P 70 : កាលណាសុំអូនរៀបការ??

4.2K 312 19
                                    


៚ ក្រាក ៚

ជុងហ្គុកក៏ប្រញាប់ងើបឈរឡើងព្រោះតែគេបានលើសម្លេងរបើកទ្វារ ថេយ៉ុងប្រហែលជាប្ដូរចិត្តហៅគេទៅគេងក្នុងបន្ទប់វិញហើយ មើលទៅ ។

« ថេយ៍.... » ចប់សម្ដីជុងហ្គុកក៏ញញឹមឡើងព្រោះអ្នកបើកទ្វារអម្បាញ់មិញគឺជាគេពិតមែន ។ ថេយ៉ុងដើរមកជិតនាយរក្សារទឹកមុខនៅដដែលបើមើលអោយច្បាស់ទៅមិនមែនខឹងទេ តែជាការអន់ចិត្តទើបត្រូវ ។

« អូនយកភួយមកអោយបង ក្រែងល៍ត្រូវម៉ាសុីនត្រជាក់រងា » ថេយ៉ុងលូកដៃហ៊ុចភួយទៅអោយគេ ជុងហ្គុកក៏យកវាមកកាន់នឹងដៃ

« ថេយ៍ »

« បងគេងទៅ អូនទៅបន្ទប់ហើយ » ថេយ៉ុងថាហើយក៏ដើរចូលទៅក្នុងបន្ទប់វិញបាត់ ជុងហ្គុកទម្លាក់ខ្លួនគេងដណ្ដប់ភួយម្ដងទៀត ។

៚ ព្រឹកព្រលឹមស្រាងៗ ៚

  ថេយ៉ុងសន្សឹមកម្រើកបើកត្របកភ្នែកទាំងគូឡើងមកតិចៗមុននឹងងើបសម្ដៅទៅបន្ទប់ទឹក ។

គេដើរចេញមកខាងក្រៅបន្ទប់ម្នាក់ឯងព្រោះតែថេវ៉ុនគេគេងនៅមិនទាន់ក្រោកនៅឡើយ ។ ដើរមកដល់សាឡុងក៏ឃើញជុងហ្គុកកំពុងតែគេងអោបដូចចូលគ្នាដោយមានភួយដណ្ដប់ត្រឹមចង្កេះហួសជើង ។

« អុះ!! » ដៃមាំក៏ចាប់ទាញថេយ៉ុងអោយមកគេងជាមួយ មុខស្រស់ស្អាតក៏ត្រូវជ្រុបនឹងប្រអប់ទ្រូងរបស់ជុងហ្គុកពេញៗ

« លែងអូន »

« មិនលែង » ជុងហ្គុករឹតតែបន្ថែមកម្លាំងដៃរឹបគេថែមទៀតព្រោះតែខ្លាចគេរើរួច ។

« យប់មិញហេតុអីដេញមិនអោយបងគេងក្នុុងបន្ទប់ »

« អូនទុកពេលអោយបងគេងគិតមួយយប់ហើយ នៅមិនដឹងខុសអីទៀតឬ?? »

« បងធ្វើអីខុស?? »

« មិនដឹងទេ លែងអូនទៅ ប្រយ័ត្នថេវ៉ុនចុះមកឃើញ »

« ឃើញក៏ឃើញទៅ បើអូនមិននិយាយថាបងខុសអី ក៏គេងអោបគ្នាបែបនេះរហូត » ស្របនឹងសម្ដី ជុងហ្គុកក៏ចាន់បែរខ្លួនគេអោយគេងទ្រោបថេយ៉ុងវិញ ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now