Eps.23:ចន ជុងហ្គុក

1.9K 117 0
                                    

#Japan

            បន្ទាប់ពីត្រូវម្ដាយបញ្ជាឲ្យចុះមកទិញអាហារឲ្យជីមីនអស់មួយសន្ទុះធំរួចមក ស៊ូហ្កាក៏បានត្រឡប់មកវិញជា មួយនិងថង់អាហារនៅពេញដៃ មានទាំងនំនែកផ្លែឈើ ទឹកដោះគោ បបរនិងអាហារសម្រាប់ពៅកម្លាំងជាច្រើន ទៀតយកមកពៅកូនក្នុងផ្ទៃរបស់គេដែលកំពុងតែលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ។

            ក្រាក!!!!!សម្លេងបើកទ្វារក៏លាន់ឡើងនៅបន្ទប់របស់ជីមីនទាក់ទាញចំណាប់អារម្មណ៍របស់អ្នកដែលកំពុងតែ អង្គុយផ្អែកខ្នងនិងក្បាលគ្រែកំពុងតែអានសៀវភៅដែលបានមកពីគ្រូពេទ្យឲ្យងាកទៅមើល។ ស៊ូហ្កាបើកទ្វារ ដើរចូលមកខាងក្នុងកាន់ថង់សំពីងសំពោងយកទៅដាក់លើតុក្បែរគ្រែនោះ រួចទើបងាកទៅសួរជីមីន។

"អ្នកម៉ាក់ទៅណាបាត់ហើយ"

"គាត់...គាត់ចេញទៅនិយាយទូរស័ព្ទបាត់ហើយ" ជីមីនតបទាំងសម្លេងរាងរអារគេតិចៗមិនហ៊ានសម្លេងចំភ្នែកគេ ព្រោះខ្លាចថាគេអាចនិងខឹង មួម៉ៅដាក់ខ្លួនដូចរាល់ដង ព្រោះតែខ្លួននាំទុក្ខឲ្យគេលំបាកបែបនេះ។

"ឯងឃ្លានហើយឬនៅ? ចាំបន្តិចខ្ញុំទៅយកចានមកចាក់បបរឲ្យញ៉ាំ" មិនចាំជីមីនឆ្លើយតបគេក៏ដើរទៅយកចាន ដែលដាក់នៅលើតុកៀនជញ្ជាំងយកមកចាក់បបរឲ្យជីមីនញ៉ាំ។ ជីមីនតាមមើលគ្រប់សកម្មភាពរបស់គេ ក្នុងចិត្ត កើតឆ្ងល់ជាខ្លាំងនិងទង្វើររបស់រាងក្រាស់​ដែលមិនបាននិយាយស្រែកគំហក រករឿងដាក់គេដូចមុនៗតែប្ដូរមកជា និយាយធម្មតាៗមិនមួម៉ៅហើយនៅមកយកចិត្តទុកដាក់និងគេបែបនេះទៀត ឬមួយក៏មកពីគេមានកូនទើបស៊ូហ្កា ផ្លាស់ប្ដូរមកជាសុភាពដាក់គេបែបនេះ?

"នេះញ៉ាំទៅ ចាំខ្ញុំបញ្ជុកហាមាត់មក" ស៊ូហ្កាដើរកាន់ចានបបរមកដាក់ខ្លួនអង្គុយជិតជីមីន ធ្វើឲ្យជីមីនចាប់ផ្ដើម រឹងខ្លួន ធ្វើអីមិនត្រូវ ព្រោះតែតាំងពីរៀបការមកស៊ូហ្កាមិ​នដែលចូលមកជិតគេហើយនិយាយទន់ភ្លន់ដូចនេះទេ បើចូលមកជិតមានតែមកវាយធ្វើបាប ឬចាប់បង្ខំឲ្យគេធ្វើរឿងលើគ្រែតែប៉ុណ្នោះ។

"មិន...មិនបាច់ទេ ខ្ញុំ..ខ្ញុំអាចញ៉ាំខ្លួនឯងបាន" ជីមីនប្រកែកទាំងត្រដឹក លូកដៃបម្រុងទៅយកចានបបរពីដៃ របស់ស៊ូហ្កា តែត្រូវស៊ូហ្កាទាញចានខិតចេញពីគេមិនឲ្យគេយកវាបាន។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now