ភាគ៧២

1.4K 78 2
                                        

«តើទ្រង់នឹងប្រាប់រឿងនេះដល់ព្រះនាង ថេហ្សា ដែរទេក្រាបទូល?»
«យើងនឹងប្រាប់នាងនៅថ្ងៃស្អែក! អ្វីៗគ្រប់យ៉ាងពឹងតែលើ ថេហ្សា តែម្នាក់គត់!»

     ថ្ងៃថ្មី
     អាកាសធាតុល្អស្រស់ថ្លា បរិយាកាសអំណោយផលគួរជាទីចាប់អារម្មណ៍ បក្សីជាច្រើនហោះហើរពេញផ្ទៃមេឃាជួយបំពេញចន្លោះអោយពិភពលោកទទួលយកភាពល្អឥតខ្ចោះ ដោយមានដើមឈើ រុក្ខជាតិ និងបុផ្ផាជាច្រើនដុះត្រសងគ្នាយ៉ាងស្រស់ស្អាតទាក់ទាញភ្នែកក្រឡង់មកក្រេបលំអងពេញទិសទី។ ស្នូសម្រឹបទឹកធ្លាក់តិចៗរបស់អ្នកថែសួនក៏ស្រក់មកដើម្បីបណ្តុះជីវិតជីវ៉ាអោយរុក្ខជាតិផ្លែផ្កាទាំងនេះបានលូតលាស់ទៅមុខជាបន្ត។
     ក្រឡេកមកមើលបន្ទប់ធំទូលាយដែលមានតែគ្រឿងសង្ហារឹមថ្លៃៗមិនអាចវាស់ស្មាន ព្រោះតែនរណាៗក៏ដឹងថាវិមានដ៏មហិមាររបស់អ្នកអង្គម្ចាស់ជេក វាអស្ចារ្យ និងធំធេងប៉ុណ្ណា។
     ត្របកភ្នែកស្តើងបើកមកសន្សឹមៗដើម្បីទទួលពន្លឺព្រះអាទិត្យថ្មី មុននឹងយកដៃញីភ្នែកតិចៗព្រោះតែងងុយមិនទាន់បាត់ មួយសម្បក់ក្រោយទើបងើបពុតដៃពុតជើង និងចាកចេញពីគ្រែគិតថានឹងទៅងូតទឹក តែស្របពេលដែររាងរៅសង្ហាក៏ចេញមកពីបន្ទប់ទឹកល្មម។
     «ហ៉ឺយ...លោក...» ក៏ដើរវិសតែនឹងបុកគ្នាទៅហើយ ទើប ណាសា រៀងភ្ញាក់បន្តិច។
     «យ៉ាងម៉ិច? ធ្វើមើលតែបងជាខ្មោច!»
     «មនុស្សទើបងើបពីដេកអ៊ីចឹងហើយ»
     «អ៎...មែនហើយ ថេហ្សា! ថ្ងៃនេះពួកយើងទៅជួបបិតាបង!»
     «លោកកាចដែរទេ?» នាងចង់សំដៅលើព្រះបិតារបស់គេហ្នឹងហើយ កាចដែរទេ?! ព្រោះថានាងនឹងរៀបឬកអោយត្រឹមត្រូវតាមហ្នឹង។
     «គ្មានអ្វីជាធំដ៉ំទេ បិតាជាមនុស្សម៉ឺងម៉ាត់ មិនកាច ហើយក៏មិនស្លូត»
     «បែបណាវិញទៅ?»
     «មិនដឹង!»
     «អៅ...ជាកូនរបៀបម៉ិចនៀគ?»
     «គឺបិតាតាមពេលវេលា ពេលកាចគឺកាច ពេលស្លូតគឺស្លូត បែបហ្នឹង! បើតាមចរិតអូនពេលនេះគ្មាននរណាហ៊ានកាចដាក់ទេ!» ទ្រង់សង្ហានិយាយបែបខ្លាចនាងតិចៗដែរ ព្រោះតែនាងពេលនេះមិនណយទេ ដូចជាតោយ៉ាងអ៊ីចឹង អ្នកណាទៅហ៊ានកាចដាក់បាននោះ។
     «ចុះ ដាយសឺ?»
     «គឺក៏យកគេទៅជាមួយដែរ ព្រោះមាតាចង់ពរចៅណាស់!»
     «អូខេ...១៥នាទីរួចរាល់!» ថាហើយនាងក្រម៉ំក៏រត់ចូលបន្ទប់ទឹកលឿនឆ្មេរធ្វើអោយអ្នកខ្លះញញឹមតិចៗបែបហួសចិត្តទៅវិញ។

រឿង «ចំណងលិខិត បំណុលស្នេហ៍»💙Donde viven las historias. Descúbrelo ahora