Eps.33:បងសុំអង្វរ

1.9K 115 0
                                    

           រាងខ្ពស់សង្ហាររបស់រាងក្រាស់កំពុងតែឈានជើងចុះពីលើយន្តហោះឯកជនផ្ទាល់ខ្លួនរបស់គេ បន្ទាប់ពី ហោះហើរអស់រយៈពេលជិត២ម៉ោង។ នាយកម្លោះបោះជំហានជើងវែងរបស់ខ្លួនដើរសម្ដៅទៅររថយន្តសេរី ទំនើបមួយគ្រឿងដែលកំពុងតែរងចាំទទួលគេនៅមុខប្រលានយន្តហោះ។

"សូមអញ្ជើញចាហ្វាយ" អ្នកជាកូនចៅកាលបើបានឃើញចាហ្វាយរបស់ខ្លួនដើរជិតមកដល់ហើយ នាយក៏អោន គោរពពីចម្ងាយ បើកទ្វារឡានឲ្យនាយកម្លោះជាចាហ្វាយចូលទៅអង្គុយខាងក្នុង។ រាងក្រាស់មិនមាត់ ក៏ដើរចូល ទៅអង្គុយខាងបាត់ទៅ។

"ចាហ្វាយចង់ទៅណាមុនបាទ???" កូនចៅរបស់រាងក្រាស់បន្លឺឡើងសួរទៅនាយកម្លោះដែលអង្គុយខាងក្រោយ ទាំងទឹកមុខមាំមានអំណាចជាខ្លាំង។

"ទៅភូមិគ្រឹះត្រកូលចនមុនទៅ" នាយកម្លោះតបទាំងសម្លេងរាបស្មើប្រាប់ទៅកូនចៅរបស់ខ្លួន។

"បាទ!!!" ឮបញ្ជាហើយកូនចៅរបស់រាងក្រាស់ក៏បញ្ជាឡានបើកសម្ដៅទៅភូមិគ្រឹះត្រកូលចនតែម្ដង។ នៅក្នុង ឡានមានសភាពស្ងប់ស្ងាត់ជាខ្លាំង ព្រោះតែគ្មានអ្នកណានិយាយអ្វីសោះឡើយ។ រាងក្រាស់អង្គុយបែរមុខទៅ មើលទេសភាពនៅតាមដងផ្លូវ ចំណែកឯខួរក្បាលចេះតែដំណើរកាលគិតពីរឿងមួយចំនួន។ បើសិនជាពេល ដែលគេទៅដល់ទីនោះហើយ បែរជាមិនឃើញជីមីននៅទីនោះវិញ តើឲ្យគេគិតយ៉ាងមិចទៅ? តើឲ្យគេទោរកជីមីន នៅឯណាកើត?? គិតហើយអារម្មណ៍ភ័យខ្លាចរបស់គេក៏កើតមានឡើង។​ គេមិនអាចធ្វើអ្វីបានឡើយនៅពេលនេះ មានតែរង់ចាំពេលទៅដល់និងឃើញដោយផ្ទាល់ភ្នែក តែនៅក្នុងចិត្តគេតែងតែបន់ស្រន់ជានិច្ចថា សូមឲ្យជីមីននៅ ទីនោះជាមួយថេទៅចុះ។

@skip

#Jeon Villa's

"ថេ!!!នេះទឹកដោះគោរបស់អូនឆាប់ញ៉ាំទៅ" រាងក្រាស់ដើរចេញមកពីផ្ទះបាយទាំងមានទឹកដោះគោស្រស់មួយ កែវនិងដៃ លើកយកមកហុចឲ្យរាងតូចដែលអង្គុយអានសៀវភៅនៅបន្ទប់ទទួលភ្ញៀវញ៉ាំ។

"អរគុណហើយប្ដីសម្លាញ់..." ថេទុកសៀវភៅនៅមួយឡែកទទួលយកកែវទឹកដោះគោពីដៃរបស់ប្ដីយកមកញ៉ាំ។ រាងក្រាស់លើកដៃមកអង្អែលក្បាលគេលេងថ្នមៗ មុននិងដាក់ខ្លួនអង្គុយលើសាឡុងជិតរាងតូច។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now