Eps.35:ទៅវិញជាមួយប៉ា ជីមីន

2K 126 1
                                    

@skip

"អឹម...." សម្លេងក្រហឹមតិចៗរបស់ជីមីនក៏បន្លឺឡើងបន្ទាប់ពីមានអារម្មន៍ថាថប់ៗពិបាកដកដង្ហើមដូចជាមានធ្វីកំពុងតែសង្កត់នៅលើខ្លួនរបស់គេ។ រាងតូចបើកភ្នែកសន្សឹមៗមើលទៅចង្កេះរបស់ខ្លួន។ ភ្លាមគេនោះស្រាប់តែស្ទុះក្រោកយក តែម្ដង ដោយសារតែបានដឹងពីវត្តមានរបស់មនុស្សម្នាក់កំពុងតែអោបគេ។

"អ៎ាយ...អ្នកណាឲ្យលោកចូលមក" សម្លេងស្រែករបស់ជីមីនបានធ្វើឲ្យអ្នកដែលកំពុងតែគេងលង់លក់នោះក៏ដឹង ខ្លួនឡើង ហើយព្យាយាមស្ទោះក្រោកទៅរកជីមីនដែលបានរត់ទៅឈរនៅផ្អែកម្ខាងបន្ទប់។

"មានរឿងអីជីមីន???"

"អ្នកណាឲ្យលោកចូលមកក្នុងបន្ទប់របស់ខ្ញុំ ចេញ!ចេញទៅ" ស្របនិងសម្ដីជីមីនក៏ចេះតែឈោងយករបស់នៅ លើតុគប់ទៅរាងក្រាស់មិនដកដៃ។

"ជីមីន...បងឈឺអូយ...ឈប់ទៅ"

"លែង...លែង" ជីមីនស្រែកចាចច្របពេលដែលរាងកាយមាំរបស់រាងក្រាស់រត់មកអោបគេជាប់ឃាត់គេមិនឲ្យ យករបស់របរមកគប់ខ្លួនទៀត។ ជីមីនព្យាយាមរើចេញពីរាងក្រាស់តែវាមិនអាចឈ្នះកម្លាំងដ៏ខ្លាំងខ្លារបស់រាង ក្រាស់បានឡើយ។

"លែងខ្ញុំទៅអាមនុស្សអាក្រក់..ហ៊ឹកៗចេញទៅ..ចេញពីខ្ញុំទៅ..អឹម.." អស់ជម្រើសដោយសារតែជីមីនមិនព្រម ស្ដាប់តាមខ្លួន ស៊ូហ្កាក៏ទម្លាក់បបូរមាត់របស់ខ្លួនទៅបិទបបូរមាត់របស់រាងតូច។ ជីមីនធ្វើអីមិនកើតឡើយ ខណៈ ពេលដែលត្រូវគេចាប់អោបថើបរើមិនរួចសូម្បីតែបន្តិចដូចត្រូវពោះថ្លាន់រួមរឹត បានត្រឹមតែសម្រក់ទឹកភ្នែកចុះមក កាន់តែខ្លាំង។

"កុំយំអីបងសុំទោស" ស៊ូហ្កាដកមានចេញមកវិញពេលដែលទទួលទឹកពីតំណក់ទឹកថ្លាដែលហូរចេញពីរង្វង់ភ្នែក របស់រាងតូចជាប្រពន្ធ។ គេលើកដៃទៅក្រវាសទឹកភ្នែកថ្នមៗពីថ្ពាល់របស់ជីមីន តែក៏ត្រូវអ្នកម្ខាងទៀតងាកមុខ ចេញមិនឲ្យគេប៉ះបានឡើយ។

"ហ៊ឹកៗ...ចេញទៅ" ជីមីននៅតែពោលពាក្យដដែលទៅកាន់រាងក្រាស់មិនដឹងថាជាលើកទីប៉ុន្មាននោះទេ ដឹងត្រឹម ថាពេលនេះគេត្រូវការឲ្យបុរសដែលកំពុងតែឈរនៅមុខគេពេលនេះចាកចេញពីគេឥឡូវនេះ។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now