ចូលមកដល់បន្ទប់ហូស៊កចាក់សោរទ្វារយ៉ាងស្អាតទម្លាក់ឡូរ៉េនទៅលើពូកថែមទាំងដោះអាវរបស់ខ្លួនឯងគប់ទៅគន្លាតជញ្ជាំងទៀតផង ប្តូរពីមនុស្សលែងមានសតិប្រែមកជាមនុស្សប្រក្រដីតាមរយះកាយវិការធ្វើអោយឡូរ៉េនចាប់បានថាហូស៊កកំពុងតែកុហកបំភាន់ភ្នែក
" សាកម្តងមើល ចង់ដឹងថាអាប្រុសណាវាខ្លាំងជាងខ្ញុំ "
" លោកឯង !!! " ឡូរ៉េនលើកដៃចង្អុលមុខរបស់ហូស៊ក
" លោកឯងកុហកខ្ញុំតើមេនទេ ? "
" កុហកអី ? "
ហូស៊កដាក់ដៃទឹមនឹងចង្កេះបោះសំនួរសួរទៅកាន់ឡូរ៉េនវិញតែម្តងបន្ទាប់ពីនាងចោទប្រកាន់គេថាកុហក ។
" នៅមកសួរទាំងមុខស្រស់ទៀត ? "
" អាមនុស្សបាត់បង់សតិគេធ្វើរឹកចឹងមេនទេ ? "
" ឈប់មកបោកទៅខ្ញុំលែងជឿលោកឯងហើយ "
ឡូរ៉េនស្រែកខ្លាំងៗថែមទាំងទាញខ្នើយទាយភួយរបស់អ្វីដែលអាចគប់បានគប់ទៅហូស៊កទាំងអស់ ហូស៊កចេះតែលើកដៃរង រងរហូតដល់នាងអស់ចិត្តឈប់គប់ហើយទើបនិយាយទៅកាន់នាងម្តង ។
" អត់ដឹងអីផង ? បោកប្រាស់អីទៅ "
" លោកល្មមឈប់សម្តែងធ្វើមនុស្សឆ្កួតហើយ "
" សម្តែងអីគេ ? " ហូស៊កទឹកមុខដូចចង់រកយំនៅពេលដែលព្យាយាមប្រកែកជាមួយពាក្យពិតប្រាកដចេញមកតែឡូរ៉េនបែរជាបដិសេធមិនជឿអ្វីដែលគេបាននិយាយចេញមក ។
" បើមិនសម្តែងចាំបាច់ខឹង ? "
" មកឃាត់ខ្ញុំធ្វើអីពេលខ្ញុំចង់ទៅរកប្រុសនោះ "
មិនដែលមនុស្សគ្មានមនោសញ្ចេតនាមិនចាំអ្វីចេះមានអារម្មណ៍ថាប្រចណ្ឌហើយហាមឃាត់នោះទេ ព្រោះតែគេជាហូស៊កពីមុននោះហើយទើបគេឃាត់នាង បើគេជាហូស៊កមនុស្សថ្មីមិនគួរណាចេះឃាត់នាងឡើយបើមនុស្សមិនចាំអ្វីដែលទាក់ទងរវាងគ្នាហើយនឹងគ្នាផង ។
" អត់ខឹងផង ! អត់មានចិត្តខឹងអីសោះ តែឆ្ងល់ដែល "
" មនុស្សអត់ខឹងតែក្*ខឹង "
ហូស៊កនិយាយជាមួយទឹកមុខស្មើរដូចជារឿងធម្មតាទាំងដែលឡូរ៉េនចំហមាត់ធ្លុងពូកែសំដែងធ្វើឆ្កួតហើយសម្តីឡើងអត់មាយាទទៀត កុំតែឡូរ៉េនពេលនេះកំពុងតែមានពោះមានពុងនោះទេ បើខ្លួនមួយច្បាស់ជាលោតហក់ទៅលើហូស៊កប្រដៅគេអោយស្គាល់ស៎ខ្មៅហើយ !!!
