Eps.25:នាងគ្មានសិទ្ធិមកប៉ះពាល់ប្រពន្ធខ្ញុំនោះទេ

2K 120 0
                                    

            ពន្លឺព្រះអាទិត្យនៃព្រឹកថ្ងៃថ្មីនៃដើមសប្ដាហ៍ថ្មី បានរះចាំងពន្លឺមកបំភ្លឺភពផែនដីសម្រាប់ទទួលយកអ្វីៗដែលថ្មី ដែលនិងកើតមាននៅដើមសប្ដាហ៍ថ្មីនេះ។ ងាកមកមើលគូស្នេហ៍មួយគូនេះវិញ បន្ទាប់ពីឈ្មោះប្រកែកគ្នាអស់ ជាងមួយសប្ដាហ៍ដោយសារតែមានជនទីបីមកជ្រៀតជ្រែកស្នេហារបស់ពួកគេទាំងពីរ ធ្វើឲ្យពួកគេមានភាពល្អក់ កករជាមួយគ្នាអស់ជិតមួយសប្ដាហ៍រួចមក ក៏ប្រែមកជាល្អចុះសម្រុងនិងគ្នាវិញ។ ពេលនេះថ្ងៃរះកម្ពស់ចុងដូងទៅ ហើយតែគូស្នេហ៍មួយគូរនេះនៅគេអោបគ្នាលើគ្រែយ៉ាងស្អិតរមួតមិនលែងដដែល។

"អឹម..." សម្លេងក្រហឹមតិចៗរបស់រាងក្រាស់មាំស្របជាមួយនិងកែវភ្នែកដែលកំពុងតែបើកព្រឹមៗទទួលយកពន្លឺ ថ្ងៃថ្មីដែលរះចាំងចូលមកតាមបង្អួចកញ្ចក់។ ស្នាមញញឹមបិតមាត់មិនជិតក៏លេចឡើងនៅលើផ្ទៃមុខដ៏ស្រស់សង្ហារ របស់គេបន្ទាប់ពីក្រលេកឃើញមុខស្អាតរបស់រាងតូចច្រឡឹងកំពុងតែគេងកើយដើមដៃរបស់ខ្លួនយ៉ាងមានក្ដីសុខ។

        ជុងហ្គុកយកដៃទៅវែកសក់ដែលធ្លាក់មកបាំងមុខរបស់រាងតូចចេញតិច គេងគយគន់សម្រស់ដ៏ស្រស់សោភា របស់ថេយ៉ុងដែលគ្មាននរណាអាចប្រៀបបាន សូម្បីតែទេព្ដា ឬទេពអប្សរ។ រើមភ្នែកវែងៗស៊ីជាមួយនិងរង្វង់ភ្នែក ដ៏ស្រស់ស្អាត សមចិញ្ចើមក្រាស់ៗត្រឹមស្មើដូចគូសវាស បូកជាមួយច្រមុះខ្ពស់ស្រួច និងបបូរមាត់ពណ៌ក្រហម ព្រឿងៗគួរឲ្យចង់ណេបនិត្យ វាកាន់តែធ្វើឲ្យសម្រស់របស់រាងតូចកាន់តែស្រស់ស្អាតទ្វេដង មើលពីជ្រុងណាក៏ សម ក៏ស្រស់ឥតទាស់។

        ជុងហ្គុកញញឹមយ៉ាងមានក្ដីសុខដែលបានមនុស្សដែលស្រស់ស្អាតគ្រប់ជ្រុងជ្រោយមិនមានចន្លោះត្រង់ណាមក គ្រប់គ្រង ណេបនិត្យស្នេហាជាមួយ ទោះបីរាងតូចជាមនុស្សប្រុសក៏ដោយក៏គេមិនដែលនឹកថាស្ដាយក្រោយ ដែលមកស្រឡាញ់គេដែរ​គឺមានតែក្ដីសុខនិងសុខទ្វេរដង។

       រាងក្រាស់អោនថ្នមៗមករកថ្ពាល់ក្រហមព្រឿងៗរបស់ថេ មុននិងបន្ទាបមុខចុះបន្តិចស្រស់ក្លិនដែលក្រអូបដូច ផ្កាពីថ្ពាល់របស់ថេយ៉ុង រួចក៏បង្អូសមុខមករកត្រចៀករបស់ថេ។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now