Eps.5: អ្នកណាប្រើឲ្យវាមកថើបថេធ្វើអី

2.8K 166 0
                                    

      គ្រាន់តែថេយ៉ុងដើរមកជិតខ្លួនគេភ្លាម រាងក្រាស់ក៏ទាញថេយ៉ុងឲ្យមកអង្គុយច្រកគៀវនៅលើភ្លៅរបស់ខ្លួនតែ ម្ដងមិនចាំយូរឡើយទាន់អោកាសមកដល់។

           "អា៎យ...លោកធ្វើអីនិងលែងខ្ញុំទៅ" ថេយ៉ុងស្រែកឮៗហើយរើបម្រាស់ចេញពីរាងក្រាស់ខ្លាំងៗ ដៃចាប់ខ្វាច់មុខ ខ្វាច់មាត់រាងក្រាស់ពេញហ្នឹង។

            "ថេ...ថេនៅឲ្យស្ងៀមសិនបានទេ" ជុងហ្គុកចាប់ដៃរាងតូចជាប់ឃាត់គេឲ្យឈប់រើ

            "មិនឈប់ ឆាប់លែងខ្ញុំភ្លាមទៅ លែង អុ៎ប" ដោយសារតែថេមានេះរើខ្លាំងពេកចាប់មិនឈ្នះរាងក្រាស់អស់វិធីក៏ ចាប់កន្ទ្រប់មាត់គេភ្លាមៗតែម្ដង។ ចំណែកថេវិញក៏គាំងស្កុបមួយកន្លែងបបើកភ្នែកធំៗមើលមុខរាងក្រាស់ ទោះជាចង់ស្រែកក៏ស្រែកមិនរួចព្រោះរាងក្រាស់ថើបបំបិតមាត់គេជាប់ទៅហើយ។ បានបន្តិចរាងក្រាស់ក៏ប្រលែង មាត់គេឲ្យមានសេរីភាពវិញ រាងតូចក៏បានដៃជេរយកៗតែម្ដងតាមចិត្តខឹងដែលរាងក្រាស់ហ៊ានបំពានថើបមាត់ខ្លួន បែបនេះ។

          "អា៎យ...អាឆ្កួត អាត្រេកកាម អារោគចិត្ត អាឡប់ អា..អុ៎ប អឹម" មាត់របស់រាងតូចក៏ត្រូវរាងក្រាស់ថើបបំបិតជា លើកទីពីរ។ រាងតូចចាប់ផ្ដើមទឹកភ្នែករលីងរលោងព្រោះតែខឹងនិងរាងក្រាស់ ហើយរើចេញពីគេមិនបាន។

         "ជេរទៀតទៅ អាលនិងបងបានថើបមាត់អូនម្ដងទៀត" រាងក្រាស់និយាយគម្រាមពេលដែលខ្លួនដកមាត់ចេញ វិញហើយ ឃើញថេយ៉ុងបម្រុងនិងហាមាត់ជេរខ្លួនទៀត។ ថេយ៉ុងសម្លេងមុខគេអង្គុយខាំមាត់សម្រក់ទឹកភ្នែក នៅចំពោះមុខរបស់ជុងហ្គុក។

         "អូ៎ៗ!!!មិចក៏យំបែបនេះ អ្នកណាធ្វើបាបអូនហ៎ា? គ្រាន់តែបងចាប់ថើបតិចតួចសោះក៏យំដែរ ធ្វើមើលតែមិនដែល ថើបគ្នាពីមុនមកចឹង"​JK

         "ហ៊ឹកៗៗៗ" Tae

         "អា៎ៗកុំយំ បងសុំទោសបងលែងធ្វើចឹងទៀតហើយ សុំទោសណាឈប់យំទៅ" JK

         "ហ៊ឹកៗ​ លែងអញទៅអាឆ្កួត ហ៉ឹកៗៗ"Tae

       "នៅឈ្លើយទៀត??? អោបឲ្យងាប់តែម្ដងចាំមើលហ៎ា" JKនិយាយហើយក៏អោបរឹតរង្វង់ដៃខ្លួនអោបថេរឹតតែខ្លាំងលើស ដើម។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now