Eps.37:ឲ្យប៉ាសុំទោស

2K 116 1
                                    

          បន្ទាប់ពីព្រះអាទិត្យអស្ដង្គតទៅព្រះចន្ទក៏ចូលខ្លួនមកជំនួសម្រាប់បំភ្លឺទ្វីបលោកទាំងមូលក្រោមពន្លឺដ៏ ស្រទន់របស់វា។ រាងកាយតូចច្រឡឹងគ្រងឈុតរាត្រីវែងត្រឹមជង្គង់កំពុងតែឈរសម្លឹងមើលទៅព្រះចន្ទដែល កំពុងតែរះបញ្ចេញពន្លឺនៅសែនឆ្ងាយពីផែនដី ក្នុងចិត្តមិនដឹងជានឹកគិតទៅដល់ទីណានោះទេ។

"អុ៎!!!" រាងតូចរាងភ្ញាក់បន្តិចពេលដែលមានដៃមួយគូមកក្រសោបចង្កេះខ្លួនពីក្រោយស្ងាត់ៗមិនឲ្យដំណឹងសូម្បី តែបន្តិច។ រាងតូចប្រតិកម្មតែដំបូងតែបន្ទាប់មកក៏ប្ដូរមកជាធម្មតាវិញ ពេលដែលទទួលដឹងឮថាអ្នកណាជាម្ចាស់ ដៃមួយគូនៅលើចង្កេះខ្លួននោះ។

"រវល់តែគិតដល់ណា ទើបបងមកក៏មិនដឹងបែបនេះអូនសម្លាញ់ សឺត" រាងក្រាស់បន្លឺសំណួរសួរទៅរាងតូចទាំង ឆ្លៀតថើបថ្ពាល់ក្រអូបទន់ៗរបស់គេមួយខ្សឺតទៀតផង។

         របួសរបស់រាងក្រាស់បានជាសះស្បើយស្ទើរតែទាំងស្រុងបន្ទាប់ពីទទួលបានការមើលថែយ៉ាងដិតដល់ ពីរាងតូចជាប្រពន្ធ។ មកទល់និងថ្ងៃនេះវាមានរយៈពេលពីរថ្ងៃហើយដែរតាំងពីគេដេកឈឺមក។

"អូនគិតដល់ប៉ា និងម៉ាក់" ជីមីនតបទាំងទឹកមុខស្រពោនទៅកាន់រាងក្រាស់។ តាំងពីថ្ងៃដែលគេកើតរឿងមក គេព្យាយាមខលទៅរកគ្រួសារខាងប៉ាម៉ាក់គេហើយតែគ្មានអ្នកណាទទួលទូរស័ព្ទរបស់គេនោះទេ ធ្វើឲ្យគេមាន អារម្មណ៍ថាអន់ចិត្តជាខ្លាំង។ តើនេះប៉ាម៉ាក់របស់គេកាត់កាលគេចោលហើយមែនទេ?? គាត់លែងចាត់ទុកគេជា កូនទៀតហើយតើមែនទេ?? គ្រប់យ៉ាងដែលគេប្រឆាំងនិងគាត់ព្រោះតែមិនចង់បាត់បង់ស្វាមីដែលគេកំពុងតែ ពេញស្រឡាញ់ខ្លាំងតែប៉ុណ្នោះហេតុអីក៏គាត់មិនយល់ពិចិត្តគេសោះអញ្ចឹង??

"អូននៅគិតដល់រឿងនោះទៀតឬ??" ស៊ូហ្កាជ្រួញចិញ្ចើមចូលគ្នាពេលដែលឮចម្លើយរបស់ជីមីន។ ក្នុងចិត្តគេក៏ បារម្ភពីជីមីនជាខ្លាំង។ ពីរថ្ងៃនេះគេមិនសូវញ៉ាំសូវគេនោះទេ ថ្ងៃខ្លះក៏លួចយំម្នាក់ឯងទៀតផង ពេលដែលគេសួរ ក៏ឆ្លើយថាមិនអីឲ្យរាល់តែលើក។

"ហឹម អូនបារម្ភពីគាត់ខ្លាំងណាស់ មិនដឹងថាពួកគាត់យ៉ាងមិចទៅហើយទេ អូនពិតជាកូនអត្តកញ្ញូខ្លាំងណាស់ មែនទេ បងថាទៅ???" ជីមីនបែរមុខមកសួររាងក្រាស់ទាំងទឹកភ្នែកមួយតំណក់កំពុងតែស្រក់ចុះមកពីរង្វង់ភ្នែក របស់គេ។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now