ភាគ ២៣.

1.1K 61 0
                                        

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ២៣.

-7 ឆ្នាំក្រោយ!

ពេលវេលា 7 ឆ្នាំនេះ សម្រាប់អ្នកខ្លះគឺយូរ សម្រាប់អ្នកខ្លះគឺលឿន! តែបើសម្រាប់កំលោះសង្ហារដែលកំពុងអង្គុយនៅតុធ្វើការទូលាយ ដែលជាញើសឈាមសស្រាក់សស្រាំរបស់គេរយៈពេល 7 ឆ្នាំនេះ! ក្រុមហ៊ុនផាកដែលធ្លាប់តែតូច អីឡូវក៏ធំស្កឹមស្កៃ ឈានមុខ ចំណូលរាប់លានដុល្លារក្នុងមួយខែ!

« លោកប្រធាន! នេះជាអ្វីដែលខ្ញុំសុើបបាន! » ជំនិតម្នាក់ចូលមកហុចឯកសាររូបភាពនិងរឿងខ្លះៗ ដែលជីមីនគេចង់បាន! បានឃើញហើយរាងក្រាស់ក៏ញញឹមចុងមាត់ មុននិងហុចអោយទៅជំនិតរបស់គេវិញដោយស្នាមញញឹមគំនួច។

« ចាប់នាងមក! ហើយទាក់ទងមនុស្សស្រីម្នាកើមកកំដរយើងមក! ធុញណាស់! » ជីមីនពេលនេះគឺខុសពីជីមីននា 7 ឆ្នាំមុនដាច់! ដាច់តែម្តង! គេមានការងារថ្មី! គេហ្វឹកហាត់ខ្លួនឯង លត់ដំខ្លួនឯងទាំងរឿថកញបរ់គ្រប់គ្រងក្រុមហ៊ុននិង ការងារមួយទៀត គឺម៉ាហ្វៀព្រៃផ្សៃនិងឯង! គេដើរផ្លូវងងឹតមួយ កាប់សម្លាប់មនុស្សអាក្រក់ រកយុត្តិធម៌ជូនមនុស្សល្អ! តែយ៉ាងណាក៏គេនៅតែមានកាយវិការឃោរឃៅដដែលនិង! ភាពជាសុភាពបុរសពីមុនគ្មានទេសម្រាប់គេ! អីឡូវគេក៏លេងស្រីមិនរើសមុខ ព្រាននារីកំពូលតែម្តង គេលែងខ្វល់ពីអ្វីហើយ គេមានទ្រព្យច្រើនចាយមិនអស់ សម្រស់ក៏ខាបព្រលឹង គេមានអីត្រូវខ្វល់ទៀត?
______________________________________

« រីករាយគម្រប់ខួប 2 ឆ្នាំណាប៉ា! » រាងស្តើងដែលមានសភាពស្រគត់ស្រគំនោះ កំពុងតែកាន់បាច់ផ្កាសពីមុខផ្នូរមួយដែលមានរូបប៉ារបស់នាង។

« សុំទោសដែលរឹងមាំតទៀតលែងបាន! កូនស្រីដែលធ្លាប់តែជាម៉ាហ្វៀកាចសាហាវ រឹងមាំរបស់ប៉ាប្រែជាទន់ជ្រាយ ធ្លាក់ដល់បាតតែម្តង! ហឹក កូនគ្មានហេតុផលដែលត្រូវរស់នៅទេ! » ហ្វាសុីលីស្រែកយំនៅមុខផ្នូរប៉ារបស់នាងយ៉ាងកម្សត់! គាត់បានស្លាប់ទៅ 2 ឆ្នាំហើយ! តាំងពីគាត់ស្លាប់ទៅ នាងទន់ជ្រាយខ្លាំងណាស់! សម្ងំតែក្នុងបន្ទប់ ភាពខ្លាំងក្លារឹងមាំពីមុនក៏បាត់ម្តងបន្តិចៗ...

« អឹមម » មាត់តូចច្រមិចត្រូវបិទដោយក្រណាត់ខ្មៅ ហាក់ដូចជាមានជាតិថ្នាំទៀតផង ទើបត្រូវធ្វើអោយហ្វាសុីលីសន្លប់ស្តូកភ្លាមៗ។

-ក្រុមហ៊ុន

« ដាក់នាងលើសាឡុងសិនទៅ! » រាងក្រាស់ចង្អុលទៅសាឡុងធំនោះ ទើបកូនចៅរបស់គេលើករាងកាយតូចច្រលឹងដែលសន្លប់បាត់ស្មារតីនោះទៅតាមការបញ្ជា ហើយក៏ស្រូតចេញទៅអស់ ទុកអោយបន្ទប់ធំនេះមានតែ ជីមីន និង អតីតមនុស្សស្រីដែលគេតែងតែចាត់ទុកជាមនុស្សសំខាន់ ជាប្រពន្ធរបស់គេ... តែមិនដឹងថាពេលនេះគេនៅតែគិតបែបនិងឬអត់ទេ! ព្រោះ គេខានឃើញនាងជាង 7 ឆ្នាំហើយ!

« ស្មានតែងាប់បាត់ហើយ! » ជីមីនងើបឡើងពីតុរបស់គេដើរសម្តៅមករកកាយតូចដែលមិនដឹងខ្លួននោះ។

« ខ្ញុំគួរតែធ្វើអីដាក់នាងមុនទៅ? អូរ នឹកឃើញហើយ! ធ្វើអោយដូចអ្វីដែលនាងធ្វើមកខ្ញុំនិងឯង! អោយដូចបេះបិទតែម្តង! » ស្នាមញញឹមលេចឡើងចុងមាត់ លើផ្ទៃមុងសង្ហារ ក្រសែភ្នែករបស់គេពេលនេះសម្លឹងមកនាងគ្មានភាពស្រណោះអីបន្តិច! បន្តិចក៏គ្មាន! មានតែក្រសែភ្នែកខឹងស្អប់ដែលជះឡើងច្បាស់ៗនិងឯង។

- 2 ម៉ោងក្រោយ

« ហឹមម ខ្ញុំកើតអីនិង? » ត្របកភ្នែកស្តើងបើកឡើង បូករួមនិងពាក្យបន្លឺឡើងតិចៗ ដោយភាពវិលវល់...ហ្វាសុីលីងើបឡើងដោយដៃនៅមានចំណងនៅឡើយ នាងងើយអង្គុយឡើង វត្តមានរាងក្រាស់នោះក៏ធ្វើអោយនាងគាំងស្ញេញតែម្តង។

« ជួបគ្នាជាថ្មី ប្រពន្ធសម្លាញ់! »

To be continued...

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Donde viven las historias. Descúbrelo ahora