ជីស៊ូកាន់ដៃឆេយ៉ុងយ៉ាងណែនដើរទិញរបស់នៅក្នុងផ្សារទំនើប។ ទឹកមុខជីស៊ូហាក់មិនសូវស្រស់បស់ដូចឆេយ៉ុងដែលកំពុងតែរីករាយនឹងការដើរទិញឥវ៉ាន់នោះឡើយ។ ក្នុងចិត្តរបស់នាងនៅតែបារម្ភពីរឿងរូបថតនោះដដែល រីឯចិត្តមួយទៀតខ្លាចមនុស្សរបស់លីសាប្រទះឃើញពួកគេទាំង២នៅជាមួយគ្នា។ បើមិនមែនឆេយ៉ុងមានចំណូលចិត្តដើរផ្សារទិញឥវ៉ាន់ហើយក៏មករំអុកសុំឱ្យជូនមកទេ នាងក៏មិនចងមកដែរតែបើនាងមិនមកឆេយ៉ុងប្រាកដជាខឹង ហើយបើខឹងច្បាស់ជាពិបាកលួង។ គិតទៅទោះមានសង្សារជាស្រីឬប្រុសក៏មិនស្រណុកផ្លូវចិត្តដូចតែគ្នា។ តែថា... ជីស៊ូធ្លាប់មានសង្សាជាមនុស្សប្រុសតាំងពីពេលណា?
"ទិញឆ្អែតហើយនៅ? បងឃ្លាន" ជីស៊ូធ្វើមុខជូរអង្អែលពោះជាសញ្ញា បញ្ជាក់ថានាងពិតជាឃ្លានមែន។ ដើរផ្សារចង់កន្លះថ្ងៃហើយថែមទាំងមិនទាប់បានញ៉ាំអីតាំងពីព្រឹក បើមិនឃ្លានមានតែមនុស្សអច្ឆរិយៈ។
"នៅទេ ដើររកទិញរបស់២-៣មុខទៀតសិន" ឆេយ៉ុងហាក់មិនខ្វល់នឹងជីស៊ូ សោះឡើយ នាងអូសដៃជីស៊ូដើរចូលទៅហាងលក់ឥវ៉ានបោះដុំនៅក្បែរនេះ។ តែមិនទាន់បានដើរចូលទៅខាងក្នុងផងក៏ប្រទះភ្នែកនឹងលីសាដែលកំពុងបណ្តើរជេននីដើរផ្សារទិញឥវ៉ាន់ដែរ។ ជីស៊ូភ័យស្លន់ស្លោយ៉ាងចម្លែក នាងបម្រុងនឹងអូសដៃឆេយ៉ុងរត់ពួនទៅហើយ តែក៏ត្រូវលីសាដើរមកស្ទាក់ផ្លូវជាប់តាំងពីពេលណាក៏មិន ដឹង។ ជីស៊ូកាន់តែភ័យឡើងពេលសម្លឹងចំកែវភ្នែកមុតស្រួចពូកែមើលចិត្តមនុស្សរបស់លីសា។
ចៅហ្វាយនាងពេលនេះកំពុងតែសំដៅមកកាន់នាងនិងឆេយ៉ុង ទើបនាងប្រញាប់ព្រលែងដៃឆេយ៉ុងយ៉ាងលឿន។ ចំណែកឆេយ៉ុងបានត្រឹមសម្លឹងមើលភាព ច្របូកច្របល់របស់ជីស៊ូទាំងមិនយល់សភាពការណ៍ អាការៈរបស់ជីស៊ូធ្វើឱ្យឆេងយ៉ុងយល់ថានាងកំពុងតែលាក់ទំនាក់ទំនងនេះមិនព្រមឱ្យលីសាដឹង។ គិតហើយយល់ថាពិបាកចិត្តណាស់ ឆេយ៉ុងហាក់ចាប់ផ្តើមមានអារម្មណ៍ថាចខ្លួនគេជាហេតុធ្វើឱ្យជីស៊ូទើសទាល់។ ជេននីឃើញសភាពការណ៍មិនល្អណាមួយខ្លាចលីសាចាប់បានថាជីស៊ូនិងឆេយ៉ុងទាក់ទងគ្នា នាងក៏សម្រេចចិត្តស្រដីកាត់ភាពស្ងប់ស្ងាត់។
