ??!
(សូមរងចាំអានភាគបន្ត)។។
ESTÁS LEYENDO
រឿង «ចំណងលិខិត បំណុលស្នេហ៍»💙
Romance(For Liskook Stan only)❤️ វាជាចំណងលិខិតច្បាស់ណាស់! គឺមកពីនាងទើបទារណ្ឌកម្មបេះដូងធ្លាក់មកលើនាងទាំងអស់។ នាងជំពាក់គេ ជំពាក់មនុស្សស្រីដែលគេស្រឡាញ់ ហើយស្រឡាញ់ខ្លាំងបំផុត! នាងត្រូវតែសងមកវិញទាំងអស់នូវទង្វើដែលនាងបានធ្វើ!!! Writer: Park Jipich ...
