Eps.30:បើឯងស្រឡាញ់ខ្ញុំមែន ឯងមិន នាំកូនចាកចេញពីខ្ញុំបែបនេះនោះទេ??

1.8K 124 13
                                    

           បរិយាកាសកាន់តែស្ងប់ស្ងាត់ទៅ មានតែសម្លេងខ្យល់ដង្ហើមដកចេញចូល ក្រោយពេលដែលលោកផាក និងអ្នកស្រីផាកចោទសំណួរទៅកាន់ស៊ូហ្កាដែលជាកូនប្រសារធ្វើឲ្យអណ្ដាតរបស់គេរឹងគាំងវាចាតលែងកើត ព្រោះមិនដឹងថាគួរបរិយាយយ៉ាងណាប្រាប់ទៅពួកគាត់ទាំងពីរឲ្យសមនោះទេ។

"ហឹម?....." សម្លេងដកដង្ហើមក្នុងដើមកររបស់លោកផាកនិងអ្នកស្រីផាករងចាំស្ដាប់ចម្លើយរបស់កូនប្រសារខ្លួន ដែលអង្គុយស្ងៀមមិនមាត់មិនក ទឹកមុខដូចជាជនជាប់សង្ស័យដែលប៉ូលីសកំពុងតែចាប់សួរចម្លើយយ៉ាងអញ្ចឹង។ ពួកគាត់ទាំងពីរមានការងឿយឆ្ងល់និងឥរិយាបថរបស់កូនប្រសារគាត់យ៉ាងខ្លាំង។ ពួកគាត់សម្លឹងមើលទៅមុខ របស់កូនប្រសារមិនដាក់ភ្នែកហាក់កំពុងតែទាមទារចម្លើយ។

"គឺជីមីនគេមិនបានទៅណាទេ" បន្ទាប់ពីអង្គុយគិតអស់មួយសន្ទុះទើបស៊ូហ្កាដាច់ចិត្តតបទៅប៉ាម៉ាក់ក្មេករបស់ គេ។ ចម្លើយរបស់ស៊ូហ្កាធ្វើឲ្យប៉ាម៉ាក់របស់ជីមីនចាប់ផ្ដើមមើលមុខគ្នា។

"ចុះហេតុអីក៏មិនឃើញគេនៅក្នុងផ្ទះបែបនេះ???"

"សុំទោសផង លោកប៉ាអ្នកម៉ាក់ ជីមីនគេបាត់ខ្លួនហើយ ខ្ញុំមិនដឹងថាគេទៅណានោះទេ???" គេឆ្លើយទាំងអោន មុខចុះសឹងតែកប់បាត់ទៅក្នុងដីមិនហ៊ានសម្លឹងចំមុខរបស់ប៉ាម៉ាក់ក្មេកគេឡើយ។

"ហ៎ាស????បាត់ខ្លួនចឹងហ៎េស???" លោកផាកនិងអ្នកស្រីផាកឧទានឡើងព្រមគ្នា

"កូនយើងបាត់ខ្លួនបានយ៉ាងមិចហ៎ាស??ឯងនិយាយមក" លោកផាកចាប់ផ្ដើមគំហកសួរគេខ្លាំងៗទាំងអការៈខឹង សម្បារយ៉ាងខ្លាំង។ ចម្លើយរបស់គេមុននេះធ្វើឲ្យកំហឹងរបស់គាត់កើនឡើងភ្លាមៗតែម្ដង។

"ខ្ញុំសុំទោស វាជាកំហុសរបស់ខ្ញុំដែលមើលថែគេមិនល្អ ធ្វើឲ្យគេបាត់ទៅណាក៏មិនដឹងបែបនេះ ខ្ញុំពិតជាសុំទោស អ្នកទាំងពីរខ្លាំងណាស់" ស៊ូហ្កាងើបឈរអោនខ្លួនសុំទោសគាត់ទាំងពីរសឹងតែ១៨០ដឺក្រេ។

"សុំទោសហើយកូនយើងមកវិញទេ??? បើដឹងថាឯងគ្មានសមត្ថភាពសូម្បីតែមើលថែប្រពន្ធម្នាក់មិនបានផង យើងក៏មិនព្រមលើកកូនយើងឲ្យឯងដែរ យើងពិតជាស្ដាយណាស់ ដែលយើងប្រគល់កូនយើងឲ្យឯង បើគេ មានរឿងអីកើតឡើង កុំសង្ឃឹមថាឯងបានរស់សុខស្រួលនោះ" គាត់នៅតែនិយាយខ្លាំងដាក់គេតាមអារម្មណ៍ខឹង និងបារម្ភពីកូនចេញមកព្រមគ្នា។ គាត់ពិតជាមានការសោកស្ដាយខ្លាំងណាស់ដែលបណ្ដោយកូនប្រុសតែមួយ គ្រាប់របស់គាត់មកឲ្យរាងក្រាស់មើលថែ ព្រោះតែគិតថាគេជាមនុស្សមានសមត្ថភាពអស្ចារ្យពិតជាអាចមើលថែ និងផ្ដល់សុភមង្គលឲ្យកូនគាត់បាន តែគ្រប់យ៉ាងខុសពីការគិតរបស់គាត់ទាំងអស់។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now