" បើវាពូកែខឹងណាស់កាត់វាចោលទៅ "
" បើមិនហ៊ានកាត់យកតាំងតោមកខ្ញុំកាត់អោយ "
" បើកាត់ហើយមិចបានស្រួលទៀត ? "
" ហូស៊ក !!! " ឡូរ៉េនស្រែកគំហក
" ឈប់ខឹងគេហើយរឺនៅខ្លួនឯង "
ហូស៊កឈប់ញ៉ោះឡូរ៉េនហើយប្តូរមកជានិយាយសម្តីផ្អែមបែបលេងសើចចូលទៅអង្គុយក្បែរឡូរ៉េន លើកដៃបេះបួយកេះកៀវដាក់ឡូរ៉េនអោយឡូរ៉េនកំប្លែងជាមួយនឹងគេវិញ តែឡូរ៉េនអត់ទេដាក់គេមួយដៃចំពោះឡើងឆ្អក់ ...។
" ឈឺណាស់ ហេតុអីវ៉ៃគេ " ហូស៊កធ្វើមុខកំសត់
" ខ្ញុំស្អប់លោក ចេញអោយឆ្ងាយទៅ "
" មិនបាច់នៅជាមួយគ្នាទៀតទេ លែងលះគ្នា "
" គេស្រលាញ់ខ្លួនឯងកុំលែងគេអីណា សុំអង្វរជុប៎ៗៗ "
ហូស៊កអោបឡូរ៉េនយ៉ាងជាប់មិនអោយឡូរ៉េនរើរួច ថ្ពាល់ដែលធ្លាប់តែនិយាយលែងសើចជាមួយនាងថាជ្រួញមិនខ្ចីចង់ថើបតែពេលនេះគេបែរជាថើបនាងឡើងខ្សើតៗៗមិនដឹងជាប៉ុន្មានរយខ្សើតហើយទេ ។
" លែង !!! "
" Sugar Mommy កុំលែងគេអីណា "
" គេស្រលាញ់ខ្លួនឯង ស្រលាញ់ណាស់ "
ហូស៊កធ្វើមុខឡើងCuteដាក់ឡូរ៉េន នៅពេលដែលឡូរ៉េនភ្លេចខ្លួនហូស៊កក៏ស្រាប់តែចាប់ផ្តួលឡូរ៉េនទៅនឹងពូកធ្វើអោយឡូរ៉េនភ្ញាក់យកតែមេនទេន ភ្ញាក់ផងភ័យផងមិនដឹងថាមនុស្សឆ្កួតនេះចង់ធ្វើអី !?!
" មនុស្សឆ្កួត លោកចង់ធ្វើអី "
" ក្រែងចង់ទៅរកប្រុសក្រៅមិនថាអញ្ចឹង ? "
" ឥឡូវមិនបាច់ទៅរកទេ ចាំគេបំពេញបំណងអោយខ្លួនឯង "
" ហេ៎ កុំមកឡប់ឆាប់លែងភ្លាមណា "
ឡូរ៉េនលើកដៃវាយទ្រូងហូស៊កឡើងផាច់ៗ កំពុងតែមានកូនហើយក៏ជាកូនលើកដំបូងផងត្រូវតែថ្នមបន្តិចមកចង់ធ្វើរឿងគគ្រិចអីនេះ !? ហូស៊កមិនស្តាប់គេក៏អោនទៅថើបឡូរ៉េនខ្សើត
" អត់ទេណា ! កូន-មានកូន "
" ថែមកូនមួយទៀតទៅ កើតមកចែកគ្នាមើល "
" កុំឡប់ណាហូស៊ក "
" មួយម៉ាត់ឆ្កួត មួយម៉ាត់ឡប់ បានតើចាំអាឡប់ម្នាក់នេះដាក់អោយចេញភ្លោះ ចាំមើលណា " ហូស៊កនិយាយរួចហើយក៏ស្រាតខោខ្លួនឯងចេញព្រោះមុននោះគេបានបោះអាវចោលរួចម្តងហើយ ចំណែកឯភារកិច្ចបន្ទាប់គេក៏ស្រាតខោអាវរបស់ឡូរ៉េនម្តង ...!!!
==============================
ឈុតក្រោយចាំស្តាប់គេថ្ងូរ 😂
✨ថេយ៍ឆេមីន♡
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
