Eps.36:លោកគ្មានសិទ្ធមកនាំប្រពន្ធកូនខ្ញុំចេញពីខ្ញុំនោះទេ

2.1K 119 3
                                    

@skip

         រាងតូចច្រឡឹងរបស់ថេយ៉ុងកំពុងតែឈានជើងដើរចេញមកពីបន្ទប់គ្រងតែអាវសស្ដើងមួយតែប៉ុណ្នោះ នៅលើរាងកាយ ព្រោះតែគេទើបតែងូតទឹករួចហើយ។ រាងតូចកំពុងតែបោះជំហានមួយដើរទៅរករាងក្រាស់ដែល កំពុងតែអង្គុយរើសៀវភៅដែលគេបានទិញឲ្យរាងតូចចេញពីប្រអប់។

"ជុង!!!!" សម្លេងដ៏ស្រទន់របស់ថេយ៉ុងបន្លឺឡើង ធ្វើឲ្យជុងហ្គុកដែលបានឮសម្លេងនេះហើយក៏ប្រញាប់ងាកទៅរក រាងតូចយ៉ាងលឿន។

        ក្អឹក!!!ជុងហ្គុកធ្មិចភ្នែកលេបទឹកមាត់មួយក្អឹកសម្លឹងមើលទៅរាងកាយដ៏ស៊ិចស៊ីរបស់ប្រពន្ធរបស់ខ្លួនដែលមានតែ អាវសស្ដើងមួយគ្រងពីលើរាងកាយ។ ទោះបីជាពោះថេមានទំហំធំបន្តិចតែវាក៏នៅតែមិនបានធ្វើឲ្យរាងកាយរបស់ ថេមួយនេះបាត់បង់អស់ភាពស្រស់ស្អាតដែល។ ដៃជើងស្រឡូនៗសខ្ចីញេញដូចបណ្ដូលចេក សាច់ទ្រូងខ្ចីល្វក់ និងឆ្អឹងដងកាំបិតដ៏ស៊ិចស៊ីវាកំពុងតែបង្ហាញសំញែងខ្លួននៅចំពោះមុខរាងក្រាស់ ធ្វើឲ្យអារម្មណ៍តណ្ហាប្រាថ្នាគ្រប់ គ្រងរាងកាយមួយនេះកើតឡើងមកភ្លាមៗ។

"ជុង!!!បងយ៉ាងមិចហ្នឹង??? បងឈឺមែនទេ?? ទើបមុខបងឡើងក្រហមខ្លាំងបែបនេះ ឲ្យអូនស្ទាបថ្ងាសបងបន្តិច មក" ស្របនិងសម្ដីរាងតូចក៏ដើរចូលកាន់តែគៀកនិងរាងក្រាស់ លើដៃស្រឡូនរបស់ខ្លួនទៅស្ទាបស្ទុងកម្ដៅលើ ថ្ងាសរបស់ប្ដីស្រាលទាំងក្ដីបារម្ភចំពោះគេជាខ្លាំង។ បបូរមាត់ពណ៌ក្រហមព្រឿងៗកំពុងតែឋិតនៅចំពីមុខៗរបស់ រាងក្រាស់ធ្វើឲ្យគេទប់អារម្មណ៍របស់ខ្លួនមិនចង់បាន ចង់តែស្ទុះទៅថើបក្រញិចបបូរមាត់ដ៏ស៊ិចស៊ីមួយនោះភ្លាម តែម្ដង។

"បង...បងមិនអីទេ" រាងក្រាស់គេចចេញពីរាងតូចបន្តិច បិទភ្នែកក្រឡេកមើលទៅអ្វីផ្សេងមិនហ៊ានសម្លឹងចំមុខ របស់រាងតូចឡើយ ព្រោះតែគេកំពុងតែព្យាយាមឃាត់ឃាំងអារម្មណ៍តណ្ហារបស់ខ្លួនមិនឲ្យកើនឡើងរឹតតែខ្លាំង។

" ចាំបងជូតសក់ឲ្យអូនណា ម៉ោះអង្គុយទីនេះមក" ជុងហ្គុកចាប់ផ្ដើមបង្វែររឿង ជួយគ្រារាងតូចឲ្យទៅអង្គុយនៅតុ សម្អាង មុននិងទាញកន្សែងយកមកជូតសក់ឲ្យថេថ្នមៗ។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now