Eps.24:ខ្ញុំជឿលោកក៏បាន តែមានលក្ខខណ្ឌ

1.9K 117 0
                                    

          ក្រោយពេលដែលថេយ៉ុងរត់ចេញមកបាត់ ជុងហ្គុកក៏ប្រញាប់ទាញខោអាវយកមកស្លៀកពាក់រត់ចេញទៅតាម ថេយ៉ុងពីក្រោយបាត់ ដោយមិនខ្វល់ពីស្រីស្រស់ដែលអង្គុយញញឹមចុងមាត់នៅលើគ្រែសមចិត្តដែលអ្វីៗស្របទៅ​ តាមការចង់បានរបស់ខ្លួន។

       បន្ទាប់ពីរត់ចេញពីខនដូររបស់ជុងហ្គុកទាំងទឹកភ្នែករួចមក ថេយ៉ុងក៏ហៅតាក់ស៊ីជិះខនដូររបស់ខ្លួនដែលធ្លាប់ នៅកាលពីមុនមិនទាន់បានលក់ចេញនៅឡើយ។ មកដល់បន្ទប់ខនដូរថេយ៉ុងក៏វាយលេខកូដបើកទ្វារចូលមក សម្ងំយំនៅក្នុងបន្ទប់ឈឺចាប់ចំពោះរឿងដែលបានឃើញមុននេះ។

        ២០នាទីក្រោយមក សម្លេងបើកទ្វារបន្ទប់របស់គេក៏លាន់ឡើង ដោយស្នាដៃរបស់រាងក្រាស់ដែលបានវាយ លេខកូដចូលមកខាងក្នុង បន្ទាប់ពីជិះទៅរកគេដល់ផ្ទះរបស់ខ្លួន តែអ្នកបម្រើប្រាប់ថាថេមិនបាននោះទេ ទើបគេ សម្រេចចិត្តថាមកខនដូរនេះ ព្រោះគិតថាគេអាចនិងនៅទីនេះ។ ពិតដូចការគិតមែនគ្រាន់តែបើកទ្វារដើរចូល មកភ្លាមសម្លេងយំល្វើយពីក្នុងបន្ទប់នៃខនដូរក៏លេចឡើង បង្ហាញឲ្យគេដឹងពីវត្តមានរបស់មនុស្សម្នាក់ទៀត។

តុកៗ!!!!!!

"ថេយ៉ុង​!!!អូនឮបងហៅទេថេ? បើកទ្វារឲ្យបងបន្តិចមក...តុកៗ!!ថេសូមអង្វរ អូនកុំធ្វើបែបនេះអីបានទេ បងពិតជាមិនបានធ្វើអ្វីដូចដែលអូនបានឃើញឡើយ បងនិងនាងពួកយើងមិនត្រូវជាអីនិងគ្នានោះទេ សូមអង្វរ បើកទ្វារចេញមក ឲ្យបងបានបកស្រាយការពិតប្រាប់អូនផងតើបានទេ?" ជុងហ្គុកឈរនិយាយពីខាងក្រៅបន្ទប់ ព្រមទាំងគោះទ្វារលាន់ខ្លាំង។

តុកៗ!!!!

"ថេ!!បើកទ្វារឲ្យបងបន្តិចមក ប្រពន្ធសម្លាញ់ បងសូមអង្វរចុះណា កុំសម្ងំស្ងៀមបែបនេះអី" ស្ងាត់!!នៅតែមិនមាន សម្លេងមកតបតនិងគេទោះគេនិយាយយ៉ាងណាក៏ដោយ។

តុកៗៗ!!!

"ថេ បងសុំពេលមិនច្រើនទេ បើកទ្វារចេញមកឲ្យបងបានបកស្រាយតែមួយនាទីក៏បាន សូមអង្វរ បន្ទាប់ពីបងបក ស្រាយហើយ បើអូននៅតែខឹងមិនចង់ឃើញមុនបងទៀតទេ Okay បងនិងចេញហើយមិនឲ្យអូនឃើញមុខបង ទៀតឡើយ តែពេើលនេះសូមអូនបើកទ្វារសិនមក សូមអង្វរ តែមួយនាទីតែប៉ុណ្នោះ" ជុងហ្គុកនោតែបន្តគោះទ្វារ ដដែល។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now