P 67: មិនអោយរបូតម្ដងទៀតជាដាច់ខាត

4.9K 344 30
                                    


« ជុង!! ត្រឡប់ទៅផ្ទះជាមួយអូន » នាងស្ទុះស្ទារមកជាន់ខាងលើ តបឡើងស្របនឹងដៃលូកអោបដៃនាយសង្ហារវិញ ។

« មែនហើយ លោកនិងនាងគួរតែត្រឡប់ទៅវិញទៅ បើមិនចង់អោយខ្ញុំប្ដឹងចូលបុស្តិ៍ »

« ឆឹស ខ្លាចណាស់ ស្មានតែចង់មកជាន់ឬយ៉ាងមិច?? »

« អឺ បើមិនចង់ជាន់ទេ ក៏ប្រញាប់បកក្បាលចេញទៅវិញខ្លួនទៅ ព្រោះយើងមិនបានអញ្ចើញមនុស្សសម្ដីឈ្លើយដូចជានាងអោយចូលមកផ្ទះនេះទេ »

« នាង!!? » ស្របសម្ដីនាងក៏លាដៃបម្រុងនឹងទះថ្ពាល់រលោងរបស់ជេហីទៅហើយ តែក៏ត្រូវដៃជុងហ្គុកចាប់ជាប់

« ជុង លែងដៃអូន អូនទះស្រីម្នាក់នេះ កុំអោយវាប្រហើននិយាយជាមួយអូនបែបនេះទៀត »

« មិនលែង ! ទៅផ្ទះវិញ » ជុងហ្គុកថាហើយក៏ចាប់អូសនាងទៅខាងក្រោមវិញ ព្រោះបើអោយនៅបន្តទៀតឈ្លោះគ្នាបែកអូរមិនខាន

« ជុង លែងទៅ » នាងរលាស់ដៃចេញពីការចាប់កាន់របស់ជុងហ្គុក តែនាយបែរជាចាប់ជាប់ជាមុនធ្វើអោយនាងមានអារម្មណ៍ថាកដៃចាប់ផ្ដើមឈឺតិចៗ

« ចេន ចេញឡាន »

« បាទ ចៅហ្វាយ »

« ជេហី អម្បាញ់មិញនេះមានរឿងអី?? » លោកស្រីគីមដើរចូលមកដល់ខាងក្នុងផ្ទះសួរទៅជេហីដែលទើបនឹងចុះមកពីជាន់ខាងលើអម្បាញ់មិញ ។ គាត់បានឃើញជុងហ្គុកនិងនារីម្នាក់នាំគ្នាចូលទៅខាងក្នុងឡានហាក់ដូចជាប្រញាប់ប្រញាលណាស់អញ្ចឹង ។

« គ្មានរឿងអីទេ ម៉ាក់ » លោកស្រីគីមបែរជាចង់ចញ្ចើមចូលគ្នាហាក់មិនជឿនឹងសម្ដីកូនស្រីម្នាក់នេះទេ បើគ្មានហេតុអីក៏ជុងហ្គុកកូនប្រសារគាត់នាំស្រីម្នាក់នោះចេញពីផ្ទះគាត់បែបនេះ តើស្រីម្នាក់នោះជាអ្នកណា???!

« ជេហ៍ លាក់នឹងម៉ាក់រឿងអីឬ?? »

៚ ភូមិគ្រឹះត្រកូល ចន ៚

« ឈប់! លោកប្រុងទៅណាជុងហ្គុក?? »

« ខ្ញុំទៅណា វាជាសិទ្ធរបស់ខ្ញុំ »

« លោកកុំប្រាប់ថាចង់ទៅរកអាក្មេងម្នាក់នោះអោយសោះ ខ្ញុំមិនព្រម »

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now