ក្រោយពីបានកម្ចាត់ស្រីបិសាចមួយក្បាលនោះចេញពីភូមិគ្រិះបានហើយក៏ធូចិត្តមួយចំណែក ! តែក៏នៅមួយចំណែកទៀតក៏ព្រោះតែស្រីបិសាចមួយក្បាលនោះតាមចងកម្មចងពារមិនអោយមានក្តីសុខនោះទេ ម៉ោង9យប់រៀបនឹងគេងទៅហើយក៏ស្រាប់តែមានការ Tagក៏ដូចជា
Mentionជាច្រើនលើបណ្តាញសង្គម ទូរស័ព្ទរបស់ហូស៊កលោតមិនឈប់ស្ទើរតែនឹងផ្ទុះទៅហើយ ហូស៊កមានអារម្មណ៍ថាមិនស្រួលចង់បើកមើលបន្តិចអត់បន្តិចថាហើយវាច្បាស់ជាកើតឡើងមិនខាន
" បងមិនចង់ ! បងកុំមើលអី "
" អត់ប្រយោជន៍ទេ បណ្តោយអោយនាងធ្វើទៅ "
" នាងឆ្កួតអស់ចិត្តនាងឈប់ហើយ អូនមិនជឿថាមនុស្សអស់ទាំងនោះជឿលើស្រីម្នាក់នោះដោយមិនជឿលើបងនោះទេ " ឡូរ៉េនចាប់ទូរស័ព្ទរបស់ហូស៊កជាប់ក៏ព្រោះតែមិនចង់អោយហូស៊កពិបាកចិត្ត នាងនឹងហូស៊កទើបតែចាប់ផ្តើមត្រូវរ៉ូវជាមួយគ្នានាងច្បាស់ជាមិនចង់អោយស្រីវិកលចរិកម្នាក់នោះមកបំបែកស្នេហាហើយ ។
" តែបងចង់ដឹងថានាងបានធ្វើអី ? "
" អូនសួរបងម្តងទៀតបងធ្លាប់ដេកជាមួយនាងដោយមិនបានការពារទេ ? បងនឹកអោយច្បាស់លាស់មកមើល "
" អត់ទេ ការពាររហូត បងប្រយ័ត្នណាស់ "
" ល្អហើយគ្មានអីដែលគួរភ័យទេ បើមានរឿងអីទុកអោយអូនអ្នកដោះស្រាយចុះអូនលោកស្រីឡូរ៉េនលីអូដេស៍សាមិនអោយអ្នកណាមករញ៉េរញ៉ៃចំណងអាពាហ៍ពិពាហ៍របស់យើងមួយនេះទេ "
ឡូរ៉េនអត់ទ្រាំណាស់ទម្រាំតែឈានបានមកដល់ដំណាក់កាលមួយនេះ ឈឺចាប់ក៏ជួបឈឺខ្លួនក៏ជួប អាពាហ៍ពិពាហ៍របស់នាងក៏មិនមេនទើបតែមួយខែពីរខែឯណាគឺពីរឆ្នាំហើយ សាកគឹតទៅមើលនាងអត់ទ្រាំមកយូយ៉ាងនេះតើអោយអ្នកណាមកជំនួសដំណែងរបស់នាងយ៉ាងងាយស្រួលយ៉ាងមិច ? បើនាងនៅតែឈ្នានីសមិនឈប់ឡូរ៉េនក៏មិនសំអន់ដៃអោយដែលខ្ញីកាន់តែចាស់កាន់តែហិល ស្ងប់ស្ងាត់តែសាហាវ
" អូនជឿជាក់លើបង ! បងក៏មិនខ្លាចដែល "
" បងក៏មិនខ្លាចក្នុងការបើកមើលវា " ហូស៊កសម្រេចចិត្តរួចហើយថាគេនឹងបើកមើលព័ត៍មានដែលស្រីម្នាក់នោះបានផ្សព្វផ្សាយ ។ នៅពេលដែលបើកមកហូស៊កក៏រាងភាំងបន្តិចតែនឹកឃើញដល់ពាក្យសំដីដែលប្រពន្ធជាទីស្រលាញ់បាននិយាយអម្បាញមិញហើយគេក៏ដកដង្ហើមបន្ធូរអារម្មណ៍វិញ ។
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
