បិសាចចិត្តទេវតា [END]

1.5K 47 1
                                        

ឡាលីសា ម៉ាណូបានដែលគ្រប់គ្នាតែងតែស្អប់ខ្ពើមនិងឱ្យរហ័សនាមថាជា បិសាចឃោរឃៅ ការពិតអ្វីដែលគ្រប់គ្នាបានឃើញនោះគឺស្រោមមុខក្លែងក្លាយទេ។ នាងគ្រាន់តែសម្លាប់មនុស្សអាក្រក់រឹបអូសទ្រព្យសម្បត្តិមកទំនប់បម្រុងអ្នកក្រ។ គឺជាអ្នកក្រដែលកំពុងតែជិតដាច់បាយស្លាប់រាបសិបនាក់។

ជេននីបានទៅស៊ើបសួរដំណឹងពីអ្នកភូមិទើបដឹងថា ពួកគេគឺជាប្រជាជនដែលត្រូវពួកអ្នកមានអំណាចប្រើល្បិចកខ្វក់ដើម្បីរឹបអូសទ្រព្យសម្បត្តិ ហើយមានបំណងសម្លាប់ចោលបំបាត់ភស្តុតាង។ តែជាសំណាងល្អលីសាដឹងដំណឹងទាន់ហើយក៏ត្រូវបានជួយសង្គ្រោះឱ្យនៅរសមានជីវិតជារឿយៗ។

"បកស្រាយ? ហាសហា..." លីសាសើចយ៉ាងខ្លាំង ពេលនេះនាងពិតជាអស់សំណើចនឹងពាក្យដាស់តឿនរបស់ជេននីខ្លាំងណាស់។

"ពួកមនុស្សសំរាម ពួកវាចេះស្តាប់ភាសាមនុស្សត្រឹមត្រូវដែរអ្ហេស?" លីសានិយាយបណ្តើរញញឹមបណ្តើរ ព្រោះនាងកំពុងតែអស់សំណើចនឹងរឿងដែលសោកសៅបំផុត។

ជីវិតមានរឿងប្លែកៗច្រើនណាស់!

"..." ជេននីមិននិយាយអ្វីបន្តទេ នាងបែរមុខទៅម្ខាងសម្រកទឹកភ្នែកយ៉ាងស្ងប់ស្ងាត់។

លីសាអាចស្តាប់ឮសំឡេងជេននីយំ ប៉ុន្តែនាងធ្វើអ្វីមិនបានគឺបានត្រឹមសម្លឹងមើលនាងយំពីចម្ងាយទាំងឈឺចាប់។ លីសាក៏ចង់ធ្វើជាមនុស្សល្អក្នុងក្រសែភ្នែកមនុស្សក្នុងសង្គមដែរ។ តែមនុស្សក្នុងសង្គមនេះ ហាក់ដូចជាខ្សោយគតិយ៉ាង ខ្លាំង។ ពួកគេវង្វេងវង្វាន់មើលសថាខ្មៅមើលខ្មៅថាស ពួកគេគ្មានសមត្ថិភាពបែងចែកថារឿងមួយណាជាការពិតរឿងមួយណាជាការកុហកនោះឡើយ។ ពួកគេរស់នៅមិនខុសពីមនុស្សខ្វាក់វិចារណញ្ញាណ ព្រោះពេលនិយាយការពិតពួកគេថាកុហកនិយាយកុហកពួកគេថាពិត គ្មានឡើយការពិចារណាដ៏ត្រឹមត្រូវដោយសារ ពួកគេគិតត្រឹមពាក្យថា «សមហេតុផល»។ លីសាដើរមកឆ្ងាយហើយ កុំថាឡើយបកស្រាយការពិត ទោះបកក្រោយក៏នាងធ្វើមិនបានដែរ។

ស្រទាប់ពេលវេលាបាននាំមកនូវអំណោយជាច្រើន។ អំណោយខ្លះធ្វើឱ្យយើងរីករាយ តែមានអំណោយខ្លះជារបស់ស្រស់ស្អាតតែសំបកវេចខ្វប់ពេលដែលបើកមើលទើបដឹងថាវាជាចំណងចងរឹត ចងឱ្យជីវិតជំពាក់នឹងរឿងដ៏សោកសៅជាច្រើន ចងហើយចងទៀតរហូតដល់ដំណាក់កាលដែលមនុស្សរើលែងរួចហើយនៅ ចុងក្រោយនោះគឺ...

សង្គមងងឹត (Drak Society)Where stories live. Discover now